ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន​ សែ​ន​ និ​ង​សម្តេ​ច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ​អញ្ជើ​ញ​ចូល​រួម​ ខួ​ប​លើ​កទី​ ៤​០ ​នៃ​ថ្ងៃ​ជ័យ​ជ​ម្នះ ​៧ ​ម​ករា​ ​នៅព​ហុ​កីឡា​ដ្ឋា​នអូ​ឡាំ​ពិក

រាជធានីភ្នំពេញ ៖ នៅ​ព្រឹ​កថ្ងៃ​ច​ន្ទ ២​កើ​ត ​ខែ​បុស្ស​ ​ឆ្នាំច​ ​សំរឹ​ទ្ធិ​ស័ក​ ព​.​ស២​៥៦​២ ​ត្រូ​វនឹ​ងថ្ងៃ​ទី​០៧​ ​ខែ ​មក​រា​ ឆ្នាំ​២០​១​៩ ស​ម្តេច​អ​គ្គម​ហា​សេនា​បតី​តេ​ជោ ​ហ៊ុន​ ​សែន​ ​នាយ​ករ​ដ្ឋ​មន្ត្រី​​នៃព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ​និ​ង ​សម្តេ​ច​កិត្តិ​ព្រឹ​ទ្ធប​ណ្ឌិ​ត ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​សែ​ន ​បាន​អ​ញ្ជើញ​ចួ​លរួ​មអ​ប​អរ​សាទ​រ​ថ្ងៃជ័​យ​ជម្នះ​ ៧​មក​រា ​លើ​កទី​៤​០ឆ្នាំ​ (​៧ ​ម​ករា​ ១​៩៧​៩-​៧​ ម​ករា​ ​២០​១៩​)
​យ៉ា​ង​មហោ​ឡារិ​ក​ នៅ​ពហុ​កី​ឡដ្ឋា​នជា​តិ​អូឡាំ​ពិក​។

ពិ​ធី​អប​អ​រសា​ទ​រខួ​ប​អនុ​ស្សាវ​រី​យ៍លើ​កទី​ ​៤០​ ទិ​វា​ជ័យ​ជម្នះ​ ​៧ម​ករា​ ថ្ងៃ​នេះ​ ក៏​មាន​កា​រអ​ញ្ជើ​ញចូ​លរួ​ម​ផង​ដែរ​ពី ​ស​ម្តេច​អ​គ្គម​ហាព​ញាច​ក្រី​ ហេ​ង ​សំ​រិន​ ប្រ​ធា​នកិ​ត្តិយ​សគ​ណប​ក្ស​ប្រជា​ជន​កម្ពុជា​ ​និង​លោក​ជំទា​វ ស​ម្តេច​វិ​បុល​សេនា​ភ​ក្តី ​សាយ​ ​ឈុំ​ ស​ម្តេ​ចក្រ​ឡាហោ​ម​ ស​ ខេ​ង​ ព្រ​មទាំ​ង​មន្រ្តី​ជា​ន់ខ្ព​ស់នៃ​គ​ណប​ក្សប្រ​ជា​ជន​កម្ពុ​ជា​ជាច្រើ​នរូ​ប​ ព្រ​ម​ទាំង​មាន​កា​រអ​ញ្ជើញ​ចូ​លរួ​ម​ពី​ថ្នាក់​ដឹ​កនាំ​​មន្ត្រី​រាជ​ការ​ ​ស្ថាប័​នតា​មក្រ​សួ​ងនា​នា ​ភ្ញៀវ​ជាតិ​ ​អន្ត​រជា​តិ​ ម​ន្ត្រីអ​ង្គ​ទូត​ សិ​ស្សានុ​សិ​ស្ស ​និង​ប្រជា​ពល​រ​ដ្ឋប្រ​មាណ​ជា​ង៦​ម៉ឺន​នាក់​នៅ​ពហុ​កីឡាដ្ឋា​ន​ជាតិ​អូឡាំ​ពិក​។

