ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អញ្ជើញ​លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ពិនិត្យ​ការ​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដង​ទន្លេបាសាក់​

អញ្ជើញ​លោក​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ពិនិត្យ​ការ​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដង​ទន្លេបាសាក់​

​ខេត្ត​កណ្តាល​ ៖ តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ  ដឹងថា ប្រជាពលរដ្ឋ​ក្រុង​តាខ្មៅ  និង​ស្រុក​ស្អាង​ខេត្ត​កណ្តាល​មាន ការព្រួយបារម្ភ​ពី​ការបាក់​ច្រាំង ទន្លេបាសាក់ ដោយ​បច្ចុប្បន្ននេះ គេ​ឃើញ​ថា សព្វថ្ងៃ​សកម្មភាព  បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ  របស់​ក្រុម​ឈ្មួញ​ធំៗ​ដុះ​ស្លែ​ប្រចាំ ខេត្ត​កណ្តាល បាននិងកំពុង​យក ឈ្មោះ​និង​អំណាច​មក​ប្រើប្រាស់ ធ្វើ​សកម្មភាព​ឱ្យ​ក្រុម​ឈ្មួញ​យក ទូក និង​សា​ឡង់​ធំៗ​មក​បញ្ឈរ  នៅ​ឈម​និង​ទន្លេបាសាក់​ដែល មាន​ចំណុះ​រាប់​ពាន់​តោន ដើម្បី  ធ្វើ​សកម្មភាព​បូម​ខ្សាច់​យកទៅ លក់​តាម​ដេប៉ូ​នៅ​ចំណុច​ភូមិ​ព្រៃ លៀ​វ ឃុំ​រកា​ខ្ពស់ និង​ភូមិ​ព្រៃ  វែង​ភូមិ​លេខ​មួយ ឃុំ​ស្វាយ​រលំ  បណ្តោយ​ផ្លូវ​លេខ ១១​ៅ និង លេខ ២១​ព ក្នុង​ស្រុក​ស្អាង ។

​ចំណែក ក្នុង​ក្រុង​តាខ្មៅ យក​ចំណុច​ភូមិ​ដើម​មៀន សង្កាត់ ដើម​មៀន និង​ភូមិ​ព្រែក សំរោង  សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត កណ្តាល ចំពោះ​ត្រើយ​ខាងកើត  វិញ​មាន​ដេប៉ូ​លក់​នៅ​ចំណុច​ភូមិ កោះ​ក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ  មានជ័យ ក្រុងភ្នំពេញ ។

​ក្រុម​ឈ្មួញ​បូម​ខ្សាច់​ដែល  គេ​អះអាង​ថា​មាន​ខ្នងបង្អែក​ជា ខ្សែស្រឡាយ​កូនចៅ​អ្នកធំ ទើប  អាច​បូម​ខ្សាច់​បាន​ដោយ​រលូន ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ហ៊ាន ប៉ះពាល់​កំពុង​ធ្វើ​សកម្មភាព​បូម ខ្សាច់​យ៉ាង​អនាធិបតេយ្យ​ចំណុច  នៅក្នុង​ភូមិ​ក្បាល​កោះ​ព​ន្លា ឃុំ  កោះ​ពន្លា និង​ក្បាល​កោះគរ​ក្នុង  ភូមិ​កោះគរ ឃុំ​រការ​ខ្ពស់ និង ភូមិ​កោះអន្លង់ចិន ឃុំ​កោះ​អន្លង់  ចិន ស្រុក​ស្អាង ។ ចំណែក​ក្នុង  ចំណុច​ក្រុង​តាខ្មៅ​មាន​ក្នុងភូមិ ព្រែក​សំរោង សង្កាត់​តាខ្មៅ  និង​ភូមិ​ដើម​មៀន សង្កាត់​ដើម មាន ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។

​ប្រភព​បាន​ឱ្យដឹងទៀតថា  សកម្មភាព​របស់​ក្រុម​ឈ្មួញ បើ តាម​ការសង្កេត​ឃើញ​សង្ស័យ​ពុំ មាន​ច្បាប់ទម្លាប់​អ្វី​នោះទេ ក្នុង  ការចុះ​មក​ធ្វើ​សកម្មភាព​បូម ខ្សាច់​នៅ​សងខាង​ទន្លេបាសាក់ ដោយ​គ្រាន់តែ​យកឈ្មោះ និង  អំណាច​របស់​អ្នកធំ​មកប្រើប្រាស់  និង​គំរាម​លើ​មន្ត្រី​ជំនាញ​ពាក់ ព័ន្ធ​ពិសេស​ចែកចាយ​លុយ​បន្តិច បន្តួច​ដល់​មន្ត្រី​អស់នោះ​ទៅ​គឺ​ចប់ សព្វគ្រប់​ហើយ ។

​ចំពោះ​ករណី​បូម​ខ្សាច់​របស់ ឈ្មួញ​ទាំងនោះ វា​បង្កឱ្យមាន  ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដល់  ការរស់នៅ​របស់​ប្រជាពលរដ្ឋ តាម​ដង​ទន្លេបាសាក់​អាច​បង្ក​ឱ្យ មាន​ការបាក់​ស្រុត​ច្រាំងទន្លេ  ពិសេស​ដី​ចំការ​ផលដំណាំ​ផ្ទះ  សំបែង​របស់​ពួកគាត់ ។

​ជាក់ស្តែង​ច្រាំង​ទន្លេ​បាសាក់ តែងតែ​មាន​ការបាក់​ស្រុត  ជា​លំដាប់ ដោយសារ​តែ​ក្រុម  ឈ្មួញ​ដាក់​បញ្ឈរ​សាឡង់​ធំៗ បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ ។

​ពាក់ព័ន្ធ​និង​ករណី​រិះគន់  របស់​ប្រជាពលរដ្ឋ គេ​ពុំ​ទាន់ ឃើញ​មាន​អាជ្ញាធរ ប្ញុម​ន្ត្រី  ជំនាញ​ណា​ចុះ​ទៅ​ហាមឃាត់ ប្ញុប​ង្ក្រា​ប​ទៅលើ​ក្រុម​ឈ្មួញ​បូម ខ្សាច់​ទាំងនោះ​ឡើយ ។ ប្រជា  ពលរដ្ឋ​សំណូមពរ​សុំ​ដល់​លោក  រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង ក្រសួង​រ៉ែ​មេត្តា ចុះ​ពិនិត្យ​មើល  សកម្មភាព​បូម​ខ្សាច់​របស់​ក្រុម ឈ្មួញ​ទាំងនេះ​ដែល​ធ្វើ​ឱ្យ​ប្រជា ពលរដ្ឋ​ព្រួយបារម្ភ ៕

suysem_a 2014_11_25g

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.