រាជធានីភ្នំពេញ ៖ សមត្ថកិច្ច បានសម្រេចបិទទ្វារស្តាតអូឡាំពិក ខណៈក្រុមអង្គការសង្គមស៊ីវិល ប្រមូលផ្ដុំគ្នារៀបចំហែក្បួនដើរចេញពីទីនោះ។ តាមប្រភពពត័មានឲ្យដឹងថា ទោះបីអាជ្ញាធរមិនអនុញ្ញាតិឲ្យក្រុមសង្គមស៊ីវិលហែក្បួន ក្នុងថ្ងៃទី៨ ខែមីនានេះ ក៏ពួកគេនៅតែប្រមូលផ្តុំគ្នាហែក្បួននៅព្រឹកនេះ ។ ប៉ុន្តែកម្លាំងសមត្ថកិច្ចរាប់រយនាក់ បានរារាំងក្រុមអង្គការសង្គមស៊ីវិល ដែលប្រារព្ធទិវានារីអន្តរជាតិ មិនឲ្យហែញត្តិទៅដាក់នៅទីស្តីការគណៈរដ្ឋមន្ត្រីនោះឡើយ ។
សូមជម្រាបថា អង្គការសង្គមស៊ីវិលចំនួន ១២ មានគម្រោងយកញត្តិស្នើសុំដំណោះស្រាយលើបញ្ហាជាអាទិភាពរបស់ស្ត្រីចំនួន៧ដាក់ទៅរដ្ឋាភិបាល។ ប៉ុន្តែការប្រមូលផ្តុំគ្នា ដើម្បីដង្ហែញាត្តិនៅព្រឹកនេះ មានអ្នកចូលរួមតិចតួចប៉ុណ្ណោះ ហើយត្រូវរារាំងដោយក្រុមសមត្ថកិច្ចថែមទៀត ៕