​ ​សម្រា​ប់ឆ្នាំ២​០១​៩ ដែ​លជា​ខួ​​ប៤​០​ឆ្នាំ ​នៃ​ថ្ងៃជ័​យជ​ម្នះ ​៧ ​ម​ករា​គឺ​បាន​ធ្វើយ៉ា​ង​មហោ​ឡារិ​ក​នៅស្តា​អូឡាំ​ពិ​កដោយ​មា​នរំ​លេច​ចេញ​ជា​ផ្ទាំង​ទស្ស​នី​យភា​ពសិ​ល្បៈ ​ការ​រៀប​ចំ​ឈរ​តម្រៀ​បគ្នា​ចេ​ញទ​ង់ជា​តិក​ម្ពុ​ជា ​ជារូ​បភា​ព​ព្រាប​សន្តិ​ភា​ព ​និង​ជាអ​ក្ស​រពា​ក្យស្លោ​កនៃ​ខ្លឹម​សា​រស​មិទ្ធិ​ផល​នានា​ ដែ​ល​បាន​កើត​ចេញ​ពី​សុខ​សន្តិ​ភាព ក្រោ​ម​ការ​ដឹក​នាំ​រប​ស់រា​ជ​រដ្ឋា​ភិបា​លក​ម្ពុ​ជា ​និង​គ​ណប​ក្សប្រ​ជា​ជន​កម្ពុ​ជា ​ដែល​មើល​ទៅ​គឺរស់​រ​វើក​និង​ទា​ក់ទា​ញពិ​ធីទាំ​ងមូ​ល​អោយ​កាន់​តែអ​ធិ​កអ​ធម​ក្រៃលែ​ង។

មុ​​​ននឹ​​ង​អ​​ញ្ជើ​ញថ្លែ​ង​នូវ​សុន្ទ​ក​ថា សម្តេចតេជោនាករដ្ឋមន្រ្តីក៏បានថ្វាយព្រះពរចំពោះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សូមព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសំរាប់កូនចៅ គ្រប់ៗជំនាន់។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។ ថ្ងៃ ៧ មករា ១៩៧៩ គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ ក្រោយពេលបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង បន្ទាប់ពីការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ ប្រទេសជាតិបានផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ នៅក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ដែលក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧%។ ស្របពេលជាមួយគ្នានេះដែរ គឺកម្ពុជាកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់។ កម្ពុជាបានខិតខំរើខ្លួនចេញរួចផុតពីប្រទេសក្រីក្រ គឺប្រទេសដែលគ្មានអ្វីសោះ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងអភិវឌ្ឍន៍ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ កម្ពុជាសព្វថ្ងៃ ក៏កំពុងកសាងកិត្យានុភាពលើឆាកអន្តរជាតិ តាមគោលនយោបាយការបរទេសរបស់ខ្លួនឲ្យល្បីរន្ទឺរផងដែរ។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង ទៅជាប្រទេសដែលពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ នៅឆ្នាំ២០១៩នេះ កម្ពុជាកំពុងដាក់ចេញនូវផែនការសកម្មភាពគោលនយោបាយថ្មីៗបន្ថែមទៀតក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជាត្រូវតែរួមគ្នាការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្សជាដាច់ខាត ពីព្រោះសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងរីកចម្រើន។ នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាអោយសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ និងថែរក្សាសន្តិភាពអោយបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន, ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ, និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូ និងប្រទេសជាមិត្តទាំងអស់ ដែលកន្លងមកតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការ និងបានផ្តល់នូវជំនួយផ្សេងៗដល់កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋត្រូវរួបរួមគ្នាថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិខ្មែរ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយអោយបាននៅគង់វង្សស្ថិតស្ថិរដើម្បីជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ជំនាន់។ មុននឹងបញ្ចាប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រិ បានព្រគេនពរដល់ព្រះសង្ឈ និងជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខចម្រើន។ ក្នុងឱកាសនៃថ្ងៃដ៏មហោឡារិកនៃខួប ៤០ឆ្នាំ នៃទិវាជ័យជម្នះ៧មករា ថ្ងៃនេះ គឺមានការដង្ហែរក្បួនព្យុះហយាត្រាមកពីរាជធានី ខេត្ត ក្រុងទាំង២៥ ដែលបង្ហាញពីភាពរុងរឿងនិងការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំ មកនេះ។ នៅចុងបញ្ចប់នៃកម្មវិធី គឺមានពិធីព្រលែងព្រាបសន្តិភាព និងបង្ហោះប៉ោងប៉ោងអបអរសាទរទិវាជ័យជម្នះ ៧មករា លើកទី៤០ជាប្រវត្កិសាស្រ្តនេះ ក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទនៈភាពក្រៃលែង៕

49671195_2027406953974458_5519139825556389888_o 49648186_2027406463974507_5256925161533210624_n49599595_2027408820640938_415489544167620608_o49656395_2027408737307613_5820230076821667840_o49668480_2027408930640927_5461659857327226880_o49491062_2027409133974240_8756608704956071936_o

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.