ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាជ្ញា​ធ​រ​និ​ង​ស​មត្ថ​កិច្ច​ជំ​នាញ​ ​គ្មាន​កា​រទ​ប់​ស្កាត់​ ​អាជី​វក​ម្ម​រ៉ែ​​មា​ស​​ខុ​សច្បា​ប់​ នៅ​​ឃុំ​​​រម្យ​ទ​ម ​ស្រុ​ក​​រ​វៀ​ង ​ខេត្ត​ព្រះ​វិហា​រ​

ខេត្ត​ព្រះវិ​ហា​រ​ ៖​ ​ប្រភ​ព​ពី​​ប្រ​ជា​ព​លរ​ដ្ឋ​​រ​​ស់នៅ​​​ភូមិ​​​ត្រពាំ​ង​​ទ​ន្ទឹ​ម ​ឃុំ​​រ​ម្យ​ទម​ ​ស្រុក​​​រវៀ​ង​ ខេ​ត្ត​ព្រះវិ​ហា​រ ​បា​ន​​ឲ្យ​​ដឹ​ង​ថា ​ប​ច្ចុប្បន្ន​​​មាន​​​ក្រុម​ហ៊ុ​ន​​ជា​ច្រើន​ ​​កំ​ពុ​ង​​ធ្វើ​​​អាជី​វ​កម្ម​​​រ៉ែ​​មា​ស​​ខុ​ស​ច្បាប់​​​ក្នុង​​​តំប​ន់ភ្នំ​​​លុង​ ​យ៉ា​ង​​ពេញ​ប​ន្ទុ​ក​​ដោ​យ​​គ្មា​ន​​ញ​ញើត​​​នឹង​ផ្លូ​វច្បា​ប់​អ្វី​​ទាំ​ងអ​ស់ ធ្វើឲ្យ​ធ​នធាន​​រ៉ែ​​​មាស​​ត្រូ​វ​​ប្រ​ឈ​ម​​នឹ​ង​​សេ​ចក្ដី​​​វិនា​ស​​យ៉ា​ង​​ឆា​ប់​រហ័​ស​​។ ចំ​ណែ​ក​​លោក​ ​អ៊ុ​ន ​ចាន់​​​ដា ​អ​ភិបា​លខេ​ត្ត​​ព្រះ​វិហា​រ​ ព្រ​ម​ទាំង​​ប្រ​ធា​ន​​ម​ន្ទីរ​​រ៉ែ​​​និង​​​ថាម​ពល​​​ខេត្ត​ព្រះ​វិហា​រ ​បា​ន​​រក្សា​​​ភាព​​ស្ងៀ​មស្ងា​ត់​​ទុ​ក​​ឲ្យ​​​ក្រុម​ហ៊ុន​​ទាំ​ង​នោះ​​ធ្វើ​​អា​ជីវ​ក​ម្ម​​រ៉ែ​​មា​ស​​ខុស​ច្បា​ប់​​យ៉ាង​​គ​ឃ្លើ​ន​​ ​ជាង​នេះ​ទៅទៀ​ត​​​ប្រជា​ព​លរ​ដ្ឋ​​បា​ន​​លើ​កឡើ​ង​ថា ​ការ​ប​ង្ក្រាប​​​រប​ស់​​ស​ម​​ត្ថ​​កិច្ច​ពាក់ព័​ន្ធ​​នា​ពេល​​ក​ន្លង​មក ​​បា​ន​ត្រឹម​តែ​​ធ្វើ​​ឲ្យ​​ល្អ​មើ​ល​​ប៉ុណ្ណោះ​ ព្រោះ​​​ក្រុម​ហ៊ុន​​​ធំៗ​​ដែ​ល​មាន​​ម្ចា​ស់​​ជា​​សែ​ស្រ​ឡាយ​​ម​ន្ត្រី​ជាន់​ខ្ពស់​ ​គឺ​​គ្មាន​​​សម​ត្ថកិ​ច្ច​​ណា​​ហ៊ាន​​​ប៉ះពា​ល់រើមជើង​​ពួ​កគេ​​​នោះទេ​​។​

​-​​មន្ត្រី​​​អង្គ​ការ​ស​ង្គ​មស៉ី​វិល​ក្រៅ​រដ្ឋា​ភិ​បាល​ និ​ង​​ប្រ​ជាព​លរ​ដ្ឋ​​ក្នុង​​ឃុំ​​​រម្យ​ទម​ ​បាន​​​ឲ្យ​​ដឹង​ថា ករណី​សមត្ថកិច្ច​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់ភ្នំ​លុង កាលពីពេល​ថ្មីៗ​នេះ​គឺជា​រឿង​ឥតន័យ​ព្រោះ​សមត្ថកិច្ច​មិនបាន​អនុវត្តន៍​ប្រកបដោយ​គ្មានតម្លាភាព​នោះឡើយ​។

ប្រភពប្រជាពលរដ្ឋ​ដដែល​បានលើកឡើងថា ក្រុមហ៊ុន​ធំៗ​ដែលមាន​ខ្នងបង្អែក​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​មាន​ខ្នងបង្អែក​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់ដែលពាក់ព័ន្ធនៅពីក្រោយខ្នង ទើបមន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​បញ្ជាក់ថា ថ្មីៗ​នេះ​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​២​កន្លែង​ដែល​ធ្វើ​អាជីវកម្ម​ខុសច្បាប់​៤​ឆ្នាំ​មកហើយ ប៉ុន្តែ​ម្ចាស់​ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ទាំងនោះ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​យ៉ាងសុខស្រួល។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បានកត់សម្គាល់​ទៀតថា ទីតាំង​អាជីវកម្ម​រ៉ែ​មាស​ដែល​ម្ចាស់​មាន​ខ្នងបង្អែក​រឹងមាំគឺ​អាច​ចៀស​ផុតពី​ការបង្ក្រាប​ជា​រៀងរហូត​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុង​ឃុំ​រម្យទម ស្រុក​រវៀង ខេត្តព្រះវិហារ បាន​បង្ហើប​ឲ្យ​ដឹងថា ក្រុមហ៊ុន​ធំៗ​ដែលមាន​ម្ចាស់​ជា​ឧកញា និង​លោកជំទាវ មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​បន្តធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅក្នុង​តំបន់ភ្នំ​លុង យ៉ាង​រាលដាល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះគេបានរៀបចំជាប្រព័ន្ធរួចហើយ។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​អាជ្ញាធរ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា ក្រុមហ៊ុន​ណា ហ៊ាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​តំបន់ភ្នំ​លុង យ៉ាង​មហន្តរាយ​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​ឡើងវិញ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រះវិហារ ផងដែរ​ដើម្បី​កុំ​ឲ្យ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត ក្នុងខណៈដែល​រ៉ែ​មាស​នៅ​តំបន់ភ្នំ​លុង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជាពិសេស​ករណី​ឈ្មួញ​ធំៗ​អាងមានខ្នង​បង្អែក​ជាម​ន្ត្រី​យោធា​ជាន់ខ្ពស់​ហើយ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់ភ្នំ​លុង គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ គួរ​ពិនិត្យឡើងវិញ​ផងដែរ​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​យោធា​ទូទាំងប្រទេស​។

យើងពុំអាចសុំការបំភ្លឺពីលោកអភិបាលខេត្តបានទេ ព្រោះពុំមានលេខទូរសព្ទ័តែនិងព្យាយាមសុំការពន្យល់នៅពេលក្រោយ៕

2019-02-24_1816342019-02-24_181609

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.