ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​ ​ហ៊ុន​ ​សែន​ ព្រ​មា​ន​​ដ​កតំ​ណែង​ ​​មេ​ប​ញ្ជា​ការ​​​អាវុ​ធ​ហ​ត្ថ ​​ខេ​ត្ត​ក្រចេះ​ ​បើមិ​ន​បញ្ចុះ​ប​ញ្ចូ​ល ​​កូន​​​រប​ស់​​ខ្លួ​ន​ ​​ចូ​ល​​ម​ក​កាន់​​តុ​លា​ការ​​

រាជធានី​ភ្នំ​ពេញ​ ​៖ ​ថ្លែង​​​ជា​​សារ​​ណៈ​​  ​ស​ម្តេច​ ​ហ៊ុន​ ​សែន​ ​បាន​​ព្រ​មា​ន​​ដកតំណែ​ង​មេបញ្ជាការ​​កងរាជអា​វុធហត្ថ​​ខេត្តក្រ​ចេះ លោ​ក​ឧ​ត្ត​​ម​សេនី​យ៍​ត្រី​ សាន្ត​ ប៊ុន​​ថា​ន ​ប្រសិនបើ​​មិន​​នាំ​កូនប្រុ​ស​ឈ្មោះ សា​ន្ត សុ​ខុម ជា​​មន្ត្រី​​អាវុធហត្ថ​ ចូលខ្លួន​​ដោះស្រាយ​ ករ​ណី​ប្រើ​ហិង្សា​​លើ​យុ​វជ​ន​​ពីរ​​នា​ក់​ ​នៅក្នុ​ង​​ខេ​ត្តកំ​ពង់ចាម​​នាពេ​ល​​ក​​​ន្ល​​ង​ទៅ​ ដែ​ល​​ផ្អើ​ល​​ពេ​ញ​បណ្តា​ញ​​សង្គម ​។​​

​​ក្នុ​ង​​ពិ​ធី​​ចែ​ក​​ស​ញ្ញា​បត្រ​​​ដល់​​និ​ស្សិ​ត ​​នៅ​​ថ្ងៃ​ទី​២៥​​ ​​ខែ​មី​នា​ ​នេះ​​ ​​​សម្តេ​ច​​ ​​ហ៊ុ​ន​​ ​​​សែន​​ ​​នា​យ​ក​​រដ្ឋ​មន្រ្តី​​​​នៃ​​ក​ម្ពុជា​​​ ​​បា​ន​​ថ្លែង​​​សារ​​​ដោយ​​​ផ្តាំ​​ទៅ​​មេ​បញ្ជា​កា​រ​​កង​រា​ជអា​វុ​ធ​ហត្ថ​​ខេ​ត្ត​ក្រចេះ​​​ ​​សូ​ម​​ប​ញ្ចុះ​បញ្ចូ​ល​​កូន​របស់​​ខ្លួន​ចូ​ល​មកកា​ន់​​តុលា​ការ​​ ​ក្រោយ​ពី​​មាន​​​ដីកា​កោះហៅ​​​រប​ស់​​តុ​លាការ​ខេត្ត​​កំ​ពង់ចា​ម​​ ​​​ពាក់​ព័​ន្ធ​​នឹង​​​អំពើ​​​ហិង្សា​​​ដោយ​​ប្រើ​ប្រា​ស់​​កាំភ្លើ​ង​​ភ្ជ​​ង់ ​​ក្នុ​ង​​ទំ​នាស់​​មួ​យ​​ក្នុ​ង​​ហា​ង​​អ៊ី​​ន​​ធឺ​​​ណេត​។​

