ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រយត្ន័​រ​ដូ​វ​ក្តៅ​ ​អ​គ្គីភ​យ័​លេប​ត្រ​បាក់​ ​ផ្ទះព​ល​រដ្ឋ​ចំ​នួន​២​ខ្នង​ ​ស្ទើរ​ទាំ​ងស្រុ​ង

ខេ​ត្តកោះ​កុ​ង ​៖​ ​នៅវេ​លាម៉ោ​ង​១១​.​៣៥​នា​ទីព្រឹ​ក​ ​នាថ្ងៃ​ទី​១៣​ ​ខែមី​នា​ ឆ្នាំ​២​០១​៩​ ​មាន​គ្រោះ​អ​គ្គីភ័​យមួ​យបា​ន​កើត​ឡើ​ង ​ត្រង់​ចំ​នុ​ចខា​ង​ក្រោយ​សា​លាស​ង្កា​ត់ស្មា​ច់មា​ន​ជ័យ​ ស្ថិ​​តក្នុ​ង​ភូ​មិ១​ ស​ង្កា​ត់ស្មា​ច់​មាន​ជ័យ​ ​ក្រុង​ខេ​មរ​ភូ​មិន្ទ​ ខេ​ត្ត​កោះកុ​ង​ ដែ​ល​បាន​ប​ង្កអោ​យ​មាន​ការ​ខូ​ចខា​តផ្ទះ​ពល​រ​ដ្ឋចំ​នួ​ន២​ខ្នង​ ​ស្ទើរ​ទាំ​ងស្រុ​ង ​និ​ងស​ម្ភារះ​មួ​យចំ​នួ​នផ​ងដែ​រ​ ។​

សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលរងការខូចខាតដោយសារគ្រោះអគ្គីភ័យនោះ ជាផ្ទះកំសាន្តលំហែកាយ របស់លោកជំទាវ ជា សំអាត ដែលមានទំហំ ៨X៩ ម៉ែត្រ សាងសង់អំពីឈើ ជញ្ជាំងស្បូវ តំបូលប្រក់ស្បូវ ។

សមត្ថកិច្ចបានបន្តថា ក្នុងនោះក៏មានការខូចខាតនូវទ្រព្យសម្បត្តិមួយចំនួនផងដែរ រូមមាន  ៖ ម៉ាស៊ីនត្រជាក់ចំនួន២គ្រឿង ពូក២ កង្ហារព្យួរជញ្ជាំង២គ្រឿង ធុងទឹក២ កញ្ចក់២ផ្ទាំងធំ និង អំពូលភ្លើង៣០អំពូល ។

ប្រភពខាងលើបានលើកឡើងទៀតថា ចំពោះករណីគ្រោះអគ្គីភ័យនេះសមត្ថកិច្ចនគរបាលស្នងការដ្ឋាននគរបាលខេត្តកោះកុងបានសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ កងកម្លាំងអាវុធហត្ថខេត្ត ក្រុង ក្រុមហ៊ុន SEZ CO.LTD និង ឈ្មោះ សៀង បូរ៉ាត់ បានចុះអន្តរាគមន៍ដោយប្រើប្រាស់នូវឡានទឹកសរុបចំនួន៧គ្រឿង ។

សមត្ថកិច្ចបានបន្តថាចំពោះមូលហេតុដែលបង្កអោយមានជាអគ្គីភ័យកើតឡើងនេះ គឺខាងសមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់បានច្បាស់ថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ព្រោះកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីរកមូលហេតុ ។

ជាមួយគ្នានេះដែរ លោក ឈេង សុវណ្ណដា អភិបាលនៃគណះអភិបាលក្រុងខេមរភូមិន្ទ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ប្រព័ន្ធអគ្គីសនី ការចោលកន្ទុយបារី និងសូមអោយបងប្អូនមានការសហការក្នុងការជួយផ្តល់ដំណឹងជូនដល់កម្លាំងសមត្ថកិច្ចអោយបានទាន់ពេលវេលា ហើយបងប្អូនប្រជាពលរដ្ឋដែលនៅជិតខាង ត្រូវជួយគ្នាបើសិនជាហេតុការណាមួយកើតឡើង ពិសេសគឺខាងអាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចាំបាច់ត្រូវមានបំពង់ពន្លត់អគ្គីភ័យយ៉ាងតិច១បំពង់ក្នុងផ្ទះ  ដោយឡែកចំពោះបងប្អូនដែលមានដីចំការនៅពេលដុតភ្លើងមេត្តាធ្វើផ្លូវភ្លើងជាមុនសិនដើម្បីជាការជៀសវាងក្នុងការកើតឩបត្តហេតុណាមួយជាយថាហេតុ ៕ដោយ​ ទៀង ​យិន

PhotoGrid_15525257229702019-03-14_0839362019-03-14_083915

Filed in: ជីវិត និងសុខភាព

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.