ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុម​​​វេជ្ជ​សា​ស្ត្រ​​ស​ម្តេច​​​តេ​​ជោ ​​​ពិ​និត្យ​​​​ព្យា​បា​លជ​ម្ងឺ ​​ជូ​ន​​​កង​ទ័​ព ​​និ​ង​​ប្រ​ជា​ពល​រ​ដ្ឋ ​​នៅ​​​​ស្រុ​ក​​ថ្ម​ពួក​​

ខេត្ត​បន្ទា​យ​មាន​ជ័​យ ​៖​  ​លោក​ជំ​ទាវ​ ​ហ៊ុ​ន ​ម៉ា​​ណា​ ​ប្រធា​ន​​ក្រុ​ម​​វេ​ជ្ជសា​ស្ត្រ​​ស​ម្តេ​ច​​តេ​​ជោ​ បា​ន​​ដឹ​ក​នាំ​​ក្រុ​មគ្រូ​ពេទ្យ​​ចុះ​​​ពិនិ​ត្យ​ និ​ង​​ព្យា​បាល​ជ​ម្ងឺ​​ជូ​ន​​កង​ទ័​ព ​គ្រួ​សារ​​​កង​ទ័​ព ​និង​​​ប្រជា​ព​លរ​ដ្ឋ​​ជា​ង​​២​.​០០​០​​នាក់​ ​​ដោ​យ​​ឥ​ត​គិត​ថ្លៃ​​នៅ​​ទី​តាំ​ង​​ទី​បញ្ជា​ការ​​​វ​រ​​សេនា​​​តូច​​លេ​ខ​​៥​១​៤ ​នៃ​​ក​ងព​ល​តូច​​​ថ្មើរ​ជើង​​លេ​ខ​​៥​១ ​​នា​​ភូ​មិ​​ថ្ម​ដែ​កកេះ​ ​​ឃុំ​​​បន្ទា​យឆ្មា​រ ​​ស្រុក​​​ថ្មពួ​ក ​​ខេ​ត្តប​ន្ទា​យមា​ន​ជ័យ​ នៅ​​ថ្ងៃ​ទី​​២០​ ​​ខែ​មក​រា ​ឆ្នាំ​​​២​០១​៩​។​​

​កម្មវិធី​នោះ​មាន​ការចួលរួម​ពី​លោកស្រី ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត​និង​សហការី លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប្រាក់ សោភ័ណ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការរង​យោធភូមិ​ភាគី​ទី​៥- ទទួល​តំបន់​ទី​១​ខេត្តបន្ទាយមានជ័យ​, លោក​ឧ​ត្ត​ម​សេនី​យី​ទោ សេង ធា​រិ​ន មេបញ្ជាការរង​យោធភូមិ​ភាគី​ទី​៥​និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៥១ រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

លោក​ សួ​ន​ ប​វ​រ ​អ​ភិ​​បាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ដែល​បាន​បញ្ជូន​គ្រូពេទ្យ​និង​សម្ភារ​:​នៃ​ក្រុម​វេជ្ជ​សា​សាស្ត្រ​សម្តេច​តេ​ជោ​ដឹកនាំ​ដោយ​លោកជំទាវ ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​មក​ពិនិត្យ ព្យ​បាល​ជាថ្មី​ជូន​ពលរដ្ឋ គ្រួសារ​កងទ័ព​និង​គ្រួសារ​កងទ័ព​នៅ​ខេត្តបន្ទាយមានជ័យ​។​លោក ចាត់ទុកថា បេស​សកម្ម​ព្យាបាល​មនុ​ស្សធ​ម៍​ឥតគិតថ្លៃ​នេះ ជាការ​ជួយ​បន្ថែមទៀត​ដល់​ការខិតខំ​ជាប្រចាំ​របស់​គ្រូពេទ្យ​កងទ័ព​និង​គ្រូពេទ្យ​នៃ​ម​ន្ទិ​រ​សុខាភិបាល​ខេត្ត​រួចហើយនោះ​លោក​បាន​ផ្តាំ​ផ្ញើអោយ​បងប្អូន​ពលរដ្ឋ​និង​កងទ័ព​ថែទាំ​សុខភាព បង្ការ​ទប់ស្កាត់​បញ្ហា​ប្រឈម​ខ្វះ​ទឹក បញ្ហា​អគ្គីភ័យ​ដោយ​ឆ្លង​ចរន្ត​អគ្គីសនី​និង​ដោយ​ភ្លើង​រាល និង​បញ្ហា​គ្រឿងញៀន ។​

