ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​មេ​គយ​ច្រក​ភ្នំ​ដី​មិន​បន្ត​ចាក់​ដី​លុប​មាត់​ស្ទឹង​តែ​យក កូន​ឈើ​និង​ដើម​ចេក​ទៅ​ដាំ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​មេ​គយ​ច្រក​ភ្នំ​ដី​មិន​បន្ត​ចាក់​ដី​លុប​មាត់​ស្ទឹង​តែ​យក កូន​ឈើ​និង​ដើម​ចេក​ទៅ​ដាំ​ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

​ខេត្ត​បន្ទាយមានជ័យ ៖ បន្ទាប់ពី​មាន​បញ្ហា​ចាក់ដី​លុប​មាត់​ស្ទឹងសែន​សិន ហើយ  បានដឹង​ដល់​អាជ្ញាធរខេត្ត​និង  មានប្រតិកម្ម​រួចមក លោក បូរ  គុណ មេ​គយ​ច្រក​ភ្នំ​ដី​ឈប់​ចាក់  ដី​លុប​មាត់​ស្ទឹង ប៉ុន្តែ​បែ​ជា​យក  កូន​ឈើ​និង​ដើម​ចេក​ទៅ​ដាំ​ក្នុង បំណង​យក​ដី​នោះ​ធ្វើជា​កម្មសិទ្ធិ  ផ្ទាល់ខ្លួន ។​

​គេ​បាន​ដឹងថា លោក បូរ  គុណ បាន​យក​អាចម៍ដី​ទៅ​ចាក់  លុប​មាត់​ស្ទឹង​សែន​សិន បំណង  យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ប៉ុន្តែ  មាន​ប្រតិកម្ម​ពី​លោក គោ ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយ  មានជ័យ​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ  ទៅ​ហាមឃាត់ និង​អោយ​កាយ  អាចម៍ដី​ឡើងវិញ ប៉ុន្តែ​លោក  បូរ គុណ បែរជា​យក​កូន​ដើម  ស្វាយ​ដើម​ចេក​ទៅ​ដាំ​វិញ​ដោយ មិន​រវល់​កាយ​អាចម៍ដី​ឡើងវិញ  នោះឡើយ ។​

​លោក វ៉ៃ កេង​លី អភិបាល រង​ក្រុង​សេរី​សោភ័ណ​បាន​ប្រាប់ ឱ្យដឹងថា​ក្រោយពី​បាន​ទទួលព័ត៌ មាន​ថា លោក បូរ គុណ និង  ភរិយា​ឈ្មោះ ទូច សុខា ដែរ​រស់  នៅ​ភូមិ​សង្កាត់​ខាងលើ​នេះ​ដែល ជា​ម្ចាស​ភោជនីយដ្ឋាន​នំ​បញ្ចុក ឆ្ងាញ់​សែ​សិន នៅ​ខាងជើង​ផ្លូវ   ជាតិ​លេខ​៥​និង​ចន្លោះ​ខាងត្បូង ផ្លូវ​រថភ្លើង​ខាងលិច​ជាប់​មាត់  ស្ទឹង​ដែល​បាន​ចាក់​អាច់​ដី​រំលោភ យក​ជា​កម្ម​សិទ្ធ​របស់​ខ្លួន ។

​លោក​បាន​បញ្ជាក់ថា  ក្រោយពេល​ទទួល​បទបញ្ជា​ពី លោក គោ ស៊ុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ឱ្យ​លោក​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​វាស់វែង​គឺ​ឃើញថា  លោក  បូរ គុណ បាន​ចាក់ដី​រំលោភ​យក  ដី​មាត់​ស្ទឹង​សែន​សិន​ដែលមាន បណ្តោយ​ប្រវែង ៤៥​ម៉ែត្រ ទទឹង  ១០​ម៉ែត្រ ដែល​កំពុង​ធ្វើ​សកម្ម  ភាព​ដាំ​កូន​ស្វាយ និង​ចេក​ដែល  ជា​ដំណាំ​បន្ត​ទៀត​បែបនេះ​ហាក់ បី​មិន​ស្តាប់​អាជ្ញាធរខេត្ត​បន្តិច សោះ ។

​ថ្មីៗ​នេះ លោក​និង​ក្រុម​ការ  ងារ​កំពុងតែ​រវល់ និង​ការងារ កសាង​ផ្លូវ​មួយ​ណា​គ្មាន​គ្រឿង    ចក្រ​ទើប​លោក​បាន​សម្រេចចិត្ត ថា ចាំ​ពិធីបុណ្យ​អំ​ទូក​រួចរាល់  និង​សម្រេច​បង្កើត​គណះកម្មការ ទៅ​កាយ​អាច​ដី​ចេញ​នៅ​ចំ​ណុ ខាងលើ​នេះ​ជាមិនខាន ។

​កន្លងមកនេះ​លោក គោ  ស៊ុំ​សារឿ​ត​អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា​អ្នក ណា​ដែល​ហ៊ាន​រំលោភ​យក​ដី មាត់​ស្ទឹង គឺជា​អំពើ​ល្មើស​និង​ច្បាប់​គឺ​ជំ​ហ៊ាន​ដំបូង​ត្រូវ​កាយ​ដី ដែល​រំលោភ​ទៅលើ​ចំណី​មាត់ ស្ទឹង​ចេញ​មិន​ត្រូវ​ឱ្យ​បុគ្គល​ណា មួយ​ធ្វើ​តាមតែ​អំពើ​ចិត្ត​ដែល​រំ​- លោភ​យក​ដីស្ទឹង​ធ្វើ​កម្មសិទ្ធិ​ឡើយ ។​

​ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​មើល​ថា ការរំលោភ​យក​ដី​សាធារណៈ​របស់​បុគ្គលអ្នក​មាន អំណាច តើ​អភិបាលខេត្ត​លោក  អាច​ចាត់ការ​បង្ក្រាប​បានដែរ​ឬ ទេ ? ព្រោះនេះ​ជា​គំរូ​អាក្រក់  មួយ​ដែល​អាច​ឱ្យ​អ្នកផ្សេង​ធ្វើ  តម្រាប់​តាម ចំណែក​ច្បាប់​បើ  ចេះ​តែ​ធូររលុង​នោះ​ច្បាស់​ជា​ដី មាត់​ស្ទឹង​នឹងត្រូវ​គេ​រំលោភ​យក អស់រលីង​ដែល​ច្បាប់​បានចែង​ដី មាត់​ស្ទឹង​បឹងបួរ គឺជា​ដី​សា​ធា​រណៈ​ដែល​ពុំ​មាន​បុគ្គល​ណា​អាច រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​បុគ្គល បានឡើយ សារព័ត៌មាន ខ្មែរ  ៧​មករា ពុំ​អាច​សុំ​ការពន្យល់​ពី លោក បូរ គុណ ព្រោះ​ពុំ​មាន  លេខ​ទូរស័ព្ទ ៕

2014_10_31sca1 (11) 2014_10_31sca1 (12)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.