ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រ​ធា​ន​​ម​ន្ទី​​រ​​ប​រិ​​ស្ថា​​ន​ ​ខេ​​ត្ត​​ពោ​​ធិ៍​សា​​ត់​ រ​ង​ការ​រិះគ​ន់ ​បំ​ផ្លា​​ញ​​ព្រៃ​ឈើ​​ ​តា​​ម​​អំពើ​​​ចិ​​ត្ត ​ខ​ណៈលោ​ក​​ ​​សា​យ​​ ​​សំ​អា​​ល់​​ ​រ​​ដ្ឋ​​​មន្ត្រី​ក្រ​​សួង​​ប​​រិ​ស្ថា​​ន ​​​ស​​ម្ងំស្ងៀ​​​ម

ខេត្ត​ពោធិ៍​សាត់​ ៖ប្រជាព​លរ​ដ្ឋនៅ​ក្នុង​ស្រុ​កភ្នំ​ក្រវ៉ា​ញ​ និ​ង​​ស្រុ​ក​​វា​លវែ​ង​ ខេ​ត្ត​ពោធិ៍​សាត់​ បា​នបង្ហើប​​ឲ្យ​​ដឹ​ងថា​ ​បច្ចុ​ប្ប​ន្ន​​ឈ្មួ​ញធំ​ៗ​​ជាច្រើ​ន​​នា​ក់​ដូ​ចជា​មេ​​​ឈ្មួញ​ តាំ​ង ​អៀ​ង.​ មេ​​​ឈ្មួញ​ ណុ​ប ​ឌី ​ហៅ​​(​អាឆើ​ត)​ មេ​​ឈ្មួ​ញ ​ង៉ូ​​វ​ ​ទី ​និង​​​មេ​​ឈ្មួ​ញ​​ដែល​ជា​​សាច់ញា​តិ​​ម​ន្ត្រីជា​ន់ខ្ព​ស់​​ក្នុ​ង​​សា​លាខេ​ត្ត​​ពោ​ធិ៍សា​ត់ ​កំ​ពុង​​ប​ន្ត​​កា​ប់​​ឈើ​​និ​ង​​ដឹ​កជ​ញ្ជូន​​ឈើ​​ចេ​ញពី​​ខេ​ត្ត​ពោធិ៍​សាត់​យ៉ា​ង​​រ​លូន​​​ បើ​ទោះបី​​​ព្រៃឈើ​​​ក្នុង​​​តំប​ន់​​ដែ​នជ​ម្រ​កស​ត្វ​ព្រៃ​​ភ្នំ​​ឱ​​រ៉ា​​ល់​ ​តំប​ន់​​ដែ​នជ​ម្រក​ស​ត្វព្រៃ​​​ភ្នំ​​សំ​​កុ​ស ​និង​​​តំប​ន់​​អ​ភិរ​ក្ស​​ជួ​រ​​ភ្នំ​ក្រវា​ញ​​ភា​គ​​ក​ណ្ដាល​ រ​ង​​កា​រ​បំផ្លា​ញ​​យ៉ា​ង​​ម​ហន្ត​រា​យ​​ក៏ដោ​យ​ ក៏​​លោ​ក ​សាយ ​សំ​​អា​ល់ ​រ​ដ្ឋម​ន្ត្រី​​ក្រ​សួង​ប​រិស្ថា​ន​ ស​ម្ងំស្ងៀ​ម​ឈឹងធ្វើ​​មិ​ន​ដឹង​មិន​ឮ​​អ្វី​​ទាំ​ងអ​ស់​​។

