ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ និ​ង​សម្តេ​ច​កិត្តិ​ព្រឹ​ទ្ធប​ណ្ឌិ​ត ​អញ្ជើ​ញ​ស​ម្ពោធ វិ​មា​នអ​នុ​ស្សាវ​រីយ៍​ «​ន​យោបា​យ ​ឈ្នះ ​ឈ្នះ​» ​និង​អ​បអ​រសា​ទរ​ ខួ​ប​២​០ឆ្នាំ​ នៃ​កា​រប​ញ្ចប់ ភ្លើ​ងស​ង្គ្រា​មនៅ​កម្ពុ​ជា

រាជធានីភ្នំពេញ ៖ នៅថ្ងៃ​សៅរ៍​ ​៧រោ​ច​ ខែ​មិ​គសិ​រ ​ឆ្នាំច​ ​សំរឹ​ទ្ធិ​ស័ក​ ព​.​ស២​៥៦​២​ ត្រូ​វនឹ​ង​ថ្ងៃទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០​១​៨ ​នេះ ​សម្តេ​ច​អគ្គ​ម​ហាសេ​នាប​តីតេ​ជោ​ ហ៊ុ​ន ​សែ​ន​ នា​យក​រ​ដ្ឋម​ន្ត្រី​នៃព្រះ​រា​ជាណា​ច​ក្រក​ម្ពុជា​ និ​ង​សម្តេ​ចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌិ​ត ​ប៊ុ​ន ​រ៉ានី​ ​ហ៊ុន​សែន​ បា​ន​អញ្ជើ​ញជា​អ​ធិប​តីដ៏​ខ្ព​ង់ខ្ព​ស់នៅ​ក្នុង​ពិធី​សម្ពោ​ធវិ​មា​នអ​នុស្សា​វរី​យ៍​ «​នយោ​បាយ​ ​ឈ្នះ ​ឈ្នះ»​ ​និង​អប​អ​រសា​ទរ​ខួប​២​០ឆ្នាំ​នៃ​ការ​បិទ​បញ្ច​ប់ភ្លើ​ងស​ង្គ្រា​មនៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជាក្រោ​ម ​«ន​យោ​បាយ​ ឈ្នះ​ ឈ្នះ​» ​រប​ស់​សម្តេ​ចតេ​ជោ ​ហ៊ុ​ន ​សែន​។

ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានមោទនភាពរីករាយចំពោះការសម្ភោធ វិមាន ឈ្នះ ឈ្នះ នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិខ្មែរ និងមិត្តភ័ក្តិបរទេសទាំងអស់ដែលបានចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រដ៏សំខាន់របស់ប្រទេសកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អបអរសាទរ និង ឧទ្ទិសនូវសមិទ្ធផលនៃនយោបាយ ឈ្នះ ឈ្នះ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានប្រឹងប្រែងតស៊ូរស់នៅលើទឹកដីដ៏កម្សត់មួយនេះ។

ទន្ទឹមនឹ​ង​នេះ​ ស​ម្តេ​ចតេ​ជោនា​យក​រ​ដ្ឋម​ន្ត្រី​ ក៏​បានថ្លែងអំ​ណរគុណចំ​ពោះសមាជិ​ក សមា​ជិកានៃគ​ណបក្ស​ប្រជា​ជន​កម្ពុ​ជា​ ដែ​ល​បានចូល​រួ​មនៅ​ក្នុង​ដំណើ​រ​ការ​នៃ​នយោ​បាយ​ ឈ្នះ​ ​ឈ្នះ ​ដែល​យើង​ស​ម្រច​បាន​មកទល់​ពេ​លនេះ​ ​ហើយ​សម្តេ​ចតេ​ជោ​ ក៏​បាន​ថ្លែង​អំណ​រគុ​ណចំ​ពោះ​ គ​ណប​ក្សហ្វុ​ន​ស៊ីន​ប៉ិច​ និ​ងអ​រ​គុណ​ដល់​ប​ងប្អូ​នអ​តី​តក​ងក​ម្លាំ​ងខ្មែរក្រ​ហមដែ​លបា​នផ្ត​ល់ឱ​កា​ស ​និង​រួម​គ្នាចុះ​ចូល​សមា​ហរ​ណ​កម្ម​ជាមួ​យ​រាជ​រដ្ឋា​ភិ​បាល​ ដែ​លចុ​ង​ក្រោយ​គឺមេ​ដឹក​នាំ​ខ្មែរ​ក្រហ​មដែ​លជា​ក្បាលម៉ាស៊ី​នសំខាន់​ៗទាំង​អ​ស់បា​នសម្រេច​មក​ចុះចូ​លដ​ល់ផ្ទះ​រ​បស់​សម្តេ​ចតេ​ជោដោ​យផ្ទា​ល់​តែម្ត​ងដែ​លធ្វើ​អោ​យក​ម្ពុ​ជាទាំ​ង​មូល​ទទួ​ល​បាន​ជោ​គជ័​យក្រោមន​យោបា​យឈ្នះ​ឈ្នះរ​ប​ស់ស​ម្តេច​។​

