ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ការទម្លាក់​ថ្លៃ​ប្រេង​ឥន្ទនៈ​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​

​ការទម្លាក់​ថ្លៃ​ប្រេង​ឥន្ទនៈ​បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន  មាន​ក្តីរីករាយ​ដោយសារ​ក្រុមហ៊ុន ប្រេងឥន្ធនៈ​ធំៗ​នៅ​កម្ពុជា បាន  ប្រកាស់​ទម្លាក់​តម្លៃ​ប្រេង​ដ៏​គួរឱ្យ ភ្ញាក់ផ្អើល ទោះបី​ការទម្លាក់  ប្រេង​មានតម្លៃ​តិច​តួចក្តី ក៏​វា  អាច​ជួយ​ដល់​ជីវភាព​ប្រជា​ពល រដ្ឋ​មួយ​កម្រិត​ដែរ ហើយ​គេ​រំពឹង ថា​សេវា​ធ្វើដំណើរ​នឹងត្រូវ​បញ្ចុះ តម្លៃ​ទៅតាម​នោះដែរ ។​

​ក្រសួង​ពាណិជ្ជកម្ម​នៅ រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ ២០១៤ បានប្រកាសថា ក្រុម ហ៊ុន​ប្រេងឥន្ធនៈ​ធំៗ រួមមានៈ  ក្រុមហ៊ុន​សូ​គី​មិច​, តេលា​, ភី​ធី ធី​,  ប៊ី​វី​អឹម​, សា​វី​មិច​, តូ​តាល់ របស់​អាមេរិក និង​តូ​តាល់​របស់  បារាំង​បាន​បញ្ចុះ​តម្លៃ​ពី​ជាង ៥  ពាន់​រៀល មក​នៅត្រឹម​ជាង ៤ ពាន់​រៀល ។​

​តាម​សេចក្តីជូនដំណឹង​របស់  ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់ ថា ក្រុមហ៊ុន​សូ​គី​មិច​, តេលា​, ភី​ធី​ធី​, ប៊ី​វី​អឹម និង​សា​វី​មិច បាន  បញ្ចុះ​តម្លៃ​ប្រេងសាំង​ពី​៥.០៥០ រៀល មក​នៅត្រឹម ៤.៧៥០ រៀល ។ ប្រេង​ម៉ា​សូ​ត បញ្ចុះ តម្លៃ​ពី ៤.៧៥០​រៀល មក​នៅ  ៤.៥០០​រៀល ។​

​ក្រុមហ៊ុន​តូ​តាល់​ប្រេងសាំង  ធម្មតា បញ្ចុះ​តម្លៃ​ពី ៥.០៥០ រៀល មក​នៅ ៤.៨៥០​រៀល ។  ប្រេង​ម៉ា​សូត​បញ្ចុះ​តម្លៃ​ពី ៤.៧ ៥០​រៀល មក​នៅ ៤.៦០០ រៀល ។ ក្រុមហ៊ុន​កាល់​តិច  ប្រេងសាំង​ធម្ម តា បញ្ចុះ​តម្លៃ​ពី  ៥.០៥០​រៀល មក​នៅ ៤.៨០០ រៀល ។ ប្រេង​ម៉ា​សូត​បញ្ចុះ  តម្លៃ​ពី ៤.៧៥០​រៀល មក​នៅ ៤.៥៥០​រៀល ។​

​ដោយឡែក ក្រុមហ៊ុន​សា​វី មិច បញ្ចុះ​តម្លៃ​ច្រើនជាងគេ  ពោល​បាន​បញ្ចុះ​តម្លៃ​ប្រេងសាំង ពី ៥.០៥០​រៀល មក​នៅ ៤.៤ ៥០​រៀល ។ ប្រេង​ម៉ា​សូត​បញ្ចុះ  តម្លៃ​ពី ៤.៧៥០​រៀល មក​នៅ  ៤.៣៥០​រៀល ។​

​ដោយឡែក ក្រុមហ៊ុន​តេលា បាន​បញ្ចុះ​តម្លៃ​ប្រេង​មុនគេ នៅ  ក្នុង​កម្មវិធី​ប័ណ្ណសមាជិក​តេលា  ដោយ​ចុះ​តម្លៃ ១០​ភាគរយ លើ  តម្លៃ​ប្រេង​ចាស់​តាំងពី​ដើម​ឆ្នាំ ២០១៤ មកម្ល៉េះ ។​

​ការបញ្ចុះ​តម្លៃ​ប្រេងឥន្ធនៈ  នេះ​បាន​នាំឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ មិន​ថា អ្នក​មាន​ជីវភាព​ធូរធារ  មធ្យម​ឬ​ក្រីក្រ​នោះទេ សុទ្ធតែ បាន​សម្តែង​ការ​សាទរ​និង​សប្បាយ រីករាយ​ដូចគ្នា​ហើយ​ពួកគេ​ក៏​ចង់ ឱ្យ​មាន​ការ​ទម្លាក់​តម្លៃ​ឱ្យបាន​ធូរ ថ្លៃ​ជាង​នេះ​បន្ថែម​ទៀត ។​

​ការធ្លាក់​តម្លៃ​ប្រេងសាំង​វា  មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការ ចំណាយ​លើ ថ្លៃ​សាំង​នោះទេ  តែ​វា​អាច​ជួយ​ឱ្យ​តម្លៃ​ទំនិញ​លើ ផ្សារ​ធ្លាក់​ថ្លៃ​ផង​ដែរ ។ ដូច្នេះ ការធ្លាក់​ថ្លៃ​ប្រេងសាំង​នេះ​នឹង នាំឱ្យ​មាន​ផលចំណេញ​គ្រប់ បណ្តាញ​ទាំងអស់​ដែល​កំពុង​រស់ នៅ​និង​ប្រតិបត្តិការ​រកស៊ី​នៅ​ក្នុង ប្រទេស​កម្ពុជា ៕
​ដោយ​ ៖ ម៉ឹង វុទ្ធី​

petrol1

Filed in: សេដ្ឋកិច្ច

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.