ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បង្ក្រាប​ជ្រូ​ក​លោ​តឆ​ត្រ័ ម​ក​ពី​ប្រទេ​ស​វៀត​ណាម​ បា​ន​មួយ​ក​រណី​ យ​ក​ស្នាដៃ​កុំឲ្យ​ស្ងា​ត់ពេ​ក​

ខេ​ត្តស្វា​​យរៀ​ង ​៖​ ក្រុ​ម​ការ​ងា​រ​​បង្ក្រា​ប​​ប​​ទ​​​ល្មើស​​​ចល​នា​​ស​ត្វ ​និង​​ផ​លិ​តផ​ល​​ស​ត្វ ​រ​បស់​​អ​គ្គ​នាយ​កដ្ឋា​ន​​សុ​ខភាព​​​សត្វ​ និ​ង​​ផលិ​ត​កម្ម​​ស​ត្វ ​ស​ហកា​រ​​ជាមួ​យ​​កា​រិ​យាល័​យ​​ផ​លិត​កម្ម​ ​និង​​ប​សុព្យា​បាល​​នៃ​​​មន្ទី​រ​កសិកម្ម​​ខេត្តស្វា​យរៀង ​បា​ន​​ឃាត់​រថ​យន្ត ​១​​គ្រឿង​​​ដឹក​​​សត្វ​​​ជ្រូក​​រ​ស់​​ជិ​ត​​១​០​០​​ក្បាល​ ​ចេញ​​មក​ពី​​ប្រ​ទេស​​វៀ​ត​ណាម​ ​ចូល​មក​​តា​ម​​ច្រ​ករ​បៀង​​ធ្ល​ក ​ក្រុ​ង​​បាវិ​ត ​ខេ​ត្តស្វា​យ​រៀង​ ដោ​យ​​គ្មា​ន​​លិខិ​តអ​នុ​ញ្ញាត​​​​។

តាម​មន្ត្រី​បសុពេទ្យ​និយាយថា ការចុះ​ទប់ស្កាត់​នេះធ្វើឡើង នៅ​ថ្ងៃទី​១២​ខែមករា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​០៨ និង​៣០​នាទី​យប់ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ឲ្យ​ក្រុមការងារ​បង្ក្រាប​បទល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង បាន​ឃាត់​រថយន្ត ១​គ្រឿង​ដឹក​សត្វ​ជ្រូក​រស់​ជិត​១០០​ក្បាល ចេញ​មកពី​ប្រទេស​វៀតណាម បំណង​ដឹក​ទៅកាន់​រាជធានី​ភ្នំពេញ ដោយ​ចូលមក​តាម​ច្រករបៀង​ធ្លក ឬ​ហៅថា​ច្រកម្ទេស ភូមិ​ម្ទេស សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​ឯកសារ​អ្វី​ទាំងអស់​។

​មន្ត្រី​ជំនាញ​បន្តថា ក្រោយពី​ក្រុមការងារ​បាន​ឃាត់​រថយន្ត​នោះមក ក្រុមការងារបានប្រគល់​វត្ថុតាង​បទល្មើស ជូនទៅ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។

ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក ឈឹ​ន សៅ មន្ត្រី​បសុពេទ្យ​ខេត្ត​បានអោយដឹង​​ថា ជ្រូក​នោះ​មាន​ចំនួន​១៩​ក្បាល​ទេ​ដែល​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្តហើយ​ឈាម​បញ្ជូនទៅ​ពិនិត្យ​ពិសោធ​អគ្គ​នាក​ដ្ឋា​ន​បសុព្យាបាល​ឯ​ភ្នំពេញ​មិនទាន់បាន​លទ្ធផល​នោះទេ​។​

ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់ថា ​ជ្រូក​ដឹក​ចូល​ពី​វៀតណាម​រាប់​ឆ្នាំ​មកហើយ​មិន​ចាប់​ ម្តងនេះ​មិនដឹង​ម៉ិច​បានជា​ធ្វើ​ព្យុះភ្លៀង​យ៉ាង​គគ្រឹក​គ្រេង​បែបនេះ​ឬមួយ​មិនត្រូវ​ថ្លៃ​គ្នា​ទេ​ដឹង​? នេះគ្រាន់តែជាពាក្យចចាមអារ៉ាមទេ តែសកម្មភាពចាប់បានជ្រូកលោតឆត្រ័ គួរសសើរ៕

853537835_29204855003512_29718

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.