ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា ដោយ​ក្រុមហ៊ុន​អាន​កូបិទ​ទ្វារ​ទំនប់ទឹក បណ្តាល​ឱ្យ​លិច​ដី​លំនៅស្ថាន និង​ស្រែ​ចំការ​

​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា ដោយ​ក្រុមហ៊ុន​អាន​កូបិទ​ទ្វារ​ទំនប់ទឹក បណ្តាល​ឱ្យ​លិច​ដី​លំនៅស្ថាន និង​ស្រែ​ចំការ​

​ខេត្ត​បន្ទាយមានជ័យ​ ៖ ក្រុមហ៊ុន​អាន​កូ​របស់​ឧកញ៉ា  អាន កូ ដែល​សង់​ទំនប់ទឹក  បណ្តាល​ឱ្យ​លិចលង់​លំនៅដ្ឋាន  និង​ដី​កសិកម្ម​ជា​ច្រើន​ហិកតា​ត្រូវ បាន​ប្រជាកសិករ​ជាង ៩០០  គ្រួសារ មក​ពី​ក្រុង​ប៉ោយប៉ែត​និង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ  នាំគ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​សុំ​ឱ្យ សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែ​ត​ជួយ អន្តរាគមន៍ ។

​ហេតុការណ៍​ផ្ទុះ​ការតវ៉ា  របស់​ពលរដ្ឋ​ខាងលើ​បាន​កើត ឡើង​កាលពី​វេលា​ម៉ោង ៩​និង  ១៥​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា  ឆ្នាំ​២០១៤ នៅក្នុង​បរិវេន​អាង  ស្តុប​ទឹក​ក្រុមហ៊ុនអាន​កូ​ស្ថិតក្នុង ភូមិ​សុខ​សាន សង្កាត់​និមិត ក្រុង  ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក ង៉ោ ម៉េង​ជ្រូន អ​ភិ បាល​ក្រុង​ប៉ោយប៉ែត​បាន​ចេញ មុខ​មក​នា​ធា​ថា​នឹង​រក​ដំ​ណោះ ស្រាយ​ឱ្យ​ភាគី​ទាំង​ពីរ​ទទួលបាន ផលប្រយោជន៏​ទាំងសង្ខា​ង  ពោល​គឺ​ជំហាន​ដំបូង​លោក តម្រូវឱ្យ​ក្រុមហ៊ុន​បើកទ្វារ​ទឹក ដើម្បី​បញ្ចៀស​ការលិចលង់​ផល ដំណាំ​របស់​កសិករ​ជាមុនសិន ។​

​តំណាងឱ្យ​ប្រជាពលរដ្ឋ​ដែល  រងគ្រោះ​ទាំង ៩០០​គ្រួសារ​បាន  ប្រាប់ឱ្យដឹង​ថា មូលហេតុ​ដែល  ពលរដ្ឋ​មក​តវ៉ា​សុំ​អន្តរា​គម​ន៏​ពី អាជ្ញាធរ​ឱ្យជួយ​ដោះស្រាយ​ជា មួយ​ក្រុមហ៊ុន​ទឹកស្អាត​លោក ឧកញ៉ា​កុន​អាន​នេះ​គឺ​ដោយសារ ខាង​ក្រុមហ៊ុន​សង់​ទំ​បន់​ទឹក​នៅ  ចំណុច​អូរ​ខៃ​ដន​បង្ក​ឱ្យ​លិចលង់ លំនៅស្ថាន​និង​ដីស្រែ​ចំការ​របស់ ពួកគាត់​សរុប​ជាង​៤​ពាន់​ហិច​តា  នៅ ប៉ែក​ខាងលើ​ទំ​បន់ ។​

​សំណង់​ទប់​ទឹក​របស់​ក្រុម  ហ៊ុន​អាន​កូន គឺ​បាន​កសាងឡើង  នា​ដើមឆ្នាំ​២០០៨​មកទល់​និង  ពេលនេះ​បាន​ចំនួន​០៦​ឆ្នាំ​ហើយ  រីឯ​លំនៅស្ថាន​របស់​ពួកគាត់​ក៏ ចាប់ផ្តើម​លិចលង់​តាំងតែ​ពី​សាង ទំនប់​នោះ​ត​រៀង​មក​ដែរ ។​

​ក្រុមហ៊ុន​មាន​កាតព្វកិច្ច​រក  ចំណូល​ពី​ការលក់ដូរ​ទឹក​ដើម្បី ទទួលបាន​ប្រាក់​ចំណេញ ចំណែក  ពលរដ្ឋ​មាន​លំនៅស្ថាន​និង​ដីស្រែ ចំកា​ជុំវិញ​ទំ​បន់​ទឹក​ក៏​សង្ឃឹមថា នឹង​ទទួលបាន​នូវ​ក្តី​សុខ​ព្រមទាំង ផលប្រយោជន៏នា​នាពីដី​កសិកម្ម នោះ ។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​បែ​ជា  បិទទ្វារ​ទឹក​បង្ក​ឱ្យ​លិចលង់​ផល  ដំណាំ​ប្រជាពលរដ្ឋ​រៀងរាល់ឆ្នាំ មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​ផង បើ  គណនា​ជា​ប្រាក់​វិញ​នោះ​មិន​តិច សែន​លាន​ដុល្លារ​ទេ ។​

​ចំណែក​លោក ប៉ាល់ សេដ្ឋា  ចៅសង្កាត់​និមិត​បានឱ្យដឹងថា  ទំ​បន់​ទឹក​ដែល​សង់​នៅ​ចំណុច​អូរ ខៃ​ដន​នោះ កាលពីដើម​ឡើយ​គឺ  រូបលោក​ជា​អ្នក​ផ្តើមគំនិត​កសាង ដើម្បី​ស្តុបទឹក​ទុក​ឱ្យ​កសិក​រ​ធ្វើ ស្រែចំការ ប៉ុន្តែ​ក្រោយមក​ស្រាប់  តែ​ក្រុមហ៊ុន​អាន​កូ​បាន​ដេញថ្លៃ ត្រូវរ៉ូវ​គ្នា​ជាមួយ​សាលាក្រុង​មិន ទាំង​បាន​ប្រាប់​ឱ្យ​លោក​ដឹង​ផង នោះទេ ។​

​ការ​ទប់​ទ្វារ​ទឹក​ឱ្យ​លិចលង់  ភូមិករ​ពលរដ្ឋ​អស់​គ្មាន​សេស់ សល់​អ្វី​ទេ លោក​ថា បញ្ហា​នេះ លោក​បាន​ស​សេរ​របាយការណ៍  ជូន​ទៅ​សាលាក្រុង​ប៉ោយ​ប៉ែត និង​ខេត្ត​បន្ទាយមានជ័យ ច្រើន រយ​ដង​មកហើយ ប៉ុន្តែ​ចំណាត់  ការ​មិន​ដែល​បាន​ដោះស្រាយ​ម្តង ណា​ឡើយ ៕

2014_11_25d 2014_11_25d (1)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.