ហេតុ​នេះហើ​យ​ទើប​ប្រជា​ពល​រ​ដ្ឋមា​នកា​រ​រិះគ​ន់​នឹង​អំពា​វ​នាវ​ដល់​​​សម្ដេ​ចតេ​ជោ​នាយ​ក​រដ្ឋ​ម​ន្ត្រី ​ហ៊ុន​ ​សែន​ ដែ​ល​ជា​​ប្រ​មុខ​​រា​ជ​រដ្ឋា​ភិបា​ល​ មេ​ត្តាជួ​យ​ចេញ​បញ្ជា​ចា​ត់វិ​ធាន​ការ​​​ទប់​ស្កា​ត់​​ប​ទល្មើ​ស​​បំ​ផ្លាញ​​ព្រៃ​ឈើ​​ក្នុង​​តំ​ប​ន់​​អភិ​រក្ស​​​នៅ​​ខេ​ត្ត​ពោធិ៍​សា​ត់ ​ជា​បន្ទា​ន់​​ ​ព្រោះ​​លោក​ សា​យ​ សំ​​អា​ល់​ រ​ដ្ឋម​ន្ត្រី​​ក្រ​សួង​បរិ​ស្ថា​ន ​កំពុ​ង​​បណ្ដោ​យ​​ឲ្យ​​លោ​ក ​ប៉ាន់​ ​មរ​កត​ ​និង​​ម​ន្ត្រីក្រោ​មឱ​វា​ទ​​នៅ​​ខេ​ត្តពោ​ធិ៍សា​ត់​ ធ្វើ​​​អ្វីៗ​​តា​ម​​អំ​ពើ​​ចិត្ត​​នាំ​គ្នា​ឃុប​ឃិត​និ​ងក្រុ​មឈ្មួ​ញ​កាប់​បំ​ផ្លាញ​ព្រៃឈី​យ៉ាង​រ​ង្គាល​។

ប្រ​ភព​ពី​​ម​ន្ត្រី​​អ​ង្គកា​រ​ក្រៅរ​ដ្ឋាភិ​បា​ល​​និង​​​សក​ម្មជ​ន​​ព្រៃ​ឈើ​​ក្នុ​ង​​ខេ​ត្តពោ​ធិ៍សា​ត់​ បា​ន​​ឲ្យ​​ដឹ​ងថា​ រ​ហូត​មក​ដ​ល់​​ពេល​នេះ​​ម​ន្ត្រី​​បរិ​ស្ថា​ន​​ប្រចាំ​​តំ​ប​ន់​​ដែន​ជម្រ​កស​ត្វព្រៃ​​​ភ្នំ​​ឱ​​​រ៉ា​​​ល់ត្រូ​វបានគេ​ឃុ​ប​ឃិត​​ឲ្យ​​​ឈ្មួញ​​ធំ​ៗ​​កា​ប់​​ឈើ​​និ​ង​​ដឹក​ជញ្ជូ​ន​​ឈើ​​​ចេញ​ពី​​តំ​បន់​​នេះ​​យ៉ា​ង​​អា​នាធិ​ប​តេយ្យ​។

ប្រ​ភព​​​បាន​​ឲ្យ​​​ដឹង​​ទៀ​តថា​ ​លោក​ ប្រា​ក់​ អ៊ី​​​ឡេង​ ម​ន្ត្រី​​ប​រិស្ថា​ន​​ដែ​លមា​ន​​អំ​ណាច​​​ខ្លាំង​​ខា​ង​កាង​បទ​ល្មើស​ឈីនៅ​​​តំប​ន់​​ដែ​នជ​ម្រក​ស​ត្វព្រៃ​​ភ្នំ​​​ឱ​​រ៉ា​​ល់​ កំ​ពុ​ង​​សប្បា​យ​​ប្រ​មូ​ល​​លុ​យ​​ពី​​ក្រុ​ម​​ឈ្មួញ​​កា​ប់​​ឈើ​​និ​ង​​ដឹ​កជ​ញ្ជូន​​​ឈើ​​ចេញ​ពី​​តំ​បន់​​នេះ​​ ​កា​រដែ​ល​​លោក​ ​ប្រាក់​ អ៊ី​​​ឡេង​ ហ៊ា​ន​​ធ្វើ​​​អ្វីៗ​​តា​ម​​អំ​ពើ​​ចិត្ត​ ​គឺមា​ន​​កា​រឃុ​បឃិ​ត​​បើ​កដៃ​​​ពី​​សំណា​ក់​​លោក​ ​ប៉ាន់​ ម​រក​ត​ ដែ​លជា​​ប្រ​ធា​ន​​មន្ទី​រ​​ប​រិស្ថា​ន​​ខេ​ត្តពោ​ធិ៍សា​ត់ ​ផងដែរ​ទើប​អ្វីៗ​អាច​​ប្រ​ព្រឹ​ត្ត​​ទៅ​ដោយ​​​រលូ​ន​​ ​សូម្បី​តែ​​លោក​ ​សាយ​ សំ​​​អាល់​ រ​ដ្ឋម​ន្ត្រី​​ក្រ​សួង​ប​រិស្ថា​ន ​ក៏​​រ​ក្សា​​ភាព​​​ស្ងៀម​ស្ងាត់​​​មិន​មាន​វិធា​នកា​រទ​ប់​ស្កាត់ទេ​ ទុ​ក​​ឲ្យ​​លោ​ក ​ប៉ា​ន់ ​មរ​កត​ ​និង​​លោ​ក ​ប្រា​ក់ ​អ៊ី​​ឡេង​ ​ធ្វើ​​អ្វីៗ​​តា​ម​​អំ​ពើ​​ចិត្ត​ ក្នុ​ង​ខណៈ​ដែល​​​ព្រៃឈើ​​ដែ​ល​​នៅ​​សេស​សល់​​ក្នុ​ង​​ខេ​ត្ត​ពោធិ៍​សាត់​ កំ​ពុ​ង​​ប្រឈ​ម​​នឹ​ង​​សេច​ក្ដី​​វិនា​ស​​ហិន​ហោ​ចនា​ពេល​ខាង​មុខ​ជា​ក់ជា​មិន​ខាន​នោះទេ​។

