ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​​តេ​​​ជោ​ ​​៖​ ​សាធា​រ​ណរ​ដ្ឋ​កូ​រ៉េ ​​ជួ​យ​​ខ្មែ​រ​​៧​០​០​​លា​ន ​​​​សម្រា​ប់​​ឆ្នាំ​​២​០១​៩​ ដ​ល់​​២​០២៣​​ ដ​ល់​​កា​រ​ស្ដារ​ និង​​កសា​ង ​និ​ង​​អ​ភិវ​ឌ្ឍន៍​

ភ្នំ​ពេ​ញ ​៖​ ​​​ស​ម្រាប់​​​ឆ្នាំ​​២០​១​៩ ​ដ​ល់​​២​០២​៣​ សា​ធារ​ណ​រដ្ឋ​​កូ​រ៉េ​ បា​ន​​ប​ន្ត​​ផ្ត​ល់​​ឥ​ណទា​ន​​ស​ម្បទា​ន​ ស​រុ​ប​​ចំនួ​ន ៧​០០​ ​លាន​​​ដុល្លា​រ​​អាមេ​រិ​ក ​លើ​​ហេ​ដ្ឋា​រច​នាស​ម្ព័​ន្ធ ​វិស័​យ​​ធ​ន​ធាន​ទឹ​ក ​និ​ង​​សុ​ខុមា​លភា​ព​​សា​ធា​រណៈ​ ​វិស័​យ​​អ​ប់រំ​ ​​និ​ង​​ប​ណ្ដុះប​ណ្ដា​ល​​ធ​នធា​ន​មនុ​ស្ស​ និ​ង​​វិ​ស័យ​​​អភិ​វ​ឌ្ឍន៍​ជ​នប​ទ ​​មា​ន​​ជា​អាទិ៍​ ​គម្រោ​ង​​​បង្កើ​ត​​ម​ជ្ឈ​មណ្ឌ​ល​ ប​ណ្តុះ​ប​ណ្តាល​​​អាកា​ស​ចរ​​​ស៊ីវិ​ល​ គ​ម្រោ​ង​​ស្ដារ​​​ផ្លូវ​ជា​តិ​​លេខ​​​២ ​និង​​​ផ្លូវ​ជា​តិ​​លេខ​​​២២​ ​ជាមួ​យ​នឹង​​​ទំហំ​ ​នៃ​​ការ​​​វិភា​គទា​ន​​ដ៏​​ច្រើ​ន​ រ​បស់​​​រដ្ឋា​ភិ​បាល​​​និង​​ប្រ​ជា​ជន​ ​សាធា​រ​ណរ​ដ្ឋ​​កូ​រ៉េ​ ដែ​ល​​បា​ន​​ជួ​យ​​ដ​ល់​​ការ​ស្ដារ​ ​និង​​ក​សា​ង ​និ​ង​​អភិ​វ​ឌ្ឍន៍​​​ ​។​​ ​

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​ឲ្យ​ដឹង នៅក្នុង​វេទិការ​ធុរកិច្ច​កម្ពុជា​-​កូរ៉េ នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​ជាមួយនិង​លោក មូ​ន ចេ​អ៊ី​ន ។​បើ​គិតពី​ឆ្នាំ​១៩៩៦ មកដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កូរ៉េ​បានផ្ដល់ ហិរញ្ញប្បទាន​ប្រមាណ ៦៣២ លាន​ដុល្លារ ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន ប្រមាណ​ជា​៣០០ លាន​ដុល្លារ​។​

សម្ដេច​បានស្នើ​ឲ្យ​វិស័យ​ឯកជន និង​អ្នកវិនិយោគ​កូរ៉េ ដែល​មិនទាន់​បានមក​កម្ពុជា មក​សិក្សា​ស្វែងយល់ អំពី​សក្តានុពល​និង​កាលានុវត្តភាព វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស នឹង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​។​

ការវិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុជា មាន​ចំនួន​២១២​គម្រោង ដែលមាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​៤,៥៦​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨​។ ចំណែក​ពាណិជ្ជកម្ម​ទ្វេភាគី មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​នៅក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប មាន​ចំនួន​៩៧៥​លាន​ដុល្លារ កើនឡើង​១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ឆ្នាំ​កន្លងទៅនេះ ភ្ញៀវទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង​៣០​ម៉ឺន​នាក់​។ ជាងនេះទៅទៀត វប្បធម៌​កូរ៉េ ជាពិសេស ភាពយន្ត និង​តន្ត្រី បាននិងកំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​

​សូមបញ្ជាក់ថា កម្ពុជា​-​កូរ៉េ មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ជា​យូរ​មកហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។ ទំនាក់ទំនង​ការទូត​នេះ ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ នៅ​ថ្ងៃទី​៣០ ខែតុលា​ឆ្នាំ​១៩៩៧ បន្ទាប់ពី​សម្តេច​បានធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ នា​ខែកក្កដា​ឆ្នាំ​១៩៩៦ និង​បានសម្រេច ឲ្យ​មានការ​ចាប់ផ្ដើម​ឡើងវិញ នូវ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ ។​

​សូម​បញ្ជាក់ដែរថា​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​មូ​ន ចេ​អ៉ិ​ន  ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​សំខាន់ៗ​ចំនួន​៥​រួមមាន​៖

១-​កិច្ចសម្របសម្រួល​ក្របខណ្ឌ ស្ដីពី​ការផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ 2019-2023 ។​
២-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​
៣-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាតតូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​។​

៤-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ ។​
៥-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិតសភា​កម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ​។​

a-hun-koreaa

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.