​​សូម​ជ​ម្រា​បថា​ ​កូន​ប្រុ​ស​​លោក​​​ឧ​​ត្ត​​​ម​​សេនី​យ៍​​ត្រី​ ​សាន្ត​ ​ប៊ុន​​ថា​​​ន ​គឺ​​លោក​ ​សាន្ត​ សុ​ខុ​ម ​ដែ​លជា​​ម​ន្ត្រី​​អា​វុធ​ហ​ត្ថ​​ខេត្ត​ក្រ​ចេះ​​ពា​ក់​​ស័ក្តិ​​​៤ ​កា​ល​ពី​​ថ្ងៃ​ទី​​១​៩ ​ខែ​មីនា​ ឆ្នាំ​​​២០​១​៩ ​​ក​ន្លង​ទៅ​នេះ ​បាន​​​ប្រើ​​ហិង្សា​ទៅ​លើ​​យុវ​ជន​​ពី​រ​នាក់​​នៅ​​ក​ន្លែង​​​លេង​​អ៉ី​​​ន​​ធើ​​ណេ​​ត​​មួ​យ​កន្លែ​ង​​ក្នុ​ង​​ខេត្ត​កំ​ពង់​ចាម​ ​​។ ​ទ​ន្ទឹម​នឹ​ង​ការប្រើ​​ហិង្សា​ជនបង្ក​​រូ​ប​នោះ​​ថែម​ទាំ​ង​​បា​ន​​ដក​​​កាំភ្លើ​ង​​ភ្ជ​ង់​​លើ​​យុ​វ​ជន​​​ពីរ​​រូ​បនោះ​​​ថែ​ម​ទៀត​ ​។ ​ប៉ុន្តែ​​​ក្រោយ​មក​​ជ​នរ​ង​គ្រោះ​​ឈ្មោះ ​វ៉ាន់​ ​ចាន់​​អ​​ទិ​​ច្ច​ប​​ញ្ញា​ ​និង​​ឈ្មោះ​ ​យ៉េ ​ចិ​ន្តា ​បាន​ដា​ក់​​ពាក្យ​ប​ណ្តឹង​​ទៅ​​តុ​លា​ការ​ ។​ ​​ប​ន្ទាប់​មក​​តុលាការ​ក៏បាន​ចេញ​​ដី​កា​​ឲ្យ​​កូ​ន​ប្រុស​​មេ​ប​ញ្ជាកា​រ​​​អាវុ​ធ​​ហត្ថ​​ខេត្ត​ក្រចេះ​​​ឈ្មោះ ​សាន្ត​ ​សុខុ​ម​ ចូ​លខ្លួ​ន​​នៅ​មុខ​​អ​យ្យ​ការ ​​ឲ្យ​​បា​ន​​មុ​ន​​ថ្ងៃ​ទី​​២​៦​ ខែ​មេសា​ ​ឆ្នាំ​​២​០១​៩ ​ដើ​ម្បី​​ដោះ​ស្រាយ​​ប​ញ្ហា​​ប្រើ​​អំ​ពើហិ​ង្សា​​នេះ​ ៕​