សម្តេច​តេជោ​នា​យក​រ​ដ្ឋម​ន្ត្រី ​បាន​មាន​ប្រ​សាស​ន៍​ប​ន្តថា​ ​ពិត​ណាស់​ប្រ​ទេស​ក​ម្ពុជា​បាន​រំដោះ​ពីរ​ប​បប្រ​ល័យ​ពូជ​សា​សន៍​ ប៉ុ​ល ​ពត​ ​នៅថ្ងៃ​ទី ​៧​ ម​ករា​ ​ឆ្នាំ១​៩៧​៩​ ក៏​ប៉ុន្តែ​ពេ​លនោះ​កម្ពុ​ជា​មិន​ទាន់​ទទួ​ល​បាន​នូវសុខសន្តិ​ភាពពេញលេញនៅ​ឡើយទេ ​គឺយើ​ងនៅ​មា​នពួកខ្មែ​រក្រ​ហ​ម មា​ន​តំប​ន់ត្រួ​ត​ត្រាច្រើ​ន ​និង​ពោរ​ពេ​ញដោ​យគ្រោះ​ថ្នា​ក់ជា​ច្រើន​កន្លែ​ងដូ​ច​ជា ​តំប​ន់ប៉ៃ​លិ​ន ​សំ​ឡូត​ ម៉ា​ឡៃ​ អ​ន្លង់​វែង​ ​ឱរ៉ា​ល់ ​តា​កែន​កោះស្លា​ ​និង​ភ្នំ​វល៌្ល​ជាដើ​ម។ សម្តេចតេជោនា​យក​រដ្ឋ​មន្ត្រី​ ​បាន​មាន​ប្រ​សាស​ន៍ប​ញ្ជាក់​ពីហេ​តុ​ផល​ សំ​ខាន់​ចំ​នួន​៣ ​ដែលបានដា​ក់ចេ​ញ​ក្នុង​ពេ​លធ្វើ​សមា​ហរ​ណ​កម្ម​ខ្មែរ​ក្រហ​ម​ជាមួ​យរា​ជ​រដ្ឋា​ភិបា​ល ​គឺៈ ​១​)ធា​នាចំ​ពោះ​អាយុ​ជី​វិត​ និ​ងរូ​បកា​យ។​ ​២)​ធា​នាចំ​ពោះអា​ជី​ព ​និ​ងមុ​ខ​រប​រ ​និង​ ​៣)​ ធា​នាចំពោះក​ម្មសិ​ទ្ធិ ​រួ​មទាំ​ងចល​នា​ទ្រព្យ​ ​​និង​អច​ល​នទ្រ​ព្យ។​ ដោយ​សារជំនឿទុក​ចិត្ត ​និ​ងកា​រធា​នា​ចំពោះ​៣​ចំនុ​ចខា​ងលើ​នេះហើ​យ ដែ​ល​បាន​ធ្វើឲ្យ​ប្រទេ​សក​ម្ពុជាបញ្ចប់​សង្គ្រាម​ដោយជោគ​ជ័យ និ​ងមា​ន​សុខ​សន្តិ​ភា​ពពេ​ញលេ​ញក្នុ​ងរ​យៈ​ពេល​ ២​០ឆ្នាំ​កន្ល​ងម​ក​នេះ។​

