ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ប្រទះឃើញ ក្បែរ​ចម្ការ​ប្រេងខ្យល់​

​សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ប្រទះឃើញ ក្បែរ​ចម្ការ​ប្រេងខ្យល់​

ខេត្ត​បន្ទាយមានជ័យ​ ៖ ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល  នៅវេលា​ម៉ោង ៧​និង​១០​នាទី យប់​កាលពី​ថ្ងៃ ១៨ ខែវិច្ឆិកា  ឆ្នាំ​២០១៤ ក្នុងភូមិ​គីឡូម៉ែត្រ  លេខ ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។ ដោយ​ប្រទះ  ឃើញ​សព​បុរស​ម្នាក់ ពុំ​ទាន់​ដឹង  អត្តសញ្ញាណ​ដេកស្លាប់​នៅក្នុង គុម្ភ​ស្មៅ​ប្រលាយ​ទឹក​នៃ​ចម្ការ  ប្រេងខ្យល់​ក្រោយ​ភោជនី​ដ្ឋា​ន នាគ​ទិព្វ ២ ស្អុយរលួយ​ដោយ  មិនដឹង​ពី​មូលហេតុ​នៅឡើយ ។

​បើ​តាម​ប្រភព​បាន​ប្រាប់​ឱ្យ  ដឹងថា គេ​ឃើញ​មាន​ក្មេងៗ ៣   នាក់ បាន​រត់​លេង​នៅ​ជិត​ចំណុច ខាងលើ មិន​បាន​ប៉ុន្មាន​មាន​ក្មេង  ម្នាក់​បាន​រត់​ទៅ​កន្លែងកើតហេតុ ឃើញ​សាកសព​ដេក​ស្លាប់​គេ​ក៏  ស្រែក​ផ្អើល​មនុស្សម្នា​ជាច្រើន នាក់ មក​ចោមរោម​មើល​និង  បាន​រាយការណ៍​ទៅកាន់​សមត្ថ កិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើត ហេតុ​តែម្តង ។ ក្រោយពី​កើត  ហេតុ​គេ​ឃើញ​មាន​សមត្ថកិច្ច មូលដ្ឋាន​ចុះ​អន្តរាគមន៍​និង​ធ្វើ កោសល្យវិច័យ​លើ​សាកសព​នេះ​។​

​បើ​តាម​ការសន្និដ្ឋានរ​បស់  សមត្ថកិច្ច​ជំនាញ​បាន​ប្រាប់ថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ នៅឡើយ មាន​អាយុ​ប្រហែល  ជាង ២០​ឆ្នាំ មាន​ពាក់​អាវ​បៃ តង​ចាស់​ដៃខ្លី ស្លៀកខោ​កាបូ​យ  ជើងវែង​ពណ៌​ខៀវ​និង​គ្មាន​ទ្រព្យ សម្បត្តិ​អ្វី​សំខាន់​នៅ​ជាប់​នឹង​ខ្លួន ដែរ ។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ  បាន​ធ្វើ​កោសល្យវិច័យ​រួចរាល់  និង​បាន​សន្និដ្ឋាន​ថា​សព​នេះ​ស្លាប់ ប្រមាណ​ជា​២​ថ្ងៃមុន មូលហេតុ  ដោយសារតែ​អត់បាយ​និង​ខ្យល់ គ និង​គ្មាន​ស្នាក​ស្នាម​អ្វី​ពាក់ព័ន្ធ  អំពើ​ឃាតកម្ម​នោះទេ ។​

​បច្ចុប្បន្ន​សព​ជនរងគ្រោះ  ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​បាន យកទៅ​រក្សាទុក​នៅ​វត្ត​ប្រជា ធម្ម​ត្រ័យ​ដើម្បី​រង់ចាំ​ស្រាវជ្រាវ រក​ក្រុមគ្រួសារ​សាច់ញាតិ​ផង ដែរ ៕

2014_11_25b

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4988 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.