លោកស្រី ហ៊ុន ម៉ា​ណា ប្រធាន​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​និយាយថា : លោកស្រី​បាន​ដឹក​នៃ​ក្រុម​វេជ្ជបណ្ឌិត គ្រូពេទ្យ​មក​ព្យាបាល​ជម្ងឺ​ជូន​ទាំងនេះ រួមមាន​ជម្ងឺ​ទូទៅ ជម្ងឺ​មនុស្ស​ចាស់ រោគ​ស្ត្រី ពិនិត្យ​ស្ត្រី​មាន​ផ្ទៃពោះ សម្ភព​និង​អេកូ​សាស្ត្រ វះកាត់​តូច ក្លន​កុមារ ព្យាបាល​ជម្ងឺ​មាត់​ធ្មេញ ដូរ​និង​ជូន​កញ្ចក់​វ៉ែនតា ការចែក​ឱសថ​ទូទៅ ចែក​ថ្នាំ​ទម្លាក់​ដង្កូវ​ពោះវៀន​ជាដើម ។​ក៏មាន​ផ្តល់​អាហារ​នំ​ប​ញ្ជុ​ក នំ​បុ័ង បបរ ភេសជ្ជ​:​ដល់​បងប្អូន​មក​ទទួល​សេវា​មនុ​ស្សធ​ម៍​នេះ​ផងដែរ​។​
​ក្នុងឱកាស​ដ៏​ថ្លែ​ថ្លា​នោះ​ទៀត​លោកស្រី​បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ប្រជាពលរដ្ឋ គ្រួសារ​កងទ័ព កងទ័ព​និង​មន្ត្រី​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នោះ ថា​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សុខុមាល​ភាព ការថែរក្សា​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍ ។ លោកស្រី ហ៊ុន ម៉ា​ណា បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​សហការី ដល់​កងពលតូច​ថ្មើរជើង​លេខ​៥១ ដល់​អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក​ចុះ​ពង្រឹង​មូលដ្ឋាន​ស្រុក ឃុំ នៅ​ស្រុក​ថ្មពួក ក៏ដូចជា​មកពី​ស្រុក​ដទៃទៀត​ដែល​ធ្វើឱ្យ​អង្គភាព ក៏​ដូច​ស្រុក​និង​មូលដ្ឋាន​ឃុំ ភូមិ​នេះ​មានការ​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យ​។​

លោក​វេជ្ជបណ្ឌិត លី សុ​ខី ប្រធាន​ក្រុម​ប្រតិបត្តិ​នៃ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹងថា ក្នុង​បេស​សកម្ម​ចុះ​ព្យ​បាល​មនុស្ស​ធ​ម៍​លើក​ទី​៣៦ នេះ ធ្វើ​នៅ​បន្ទាយ​វរ​សេនា​តូច​លេខ​៥១៤ កងពលតូច​ថ្មើរជើង​លេខ​៥១ នា​ឃុំ​បន្ទាយឆ្មារ នេះ​មានការ​វះកាត់​តូច ពិនិត្យ​រោគ​ស្ត្រី ជម្ងឺ​ទូទៅ សម្ភព​និង​អេកូ​សាស្ត្រ ពិនិត្យ​និង​ព្យ​បាល​មាត់​ធ្មេញ ចែក​វ៉ែនតា​និង​ពិនិត្យ​ភ្នែក​២៥០​និង​៣៥០ សរុប​ចំនួន​២.២៤៦​នាក់ ។​ផ្តល់​រទេះរុញ​ចំនួន​២០​គ្រឿង​ផងដែរ ៕

IMG_4531IMG_4562IMG_4592

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.