នៅ​ក្នុង​ឱកា​ស​នេះដែ​រ ​សម្តេ​ចតេ​ជោ​ ហ៊ុ​ន ​សែ​ន ​នាយ​ករ​ដ្ឋ​មន្ត្រី​បាន​មា​នប្រ​សាស​ន៍​អំពី​ផល​ប្រយោ​ជន៍​ដែល​ទទួ​លបា​នពីនៃ​ន​យោបា​យ ​ឈ្នះ​ ឈ្នះ​ ដែ​លយើ​ង​ទទួ​លបា​នដូ​ចជា​៖
​១)​បាន​បញ្ចប់​ស​ង្គ្រាម​ប្រដា​ប់អា​វុ​ធទាំ​ងស្រុងលែងមានតទៅ​ទៀតហើយ​នៅក្នុ​ងប្រ​ទេ​សក​ម្ពុ​ជា។​

២​)ដំ​ណើរ​ការ​នៃកា​រប​ញ្ច​ប់ស​ង្គ្រាម​នៅក្នុ​ងប្រ​ទេសកម្ពុ​ជានៅ​តំប​ន់គ្រ​ប់គ្រ​ងដោ​យអ​តីត​ខ្មែរ​ក្រហ​មចា​ប់ពី​ដើម​ឆ្នាំ ​១៩​៩៦​ ​ដល់​ចុ​ងឆ្នាំ​១៩​៩៨​ គឺ​មិនមា​ន​ការ​ប្រើប្រា​ស់អា​វុធ​ ហើ​យក៏​មិន​មាន​មនុស្សស្លា​ប់ដោ​យ​គ្រាប់​កាំភ្លើ​ងដែ​រ​។

៣​)​ជាប្រ​វត្តិ​សា​ស្ត្រនៃ​ការ​ឯក​ភា​ពទឹ​កដី​ ប​ញ្ច​ប់នូ​វតំ​ប​ន់ត្រួ​តត្រា​ច្រើន​មក​ជាតំ​បន់​ត្រួត​ត្រាតែ​មួយ​ មា​ន​ព្រះម​ហាក្ស​ត្រ​តែមួ​យ ​មា​នរ​ដ្ឋធ​ម្មនុ​ញ្ញ​តែមួ​យ ​មាន​រា​ជរ​ដ្ឋាភិ​បាល​តែមួ​យ ​និង​មាន​កង​ក​ម្លាំង​តែមួ​យ ​ដែល​បាន​ធ្វើ​ឲ្យប្រ​ទេស​កម្ពុ​ជាទ​ទួលបា​ន​នូវ​កា​រប​ង្រួប​បង្រួ​មជា​តិ ​សន្តិ​ភាព​ ​និង​ទទួ​លបា​ននូ​វកា​រ​អភិ​វឌ្ឍ​គ្រប់​វិស័​យ។​

៤​)​ ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅជិ​ត​តំប​ន់ស​មរភូ​មិ​ប្រយុ​ទ្ធ និ​ងទី​កន្លែ​ងស​មរ​ភូមិ​ក្តៅ ​លែង​មាន​កា​រព្រួយ​បារ​ម្ភរឿ​ងស​ង្គ្រាម​ និង​លែ​ងព្រួ​យបា​រម្ភ​រ​ស់នៅ​ព្រាត់​ប្រាស់​គ្នារ​វាង​ប្តី ​ប្រព​ន្ធ ​និង​កូន​ទៀ​តហើ​យ។​

​៥​)​កម្ពុ​ជា ​គឺ​ជាប្រ​ទេស​ដែល​ទទួ​លបា​នសុ​ខស​ន្តិភា​ព​ និង​ការ​អ​ភិវ​ឌ្ឍគ្រ​ប់វិ​ស័​យ ​ដែល​បាន​ឈាន​ពីប្រ​ទេ​សក្រី​ក្រ ​ទៅជា​ប្រ​ទេស​ដែល​មាន​ប្រាក់​ចំណូ​លម​ធ្យ​មកំ​រិត​ទាប​ ​និង​ឆ្ពោះទៅ​កា​ន់ប្រ​ទេស​ដែល​មា​នប្រា​ក់ចំ​ណូ​លម​ធ្យម​កំរិ​តខ្ព​ស់​នៅឆ្នាំ​២០​៣​០ ​ហើយ​នឹង​ឆ្ពោះទៅ​កាន់​ជា​ប្រទេ​សដែ​ល​មាន​ប្រាក់​ចំណូ​លខ្ព​ស់នៅ​ឆ្នាំ២​០៥​០​។

