ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមត្ថ​កិច្ច​ ​​ឃា​ត់​ខ្លួន​​​ជន​ស​ង្ស័យ​​​ម្នាក់​ ​ពីប​ទចា​ប់​​ឃុំ​ឃាំ​ង ​និ​ង​​ប​ង្ខាំង​​​ដោយ​​​ខុស​ច្បា​ប់​

ភ្នំ​ពេ​ញ​ ៖​ ​ក​ម្លាំ​ង​​ន​គ​របា​ល​​ខ​ណ្ឌទួ​ល​គោក​ ​បាន​​​ឃាត់​ខ្លួ​ន​​ជ​នស​ង្ស័​យ​​ម្នាក់​ ​ពីប​ទ​ចាប់​​ឃុំ​ឃាំ​ង ​និ​ង​​ប​ង្ខាំ​ង​​ដោ​យ​​ខុ​សច្បា​ប់​ (​​ចា​ប់​​ឃា​ត់​ខ្លួន​​​ជន​រ​ងគ្រោះ​​​មិន​​​ឲ្យ​​ចេ​ញពី​​​មន្ទី​រពេ​ទ្យ​ ដើ​ម្បី​​ទា​រ​លុយ​​ថ្លៃ​​​ព្យា​បាល​​វះ​កា​ត់​​ត​ម្លៃ​​ចំនួ​ន​ ២​.​០០​០​$ ពី​រ​ពា​ន់​​ដុ​ល្លា​រ​​សហ​រ​ដ្ឋអា​មេ​រិក​​)​ ​នៅ​ក្នុង​​​មន្ទី​រពេ​ទ្យ ​វិ​ច​​តូ​​រៀ​ ក្នុ​ង​​ស​ង្កា​ត់​​បឹ​ងក​ក់​​ទី​​​២ ​ខណ្ឌ​ទួ​លគោ​ក​ រា​ជធា​នី​​ភ្នំ​ពេ​ញ ​នៅ​​ថ្ងៃ​ទី​​១​៤ ​ខែ​ម​ក​រា ​ឆ្នាំ​​២​០១​៩​ វេ​លា​​ម៉ោ​ង​​១​៥​​និ​ង​​៣​០​​នា​ទី​​។​​

​ប្រតិបត្តិការ​ខាងលើនេះ​មានការ​សម្របសម្រួល​ពី​លោក វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​ប្រតិបត្តិ​ការដឹកនាំ​ដោយ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​លោក​វរសេនីយ៍ទោ សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោក បាន​ត្រួតពិនិត្យ ទីតាំង​ទាំង​មូលនៃ​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ​ភឿន មួយ​ហ៊ាង ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ចុះ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​បទ​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់ (​ចាប់​ឃាត់ខ្លួន​ជនរងគ្រោះ​មិន​ឲ្យ​ចេញពី​មន្ទីរពេទ្យ ដើម្បី​ទារ លុយ​ថ្លៃ​ព្យាបាល​វះកាត់​តំលៃ​ចំនួន ២.០០០$ ពីរពាន់​ដុល្លារ​សហរដ្ឋអាមេរិក​) កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១៩​និង​១០​នាទី នៅ​ចំណុច​ក្នុង​មន្ទីរពេទ្យ វ៉ិ​ច តូ​រៀ ដែលមាន​ទីតាំង​អាគារ លេខ​៦១A ផ្លូវ​លេខ​៣១៥ ក្រុមទី​២៧ ភូមិ​៦ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​យោងតាម​លោក​វរសេនីយ៍ទោ សុខ ហេង អធិការនគរបាល​ខ​ណ្ឌ​ទួលគោគ បានឱ្យដឹងថា​ក្នុងការ​ត្រួតពិនិត្យ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជា​ជន​ជាតិចិន​ម្នាក់​ឈ្មោះ LI ZHI ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ចំណែក​បុគ្គលិក​ផ្សេងទៀត​មិន​ពាក់ព័ន្ធ​ក្រុម​ប្រតិបត្តិការ​យើង​អនុញ្ញាតិ​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​ជនសង្ស័យ​ឈ្មោះ LI ZHI ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ G 36241983 ចុះ​ថ្ងៃទី​១៤-JUL-២០០៩ ផ្ដល់នៅ​ប្រទេស​ចិន មុខរបរ បុគ្គលិក ផ្នែក​គិតលុយ​របស់​មន្ទីរពេទ្យ​វ៉ិ​ច​តូ​រៀ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​៣១៥ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ចាប់យក​មាន​៖​លិខិតឆ្លងដែន​លេខ​មួយ​ក្បាល​លេខ G 36241983 ចុះ​ថ្ងៃទី​១៤-JUL -២០០៩ ផ្ដល់នៅ​ប្រទេស​ចិន VISA ចូល​ថ្ងៃ​៣០-១១-២០១៨ , VISA ចេញ​ថ្ងៃទី​២១-០១-២០១៩ និង​ប័ណ្ណ​ការងារ​សំរាប់​ជនបរទេស​ឈ្មោះ LI ZHI ចំនួន​០១​សន្លឹក ៕( ដកស្រង់អត្ថបទ​អគ្គស្នងការ​នគរបាល​ជាតិ)

15-74-66

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.