ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជា ទាំងអស់ឱ្យដឹងថា អាកាសធាតុនៅលើផ្ទៃ ប្រទេសកម្ពុជានឹងមានការកើនកំដៅ ដែលអាចមានផលប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់អាយុជីវិត ដោយសារបញ្ហាជំងឺបេះដូង និងសូត និងអាចមានជំងឺឆ្លងផ្សេងៗដូចជា ៖ ជំងឺរាក ឬជំងឺកង្វះចំណីអាហារផងដែរ។
ក្រសួងសុខាភិបាល បានបន្ថែមទៀតថា ដោយសារភាពរាំងស្ងួតមិនអាចដាំដុះបាន ហើយក៏អាចមានបញ្ហាសុខភាពផ្លូវចិត្តពិសេសជំងឺតានតឹងក្នុងអារម្មណ៍ (ស្ដេស) តប់ប្រមល់ដែលបង្កឡើងដោយអាកាសធាតុក្តៅខ្លាំងពេក និងមានរលាកស្បែកឡើងក្រហម។ល។
ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ទាំងស្រុងនៅខាងក្រោមនេះ៖