ព័ត៌មាន​ថ្មី
លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​ | សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​មេ​គយ​ខេត្តកោះកុង​បើកដៃ​បណ្តោយឱ្យ​ម៉ូតូ និង​ទំនិញ​គ្មាន​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​ស្រុក​ខ្មែរ​

ខេត្ត​កោះកុង ៖​​តាម​សេចក្តីរាយការណ៍​ពី  ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀត​ថា  បច្ចុប្បន្ន​ទំនិញគេចពន្ធ​សម្ភារៈ  សំណង់ និង​ម៉ូតូ​ស៊េរី​ថ្មី នៅតែ  បន្ត​ហូរ​ចូល​ពី​ប្រទេស​ថៃ តាម  ច្រករបៀង​នានា​នៅ​ខេត្ត​តាម ផ្លូវគោក​ក៏ដូចជា តាម​ផ្លូវទឹក  ដោយ​មាន​សមត្ថកិច្ច​ជំនាញ​មួយ ចំនួន​ជា​អ្នកសម្របសម្រួល​ឱ្យ​ពួក ឈ្មួញ​ទាំងនោះ​នាំចូល​គេចពន្ធ ដោយ​រលូន​បណ្តាល​ឱ្យរ​ដ្ឋ​បាត់ បង់​ចំណូល​ពន្ធ​ចូល​ថវិការដ្ឋ យ៉ាងច្រើន ។​

​បញ្ហា​អសកម្ម​ខាងលើ លោក​មេ​គយ​ធំ​ដែល​ទើប​ឡើង កាន់តំណែង​ថ្មី​ត្រូវតែ​ពិនិត្យ​និង មាន​វិធានការណ៍​ទប់ស្កាត់​ឱ្យ មាន​ប្រសិទ្ធភាព​ផង ព្រោះនេះ  ជា​អំពើ​ពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង  ដែល​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់​ចំណូល ថវិកា ចំណែក​មន្ត្រី​ពុករលួយ  បែរ​ជា​សម្ងំ​ទទួល​លាភសក្ការៈ យ៉ាង​ត្រជាក់ចិត្ត​ទៅវិញ ។​

​ម៉ូតូ​និង​ទំនិញ​គ្មាន​ពន្ធ​ស្ទើរ  តែ​គ្រប់​ប្រភេទ​ត្រូវគេ​កត់សម្គាល់ ឃើញថា បាន​នឹង​កំពុង​សម្រុក  ចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស  កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង​ទាំង យប់​ទាំង​ថ្ងៃ​តាម​ច្រក​ខេត្ត​កោះ កុង​ដោយ​ពុំ​មាន​ការទប់ស្កាត់​ពី មន្ត្រី​ពាក់ព័ន្ធ​ពិសេស​គឺ​មន្ត្រី​គយ តែម្តង ។​

​បើ​យោង​តាម​ប្រជាពលរដ្ឋ ឱ្យដឹងថា ទំនិញ​គ្មាន​ពន្ធ​ជាច្រើន  ប្រភេទ ដូចជា ស្រា ស្រា​បៀរ  គ្រឿង​ភេសជ្ជៈ ឥ​វ៉ាន់​ចាប់ហួយ  សម្ភារៈ​សំណង់​និង​ម៉ូតូ​សេរី​ថ្មីៗ ផង​នោះ​ត្រូវបាន​ក្រុម​ឈ្មួញ​នាំ ចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង នានា ក្នុង​ខេត្ត​កោះកុង ដោយ  ដឹក​តាម​រថយន្ត​វី​ហ្គោ ឬ​លុច  ស៊ី​ស យកមក​ធ្វើការ​ចែកចាយ  នៅ​ទី​រួម​ខេត្តកោះកុង​ព្រមទាំង យកទៅ​ធ្វើការ​ចែកចាយ​ឱ្យ​ម៉ូយ នៅតាម​បណ្តា​ខេត្ត​នានា ព្រម  ទាំង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ដោយ​គ្រាន់តែ​ពួក​ឈ្មួញ​ទាំង នោះ​បង់​សំណែន​ទៅឱ្យ​សមត្ថកិច្ច  តាម​ច្រក និង​តាម​ផ្លូវ​ប៉ុណ្ណោះ​។​    ​

​ចំពោះ​បញ្ហា​នេះ​លោក​ប៉ាង  វ៉ាន់​ថន ប្រធាន​សាខាគយ​និង  រដ្ឋាករ​ខេត្ត​កោះកុង​បាន​មាន  ប្រសាសន៍​ធ្វើ​ដូចជា​មិន​ដឹង​ថា  សព្វថ្ងៃ​លោក​ពុំបាន​ដឹង​ទេ​ពី​ការ រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​របស់​ពួក ឈ្មួញ​ទាំងអស់នោះ​។ លោក​ថា  ព័ត៌មាន​នេះ គឺ​លោក​ទើបតែ  បាន​ដឹង​តាមរយៈ​អ្នកកាសែត​នេះ ប៉ុណ្ណោះ​ហើយ​ថា លោក​បាន  ចាត់​ឱ្យ​មន្ត្រី​របស់​លោក​ចុះ​ទៅ ធ្វើការ​ស្រាវជ្រាវ បើសិនជា​រក  ឃើញថា​មិន​បាន​បង់ពន្ធ​មែន លោក​នឹង​ចាត់វិធានការ​ភ្លាម ។​

​ប្រសាសន៍​របស់​លោក​ប្រធាន សាខា​គយ​និង​រដ្ឋាករ​ខេត្ត​កោះ កុង​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រស់ នៅក្នុង​ខេត្ត​កោះកុង ដែល​បាន ដឹង​រឿង​រិះគន់​ថា​វា​គ្រាន់តែ​ជា លេស​ដោះសារ​យករួចខ្លួន​របស់ គាត់​តែ​ប៉ុណ្ណោះ តាមពិត​រឿង  នេះ​គាត់​បាន​ដឹង​ច្បាស់​ណាស់   ព្រោះ​ឈ្មួញ​ដែល​រកស៊ី​នាំចូល ទំនិញ​គេច​ពន្ធ​ទាំងនោះ​ស្ទើរតែ ដុះ​ស្លែ​អស់​ហើយ​មិនមែន​ទើបតែ ចាប់ផ្តើម​រកស៊ី​នោះទេ ៕

2014_10_31sca1 (17) 2014_10_31sca1 (16)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.