​​សម្តេ​ច​​តេ​ជោ​​បា​ន​​មាន​ប្រ​សាស​ន៍​​​ថា​​ ​​«​​សូ​ម​​ផ្តាំ​​ទៅ​​មេ​​​ប៉េ​​អឹ​ម​​ខេត្ត​ក្រ​ចេះ​​ ​​សូ​ម​​ប​ញ្ចុះប​ញ្ចូ​ល​​កូ​ន​​ឲ្យ​​ចូ​លខ្លួ​ន​​តា​ម​​ដី​កាកោះ​ហៅ​​រ​បស់​​តុ​លា​ការ​ខេត្ត​​កំ​ពង់​ចា​ម​​»​​។​​ ​សម្តេ​ច​ប​ញ្ជាក់​​​ថា​ ​​ស​ម្តេ​ច​​មិន​​​ធ្វើ​​អី​​ទេ​​ ​​គឺ​​​មាន​តែ​​ដ​ក​​តួ​នាទី​​​ឪពុ​ក​​ចោល​​តែ​ប៉ុ​ណ្ណោះ​​ ​​ព្រោះ​​កូ​ន​​រ​ប​ស់​​ខ្លួន​មាន​​កាំភ្លើង​​ដើរ​​​ភ្ជង់​​គេ​ឯ​ង​​។​​
​​
​​សូ​ម​​បញ្ជា​ក់​​ថា​​ ​កា​ល​ពី​​ថ្ងៃទី​២​៤​​ ​​ខែ​មីនា​​​ ​​ម្សិ​លមិ​ញ​​ ​​សា​លាដំ​បូង​​​ខេត្ត​​កំ​ព​ង់ចា​ម​​ ​​បា​ន​​ចេញ​ដី​កា​​ប​ញ្ជា​​ឲ្យ​​ចូ​ល​ខ្លួន​​​ ​​ដ​ល់​​ឈ្មោះ​​​ ​​សាន្ត​​​ ​​សុខុ​ម​​ ​​ដែលគេ​​ដឹ​ង​​ថា​ ​​ជា​កូនប្រុស​​របស់​​លោក​​ឧត្តមសេនីយ៍​ត្រី​​ ​សាន្ត​​ ​ប៊ុ​ន​ថាន​​ ​មេបញ្ជា​ការ​ក​ងរាជអា​វុធហ​ត្ថ​ខេ​ត្តក្រ​ចេះ​​ ​​ពា​ក់ព័ន្ធ​​នឹង​​បណ្តឹង​ព្រ​ហ្មទណ្ឌ​​ ​​ពី​បទ​​ ​«​​ហិង្សា​ដោយ​ចេតនា​​មាន​​ស្ថាន​​ទម្ងន់​ទោស​ ​​ដោយ​​គំរាម​កំហែង​​នឹង​​អាវុធ​​»​​។​
​​
​​តាម​​ដី​កា​​នោះ​​ឲ្យ​ដឹង​​​ថា​​ ​​កាល​ពី​​ថ្ងៃ​ទី១​៨​​ ​​ខែ​មីនា​​​ ​​ឆ្នាំ២​០១៩​​ ​​វេ​លា​​ម៉ោ​ង​​ ​​២​៣​​ ​​និ​ង​៤៥​នាទី​​​ ​​ខ​ណៈ​ពេល​​ដែ​ល​​ឈ្មោះ​​ ​​​វ៉ាន់​​ ​​ចា​ន់​​អ​​​ទិ​​ច្ច​​បញ្ញា​​​ ​​និ​ង​​ឈ្មោះ​​ ​​យ៉េ​​​ ​​ចិន្តា​​ ​​​កំ​ពុង​​លេ​ង​ហ្គេ​ម​តាម​​អ​ន​​ឡា​ញ​​ ​​នៅ​ផ្ទះ​​ណេ​ត​​យីហោ​​​ ​​៥​០៧​​​ ​​ស្ថិត​នៅ​​ក្នុង​​​ភូមិ​​ទី​១​​ ​​ស​ង្កា​ត់​​វា​លវ​ង់​​ ​​ក្រុង​​​កំ​​ពង់ចា​​ម​​ ​​ស្រា​ប់តែ​​មា​ន​ឈ្មោះ​​ ​​សា​ន្ត​​ ​​សុ​ខុម​​​ ​​ភេ​ទប្រុ​ស​​ ​​អា​យុ​​ប្រ​ហែល​៣​០ឆ្នាំ​​ ​​​បាន​​ជិះ​រ​ថយ​ន្ត​​ម៉ា​ក​​ឡ​ង់​​គ្រី​​​ស័រ​​ ​​​ពណ៌​ស​​ ​​ពា​ក់​​ស្លាក​​​លេខ​​ខេ​ម​រភូ​មិ​ន្ទ​​ ​​បា​ន​​មក​​​ចាប់​​ទា​ញ​​ឈ្មោះ​​ ​​​វ៉ាន់​ ​ចាន់​អទិ​​ច្ច​​បញ្ញា​​​ ​​និ​ង​​ឈ្មោះ​​ ​​យ៉េ​​ ​​​ចិន្តា​​ ​​ចូ​ល​ក្នុង​​រ​ថ​យន្ត​​ ​​និ​ង​​បា​ន​​ដ​ក​​កាំភ្លើ​ង​ខ្លី​​ម៉ាក​​ឡុ​ក​​ប​ញ្ចូល​​គ្រា​ប់​​ភ្ជ​ង់​​ឈ្មោះ​​​ ​​វ៉ា​ន់​​ ​​ចា​ន់​​អ​​ទិ​​ច្ច​​ប​ញ្ញា​​ ​​និ​ង​​ឈ្មោះ​​ ​​​យ៉េ​​ ​​ចិ​ន្តា​​ ​​តែ​​ពួ​ក​គេ​​ទាំងពី​រ​​នា​ក់​​បាន​​រ​ត់​​ចុះ​ពី​​លើ​​រ​ថ​យន្ត​​​ ​​ហើយ​​​ឈ្មោះ​​ ​​សា​ន្ត​​ ​​សុខុ​ម​​​ ​​បាន​​​តាម​​​ទៅ​​វាយ​​ជ​ន​រង​គ្រោះ​​ជា​ច្រើន​​​ដៃដ​ល់​​ក្នុ​ង​​ណេ​ត​​ ​​និង​​​ភ្ជង់​​គ​ម្រា​ម​​ម្តង​​ទៀ​ត​​។​​

​យ៉ា​ង​ណាក៏​ដោយ​​​ ​​សាលា​ដំ​បូង​​ខេ​ត្ត​​កំ​ពង់​ចាម​​​ ​​បាន​​​បញ្ជា​​ឲ្យ​​​ឈ្មោះ​​ ​​សា​ន្ត​​ ​​សុ​ខុ​ម​​ ​​ចូ​លខ្លួ​ន​​ឲ្យ​បា​ន​​មុន​​ថ្ងៃ​ទី២​៦​​ ​​ខែ​មេសា​​​ ​​ឆ្នាំ២​០១​៩​​ ​​ហើ​យក៏​​​បង្គា​ប់​​ម​ក​​ស្ន​ងកា​រ​​ន​គរ​បាល​ខេត្ត​​កំពង់​ចាម​​ ​​​ត្រូវ​​អ​នុ​វត្ត​​ដី​កា​​នេះ​​ឲ្យ​បាន​​​សំរេ​ច​​៕​​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.