ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បទល្មើស​ព្រៃឈើ​កើតឡើង​ជា​ហូរហែ ដោយ​មាន​ការ​សម្រួល​ពី​សមត្ថកិច្ច​ជំនាញ​

ខេត្ត​កំពង់ធំ ៖ ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា  ដោយ​មាន​ការ​សម្រួល​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​ខាង​មន្ត្រី  រដ្ឋបាល​ព្រៃឈើ​នៅក្នុង​ខេត្ត កំពង់ធំ ទើប​គេ​ឃើញ​ការដឹក  ជញ្ជូន​ផល​និង​អនុផល​ព្រៃឈើ ខុស​ច្បាប់​តាម​រថយន្ត​និង​គោយន្ត​ច្នៃ​ពី​ពួក​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន បទល្មើស​ព្រៃឈើ​មាន​ភាពរលូន  និង​គ្មាន​ឧបសគ្គ​មក​រារាំង​នោះ ឡើយ ។​

​ទន្ទឹមនឹងនោះ​ដែរ ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​តាម​ក្បួន​ចុះ មកពី​ស្រុក​សណ្តាន់ ឃុំ​សុចិត្រ  តាម​ដងស្ទឹង​ជីនិ​តក៏មាន ភាព សស្រាក់សស្រាំ ដោយ​គេ​ពុំ  ឃើញ​មាន​ជំនាញ​មេព្រៃ​និង សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ឬ បង្ក្រាប​នោះ​ឡើយ ។​

​ក្បូនឈើ​ទាំងនោះ ត្រូវ  បាន​បណ្តែត​តាម​ស្ទឹង​ជីនិត​រួច លើកយក​មក​ដាក់​នៅ​ភូមិ​ស្រែ វាល ស្រុក​ចំការលើ ដើម្បី​ដឹក បន្តទៅ​ទៀត​រួច​បើតាម​សម្តី របស់​កម្មករ​ដែល​ជិះ​លើ​ក្បូន​បាន បង្ហើប​អោយដឹងថា​ម្ចាស់​ក្បូន បណ្តែត​ឈើ​ពី​កាត់​នោះ​ជា​របស់ មេ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ យ៉ាង​ដុះ​ស្លែ គឺ​ឈ្មោះ គី នៅ ស្រែ​វាល ស្រុក​ចំការលើ ខេត្ត កំពង់ចាម​គេ​ពូកែ​ខាង​រត់ការ បង់លុយ​អោយ​សមត្ថកិច្ច​ដែល ពាក់ព័ន្ធ​ឈរជើង​នៅតាម​តំបន់ នោះ​ជា​ហូរហែ ។​

​តាម​ប្រភព​ព័ត៌មាន​មួយ​បាន  ឱ្យដឹងថា ជុំវិញ​ការដឹង​ជញ្ជូន  ឈើ​តាម​ក្បូន​នេះ​អ្នក​យក​ពត៌មាន​ក្នុងស្រុក​បាន​ទូរស័ព្ទ​រាយ ការណ៍​ទៅ​លោក តឹប ញ្ញាតា  នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត កំពង់ធំ ហើយ​លោក​បាន​ឆ្លើយ  តាម​ទូរស័ព្ទ​ថា​លោក​នឹង​បញ្ជា អោយ​លោក ឈាង មា​លា  នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រ​យា ឱ្យ​ចុះ​ទៅ​មើល​តែ​ក្រោយ  មក​ទូរស័ព្ទ​របស់​លោកនាយ ខ័ណ្ឌ​ក៏​បិទ​តែម្តងទៅ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា  ពលរដ្ឋ​បានឱ្យដឹងថា​ការកាប់ បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​សណ្តាន់  ខេត្ត​កំពង់ធំ មាន​មេ​ឈ្មួញ​រកស៊ី  ដុះ​ស្លែ​បី​រូប​ដែល​រកស៊ី​បទល្មើស ព្រៃឈើ​ជា​យូរយា​ណាស់​មក ហើយ ដោយ​ពួក​គ​ចេះ​សម្រប  សម្រួល​ជាមួយ​សមត្ថកិច្ច​ជំនាញ  ពាក់ព័ន្ធ​ទើប​ការ​រកស៊ី​របស់ ឈ្មួញ​ទាំងនោះ​មាន​ភាពរលូន រហូត ។​

​កន្លងមក គេ​ឃើញ​ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្ត កំពង់ធំ​បាន​បញ្ចោ​ញ​សាច់ដុំ​មួយ ប្រាវ​ចាប់​ពួក​ឈ្មួញ​ធំៗ​រកស៊ី​ជួញ ដូរ​ឈើ​ខុស​ច្បាប់​គឺ​តាម​ចាប់​ដល់ ដេប៉ូ​លក់​ឈើ​ពេលនោះ ពួក  ឈ្មួញ​រួញ​ក្បាល​ដូច​អណ្តើក​ក្នុង ស្នូ​ក ប៉ុន្តែ​ឥឡូវ​ពួក​ឈ្មួញ មិន  កោតញញើត​នោះឡើយ​ព្រោះ សមត្ថកិច្ច​ធ្វើ​បាន​តែ​មួយ​ប្រាវ  ប្រហែល​ជា​អស់កម្លាំង​ពេក​សម្ងំ ដេក ទើប​ពួក​ឈ្មួញ​បាន​ដៃ​ដឹក  ជញ្ជូន​ឈើ​សស្រាក់សស្រាំ​ឡើង វិញ ។​

​ចំណែក​អស់លោក​មេព្រៃ  ជា​ទម្លាប់​ទូរស័ព្ទ​ចូល​ហើយ ច្រើន​តែ​មិន​លើក​ទូរស័ព្ទ​ឬ​ក៏​បិទ ទូរស័ព្ទ ជាហេតុ​នាំ​ឱ្យ​ប្រជា​ពល  រដ្ឋ​នាំគ្នា​និយាយ​រិះគន់​ថា​សមត្ថ កិច្ច​ពាក់ព័ន្ធ​សម្រួល​ឱ្យ​ឈ្មួញ​ឈើ រកស៊ី​បទល្មើស​ព្រៃឈើ​បាន យ៉ាង​រលូន ។​

​ជា​ចុងក្រោយ​បងប្អូន​ប្រជា  ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​កំពង់ធំ  បាន​សំណូមពរ​ទៅ​ឯកឧត្តម អ៊ុក  សំអន​អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ធំ​មេត្តា​ត្រួតពិនិត្យ​ដល់ មន្ត្រី​ថ្នាក់ក្រោម​របស់​លោក​ផង  ព្រោះ​បទល្មើស​ព្រៃឈើ​បាន​កំរើក ឡើងវិញ​ហើយ ៕

2014_10_31sca1 (19) 2014_10_31sca1 (18)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.