ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នក​ភូមិ​ត្រពាំងថ្ម​ ឃុំ​ត្រពាំងឬស្សី​ ស្រុក​កំពង់ស្វាយ​ ធ្វើពិ​ធីឡើង​អ្នក​តា និង​បំ​បួស​ដើ​មឈើ​ សុំសេក្តីសុខ

ខេ​ត្តកំ​ព​ង់ធំ​ ​៖ ដើម្បី​ចូ​លរួ​មថែរក្សា​នូវទំ​នៀមទម្លាប់វប្បធម៌​ប្រពៃណី​និង​សម្បត្តិធម្មជាតិ​ឲ្យបាន​គង់​វង្ស​យូរអង្វែង​ប្រជាព​លរ​ដ្ឋភូ​មិត្រ​ពាំងថ្ម​ ឃុំ​ត្រ​ពាំ​ងឬ​ស្សី ស្រុ​ក​កំ​ព​ង់ស្វា​យ ខេ​ត្ត​កំព​ង់​ធំ បា​ន​រៀ​បចំ​ពិ​ធីពិ​ធី​ឡើង​អ្ន​កតា​ និ​ង​បំ​បួ​សដើ​ម​ឈើនៅ​ក្នុ​ងព្រៃ​ស​ហគ​មន៍​ឃ្មុំ​ស្រ​ក​​រថ្លុ​កឬ​ស្សី​ ​ថ្ងៃទី​២​៤ ខែ​កុ​ម្ភៈ ឆ្នាំ​២០​១៩​។​

លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានលើកឡើងថា ការរៀបចំពិធីឡើងអ្នកតានេះ គឺមានតាំងពីយូរយារណាស់មកហើយ ហើយពេលនេះបងប្អូនប្រជាពលរដ្ឋបានរៀបចំពិធីឡើងអ្នកតានេះ គឺដើម្បីជាកម្លាំងសាមគ្គីមួយក្នុងការបណ្ដេញនូវឧបទ្រពចង្រៃ និងដើម្បីសុំសេចក្តីសុខព្រមទាំងសុំទឹកភ្លៀង ដើម្បីស្រោចស្រពភោគផលរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដើម្បីរក្សាទុកឱ្យបានយូរអង្វែងដល់ក្មេងជំនាន់ក្រោយបានដឹងបានឃើញនិងបានឮ ។

លោកបន្តថា ការឡើងអ្នកតាគឺជាការបង្ហាញចាស់ស្រុកដែលបានទទួលមរណភាពទៅរាប់រយឆ្នាំ គឺហៅថាអ្នកតាដោយលើកឈ្មោះមក ឧទ្ទិស ហើយការឡើងអ្នកតាដែរ គឺកាលណាមានរោងថ្មីគឺគេធ្វើពិធីដង្ហែជុំវិញរោងថ្មី ៣ ជុំ ដោយមានបទចម្រៀងផ្សេងៗនិងមានខ្លះគុនដាវគុនដំបងជាដើមពេលខ្លះកូនចៅអ្នកស្រុកមានការឈឺដង្កាត់បានយកកូនចៅមកឲ្យអ្នករូបស្តោះផ្លុំដើម្បីឲ្យបានជាសះស្បើយ ។ មួយទៀតនៅទីនេះដែលជាតំបន់ព្រៃឈើ គឺបានធ្វើពិធីបំបួសដើមឈើគឺជាគំនិតមួយរបស់ចាស់ស្រុក ដើម្បីឱ្យប្រជាពលរដ្ឋបានថែទាំព្រៃឈើដោយយកស្បង់ឬក្រណាត់មកព័ទ្ធជុំវិញដើមឈើក្នុងការថែរក្សាព្រៃឈើកុំឱ្យមានការកាប់បំផ្លាញជាដើម។

លោក អ៊ឹម គីម ជាសម្បត្តិសមាជិកសហគមន៍ឃ្មុំស្រករថ្លុកឬស្សីបានរៀបរាប់ថាសហគមន៍របស់លោកក៏កើតនៅឆ្នាំ ១៩៩៩ ដោយមានផ្ទៃដី ៦០១ ហិចតា  តែមិនមានអ្នកណាបានជួយនោះទេ ក៏ប៉ុន្តែរហូតមកដល់ឆ្នាំ ២០១៨ នេះក៏មានអង្គការ AFD បានឧបត្ថម្ភនិងរៀបចំឱ្យកើតជាសហគមន៍នេះឡើង ដោយឱ្យក្លាយជាតំបន់នេះជាតំបន់ទេសចរណ៍មួយ ហើយប្រជាពលរដ្ឋនៅតំបន់នោះមានការស្រលាញ់ទើបបាននាំគ្នាមកចូលរួមថែរក្សា។ លោកបានបន្តថា ព្រៃឈើវាអាចជួយផ្តល់នូវទឹកភ្លៀង កាត់បន្ថយកំដៅ រួមទាំងការប្រមូលផលពីព្រៃឈើ ដូចជាផ្លែឈើ វ័ល្ល បេះផ្សិត ជ័រ រួមទាំងដងជ័រ ពួកគាត់អាចរកប្រាក់ចំណូលគ្រប់រដូវកាល  ក្នុងនោះក៏មានបញ្ហា ប្រឈមដោយសារមានជនខិលខូច លួចអារដើមឈើខណៈពេលដែលបណ្តាញសហគមន៍ព្រៃឈើ ចុងក្រោយបានលោកសំណូមពរដល់ ប្រជាពលរដ្ឋ ឲ្យចេះស្រឡាញ់ព្រៃឈើ ដែលជាធនធានធម្មជាតិ ទ្រព្យសម្បត្តិយើងទាំងអស់គ្នា ព្រោះវាជាអាយុជីវិតរបស់យើងទាំអស់គ្នា ។

យើងឃើញថាបងប្អូនប្រជាពលរដ្ឋជាច្រើននៅក្នុងភូមិ នៅទីជិតទីឆ្ងាយ បាននាំគ្នាមកធ្វើពិធីនេះ ដោយចូលរួមជាកម្លាំងសាមគ្គីមានការដាំស្លជាដើម។ការមកធ្វើពិធីនេះ គឺដើម្បីសុំសេចក្តី សុខ ដើម្បីរៀបចំទីសក្ការៈបូជាក្នុងការដេញ ឧបទ្រពចង្រៃ ហើយចង់រក្សាព្រៃឈើនេះឲ្យបានកូនចៅបានឃើញសប្បាយរីករាយ ក្លាយជាព្រៃតំបន់សហគមន៍ ហើយចង់ក្លាយជាឱ្យក្លាយ ជាតំបន់ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋមានចំណូលទៅមុខ និងមានភាពរីកចម្រើន ៕

IMG_20190225_194328 IMG_20190225_194320PhotoGrid_1551098794119PhotoGrid_1551098749332

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.