ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានករណីផ្ទុះអាវុធមួយ បង្កឡើងដោយជនសង្ស័យដែលជាជើងខ្លាំងមានគ្នាចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង បានចូលមកផឹកស៊ីក្នុងហាងទន្លេ ដែលមានទីតាំងក្នុងបុរីពិភពថ្មីចំការដូង ហើយបានដកអាវុធបាញ់ក្រោមតុចំនួន៣គ្រាប់ តែពុំបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាឡើយ សង្ស័យខឹងនឹងនារីអ្នករត់តុ រួចដាក់មេប្រូចលឿនដូចព្រួញ។
សូមជម្រាបថា ភោជនីយដ្ឋានទន្លេស្ថិតនៅផ្ទះលេខ៣០៥ ផ្លូវលេខ០៣ ក្នុងបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ប៉ុន្តែក្រោយបង្កហេតុជនសង្ស័យ បានប្រញាប់គេចខ្លួនបាត់តែម្តង បច្ចុប្បន្ននេះការប្រើប្រាស់កាំភ្លើងហាក់ដូចជាសំបូរបែបនិងអាណាធិបតេយ្យ៕