ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង ចំណែក​កន្លែង​ផ្សេង​ទៀត​កំពុង​ដំណើរការ​រលូន​

បង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​មួយកន្លែង ចំណែក​កន្លែង​ផ្សេង​ទៀត​កំពុង​ដំណើរការ​រលូន​

ខេត្ត​ស្ទឹងត្រែង ៖ កម្លាំងចម្រុះ​ដឹកនាំ​ដោយ  លោក ជា ពេជ្រ ព្រះរាជអាជ្ញា  រង​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​បង្ក្រាប ទីតាំង​សិប្បកម្ម​ឈើ​គ្មាន​ច្បាប់ មួយកន្លែង ដោយ​រឹបអូស​បាន  ឈើប្រណិត​ប្រមាណ​ជាង  ៥០០​កំណាត់ ស្ថិត​នៅ​ចំណុច ភូមិ​ថ្មី សង្កាត់​ស្ទឹង​ត្រែង ខេត្ត ស្ទឹងត្រែង ចំងាយ​ប្រហែល  ២០០​ម៉ែត្រ ពី​សត្តឃាត​បញ្ជូន  ទៅកាន់​រដ្ឋបាល​ព្រៃឈើ​ខេត្ត  កាលពី​ពេល​ថ្មីៗ​នេះ ។​

​ក្រោយពី​មាន​ការបង្ក្រាប  ខាងលើនេះ ប្រជាពលរដ្ឋ​បាន  គាំទ្រ​ចំណាត់ការ​របស់​សមត្ថ កិច្ច​ដើម្បី​រក្សា​ការពារ​ព្រៃឈើ​ឱ្យ  នៅ​គង់វង្ស​តែ​ក៏​នៅ​មាន​សិប្ប កម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​ជាច្រើន កន្លែង​ទៀត ដែល​សមត្ថកិច្ច  ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន  ទាន់​បាន​ធ្វើ​ការបង្ក្រាប​នៅ ឡើយ ។​

​តាម​ប្រភព​ព័ត៌មាន​ឱ្យដឹង  ថា ជនជាតិ​វៀតណាម​មួយរូប ឈ្មោះ ជីវ បាន​ជួល​ទីតាំង​ខាង  លើ​ធ្វើ​សិប្បកម្ម​កែច្នៃ​ឈើ​ឥត ច្បាប់​ជា​យូរ​មក​ហើយ ប៉ុន្តែ​មេ  ព្រៃ​ពុំ​ធំក្លិន​នោះឡើយ ទើបតែ  ពេលនេះ​បាន​បែកធ្លាយ​ដល់ សមត្ថកិច្ច​ក៏​ឈាន​ទៅ​ធ្វើការ បង្ក្រាប​តែម្តង ចំណែក​ម្ចាស់   សិប្បកម្ម​ដែល​ជា​ជនជាតិ​វៀត ណា​ម​បាន​បិទ​សាប៊ូ​គូទ​គេចខ្លួន ពេល​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​។​

​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ  បានឱ្យដឹង​ថា​ឈើប្រណិត​ដែល បង្ក្រាប​បាន​នេះ​ជា​ប្រភេទ​ឈើ ធ្នង់​មាន​ចំនួន​ជាង ៥០០​ដុំ នឹង  ដកហូត​រថយន្ត​សាំ​យ៉ុង​ពណ៌​ស  គ្មាន​ស្លាក​លេខ ១​គ្រឿង ម៉ូទ័​រ ឈូស ២​គ្រឿង ម៉ូទ័រ​សំលៀង ១​គ្រឿង ម៉ាស៊ីន​តាប​វៀល ១ គ្រឿង​ដឹក​បញ្ជូន​ទៅ​កាន់​រដ្ឋបាល ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ។​

​បច្ចុប្បន្ន វត្ថុតាង​រួមមាន​ឈើប្រណិត​ចំនួន ៥៧៧ ដុំ ស្មើនឹង ៨,៧០៦​ម៉ែត្រគូប និង​វត្ថុតាង  ផ្សេងទៀត ត្រូវបាន​កម្លាំង  ជំនាញ​ដឹកជញ្ជូន​យក​ទៅ​រក្សា ទុក​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត រួចរាល់​ហើយ ។​

​នៅ​ខេត្ត​ស្ទឹងត្រែង​គេ​ឃើញ  មាន​សិប្បកម្ម​កែច្មៃ​ឈ្នើ​ជាច្រើន កន្លែង ចំពោះ​សិប្បកម្ម​អត់​ច្បាប់  ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប ជា​បន្តបន្ទាប់ ប៉ុន្តែ​ក៏​នៅមាន  សិប្បកម្ម​អត់​ច្បាប់​ជាច្រើន កន្លែង​ទៀត​ដែល​ជំនាញ​មើល មិនឃើញ ឬ​ធ្វើ​ជា​មើលមិនឃើញ  ចំណែក​សិប្បកម្ម​មានច្បាប់​វិញ  គឺមាន​តែ​ច្បាប់​ធ្វើ​អាជីវកម្ម ចំណែក​ការប្រមូលទិញ​ឈើ ប្រណីត​ចូលមកក្នុង​សិប្បកម្ម ដើម្បី​កែច្នៃ​គឺ​ពុំ​មាន​ប្រភពដើម ច្បាស់លាស់​នោះ​ឡើយ ពួកគេ  ប្រមូល​ទិញ​ឈើ​ពី​គ្រប់ទិសទី  ដែល​ជា​កត្តា​មួយ​ជម្រុញឱ្យមាន  ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង អនាធិបតេយ្យ សូម​លោក​អ​ភិ  បាល​ខេត្ត​ស្ទឹងត្រែង​ពិនិត្យ​ករណី នេះ​ផង បើ​ពឹង​លើ​សមត្ថកិច្ច  ជំនាញ​ហាក់​គ្មាន​អើពើ​ពី​បញ្ហា ថា​តើ​សិប្បកម្ម​នាំចូល​ឈើ​មកពី   ប្រភព​មានច្បាប់​អនុញ្ញាត​ដូចជា  ព្រៃ​សម្បទាន​ដែរ​ឬ​អត់ ៕

2014_10_31sca1 (14) 2014_10_31sca1 (15) 2014_10_31sca1 (13)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.