ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អគ្គិភ័យ​លេប​ត្របាក់​ក្លឹប​កំសាន្ត Hip Hop ទាំងយប់ មាន​អ្នកស្លាប់​បន្តបន្ទាប់​ប្រុស ស្រី ចំនួន​៥​របួសធ្ងន់​២​នាក់

អគ្គិភ័យ​លេប​ត្របាក់​ក្លឹប​កំសាន្ត Hip Hop ទាំងយប់ មាន​អ្នកស្លាប់​បន្តបន្ទាប់​ប្រុស ស្រី ចំនួន​៥​របួសធ្ងន់​២​នាក់

​ខេត្តសៀមរាប​ ៖ ហេតុ​ការ​អគ្គិភ័យ​លេប​ត្របាក់​ក្លឹប​កំសាន្ត​មួយ​បានធ្វើឱ្យ  មាន​ការភ្ញាក់ផ្អើល​ពេញ​ទាំង ក្រុង​សៀមរាប ស្ថិត​នៅ​ចំណុច ក្នុង​ក្លឹប ហ៊ិ​ប​ហ​ប តែម្តង នៅ​ពី  ខាងជើង​វត្ត​រាជដំណាក់ ភូមិ​វត្ត  រាជ​ដំណាក់ សង្កាត់​សាលា​កំរើក  ក្រុង​សៀមរាប ។

​អគ្គិភ័យ​លេប​ត្របាក់​ក្លឹប  កំសាន្ត ហ៊ិ​ប​ហ​ប ទាំង​កណ្តាល  អធ្រាត អស់​ស្ទើ​ទាំងស្រុង​មាន អ្នកស្លាប់​បន្តបន្ទាប់ ប្រុស​-​ស្រី   ចំនួន ៥ នាក់ និង​របួសធ្ងន់ ២  ក្នុងនោះ​មាន​ប្រុស​ម្នាក់​ជា​ភ្ញៀវ ជនជាតិ​បារាំង​ដែល​បាន​នាំគ្នា ចូល​មក​ផឹកស៊ី​នៅក្នុង​ក្លឹប​នោះ ទាំងអស់ មកដល់​ពេលនេះ​មិន  ទាន់​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ នៃ​ការឆេះ​និង​អស់​ទ្រព្យសម្បត្តិ នៅឡើយ​ទេ ដោយសារ​សមត្ថ  កិច្ច​ចំរុះ​កំពុង​ធ្វើការ ។

​មុនពេល​កើតហេតុ​ពួកគេ  ឃើញ​ភ្លើង​ហុយ​ចេញពី​ក្នុង​ក្លឹប  ហ៊ិ​ប​ហប​នេះ​តែម្តង​ពុំ​ឃើញ​មាន ភ្លើង​ឆេះ​ធំដុំ​នោះ​ទេ ក្រោយមក  មួយសន្ទុះ​ក៏​ឃើញ​មាន​បុគ្គលិក រត់ចេញ​ពី​ក្នុង​ទាំង​ភិតភ័យ​រួច​ក៏ ឱ្យ​អ្នក​គ្រប់គ្រង​រាយការណ៍​ទៅ ឱ្យ​សមត្ថកិច្ច ដើម្បី​យក​រថយន្ត  ពន្លត់​អគ្គិភ័យ​មក​ឱ្យ​ជួយ​អន្ត​រា​- គ​មន៍​ផង​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន  បង្ហើយ​នៅ​កន្លែង​កើតហេតុ​ថា  ការបង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ​កើត ឡើង​សមត្ថកិច្ច​បាន​ដឹង​ព័ត៌មាន នៅ​ម៉ោង ៣​ទៀប​ភ្លឺ ថ្ងៃទី​១៨  ខែវិច្ឆិកា ពេលនោះ​លោក​ក៏បាន  ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់ ស្នងការ​ខេត្ត​និង​រថយន្ត​ពន្លត់​អ​គ្គិ ភ័យ​ប៉េអឹម​ខេត្ត​មក​ជួយ​អន្ត​រា​- គ​មន៍​ដើម្បី​កុំឱ្យ​មាន​ការឆេះ​រាល ដាល​ទៅដល់​ផ្ទះ​របស់​ប្រជា​ពល  រដ្ឋ​នៅ​ជិត​នោះ ។ លោក​បន្តថា  ម្ចាស់​ក្លិប​ទាំង​ពីរ​នាក់​បងប្អូន មាន​ទី​១-​ឈ្មោះ លី កង​ស្រ៊ុន  ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ត្រូវ ជា​បង និង​ប្អូន​ឈ្មោះ លី កង វង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ   រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

​លោក​វរសេនីយ៍ឯក មាស  សាង នាយការិយាល័យ ពន្លត់  អគ្គិភ័យ​នៃ​ស្នងការ​នគរបាល ខេត្ត​បាន​ប្រាប់ឱ្យដឹង​ថា ការឆេះ  នេះ​មូលហេតុ​មកពី​ផ្ទុះ​ស្សេ​ខ្សែ  ភ្លើង​ចេញពី​ក្នុង​ក្លិប​ទើប​បណ្តាល  ឱ្យ​មាន​ការ​ឆេះ​សន្ធោសន្ធៅ​ឡើង  ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល បាន​បាញ់​ពន្លត់​នោះ​អស់​ចំនួន ៥  គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កម្លាំង​ប៉េអឹម​ខេត្ត​ដឹកនាំ ដោយ​លោក​វរសេនីយ៍ឯក ស្រី  យូ​រ៉ា មេ​បញ្ជាករ​រង​ចំនួន ៥ គ្រឿង​និង​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ព្រលានយន្តហោះ​ចំនួន​១  គ្រឿង ទើប​អាច​រលត់​បាន​ដោយ  សុវត្ថិភាព ។

​លោក​បន្ថែម​ទៀត​ថា មក​ការខូចខាត​ទ្រព្យសម្បត្តិ  នៅ​មិន​ដឹង​អស់​ប៉ុន្មាន​នៅឡើយ ទេ ចំណែក​អ្នក​ដែល​ស្លាប់​កើន  ឡើង​រហូត​ដល់​ទៅ​៥​នាក់​(​ស្រី  ៣​នាក់​)​ក្នុងនោះ​មាន​ភ្ញៀវ​ជន ជាតិ​បរទេស​(​ប្រុស​)​ម្នាក់​ឈ្មោះ ទឿំ ្រៅ​ី​គែ​ទែ ណ្សឿ និង  របួសធ្ងន់​២​នាក់​(​ស្រី​) កំពុង  សំរាក​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត សុទ្ធតែ​ជា​ភ្ញៀវ​ដែល​មក​ចូល​ផឹក  រាំ​សប្បាយ​ទេ ពុំ​មាន​បុគ្គលិក នោះទេ៕

2014_11_25e (1) 2014_11_25e

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.