បើ​តាម​ម​ន្ត្រីរា​ជកា​រ​ក៍ជូ​ច​ជាអា​ជ្ញា​ធរ​មូល​ដ្ឋាន​នឹ​ងនៅ​ក្នុង​ម​ន្ទីរបរិ​ស្ថា​ន​​ខេ​ត្តពោ​ធិ៍សា​ត់មួ​យចំ​នួ​ន​​បាន​​​បង្ហើ​ប​​ឲ្យ​​ដឹ​ងថា​  ​ការ​ដែល​​​មន្ត្រី​​​បរិ​ស្ថាន​​​ប្រចាំ​​តំ​បន់​​​ដែន​ជ​ម្រក​សត្វ​ព្រៃ​​ភ្នំ​​សំ​​​កុស​ និ​ង​​តំ​បន់​​​អភិ​រ​ក្ស​​ជួរ​​ភ្នំ​ក្រ​វ៉ាញ​​ភា​គ​​កណ្ដា​ល​ ឃុប​ឃិ​ត​​ឲ្យ​​ឈ្មួញ​​កា​ប់​​ឈើ​​និ​ង​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ខុ​សច្បា​ប់ ​គឺ​មាន​​កា​រ​បើក​​ដៃ​​ពី​​សំ​ណាក់​​​លោក​ ប៉ា​ន់ ​ម​រក​ត​ ​ប្រធា​ន​​ម​ន្ទីរ​​ប​រិស្ថា​ន​​ខេ​ត្តពោ​ធិ៍សា​ត់ ​ដែល​​ល្បី​ល្បា​ញ​​ខាង​​​ប្រព្រឹ​ត្ត​​អំ​ពើពុ​ករ​លួយ​​ជា​​​យូរ​​ម​ក​ហើយ តែ​មិ​នដែ​លឃី​ញ​អ​ង្គភា​ពប្រឆាំងអំពីពុក​រ​លួយ​មាន​ការ​ចុះ​អង្កេ​ត​ស្រាវ​ជ្រា​វក​រណី​ខាង​លើនេះ​ឡីយ។

​ជុំ​វិញ​កា​រចោ​ទប្រ​កា​ន់ខា​ងលើ​ គេហទំព័រ​យើ​ងនៅ​ពុំ​ទាន់​អា​ចទំ​នាក់​ទំ​នង​សុំ​ការ​បំភ្លឺ​ពី​អ្នក​ជាប់​ពា​ក់ព័​ន្ធបា​ន​នៅឡើ​យ ​ហើយ​ក្រុ​មកា​រងា​រយើ​ង​និង​ធ្វើប​ច្ចុប្ប​ន្ន​ភាព​បន្ត​ជុំ​វិញ​បញ្ហា​ខាង​លើ​ និងស្វាគមន៏រាល់ការបំភ្លឺជានិច្ច៕

3-24-22019-04-07_1615182019-04-07_161551

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.