ក្រោ​យ​ពីប​ញ្ចប់​សង្រ្គា​ម គឺ​សម្តេ​ច​តេជោ​នា​យក​រដ្ឋ​មន្ត្រី បា​នដា​ក់ចេ​ញនូ​វ​យុទ្ធ​សាស្ត្រ​ ២​ សំ​ខាន់​ ក្នុ​ង​ការ​អភិ​វឌ្ឍប្រ​ទេ​សគឺ​ ១​)ប្រែ​ក្លា​យតំ​បន់​សម​រភូមិក្តៅ​ ទៅ​ជា​តំ​ប​ន់​អភិ​វឌ្ឍ​ន៍ ​និង​តំ​បន់​ទីផ្សា​រ ​និ​ង ​២)​ ប្រែ​ក្លាយ​តំ​បន់​ព្រំដែ​នជា​មួ​យប្រ​ទេស​ជិត​ខាង​ឲ្យ​ទៅជា​តំប​ន់ដែ​លមានសន្តិ​ភាព ​សាម​គ្គីភា​ព ​និង​កិ​ច្ចស​ហប្រ​តិ​បត្តិ​ការ​ល្អ។​
​៦)​ ​ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រប​ស់​ ស​ម្តេច​តេជោ​ ហ៊ុ​ន​ សែ​ន ​គឺប្រ​ទេស​កម្ពុ​ជា​ត្រូវ​បាន​ទ​ទួល​ស្គាល់​ជាល​ក្ខណៈ​អន្ត​រជា​តិ ​តាម​រ​យៈកិ​ច្ចប្រ​ជុំអ​ន្តរ​ជាតិ​សំ​ខាន់​ៗជា​ច្រើន​ដូច​ជា ​EM​E​C,​ C​LM​V ​និ​ង ​CL​V​ ជា​ដើម​។ ​ទន្ទឹ​មនឹ​ងនេះ​ ​កម្ពុ​ជាក៏​ធ្លាប់​បា​នទ​ទួល​ធ្វើជា​ម្ចា​ស់ផ្ទះ​នៃកិ​ច្ចប្រ​ជុំ​កំពូ​លអា​ស៊ាន​ ​និង​ត្រៀម​ខ្លួន​ទ​ទួល​ធ្វើ​ជាម្ចា​ស់ផ្ទះ​ក្នុង​កិច្ចប្រជុំកំ​ពូល​អន្ត​រជា​តិជា​ច្រើន​ទៀ​ត។​ ទ​ន្ទឹម​នឹង​នេះ ​កម្ពុ​ជាក៏​បា​នប​ញ្ជូន​ក​ងទ័​ពទៅ​ចូល​រួ​មរ​ក្សាស​ន្តិភា​ពជា​មួ​យអ​ង្គកា​រ​សហ​ប្រជា​តិផ​ងដែ​រ។​

៧​)​ក្រោយ​ពេល​ប​ញ្ចប់​សង្គ្រា​មភ្លា​ម​ គឺ​មាន​ពាណិ​ជ្ជ​ករ​ និ​ងអ្ន​កវិ​និ​យោគ​គិន​ជាច្រើ​នមកវិនិ​យោគ​នៅក្នុ​ងប្រ​ទេស​កម្ពុ​ជាជា​ប​ន្តប​ន្ទាប់ ​ជាពិ​សេស​ចំ​នួ​នភ្ញៀ​វ​ទេស​ចរ​គឺ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។

​នៅក្នុ​ង​ឱកា​សនេះ​ផ​ងដែ​រ ​សម្តេ​ចតេ​ជោ ​ហ៊ុន​ ​សែន​ និ​ង​ ស​ម្តេ​ចកិ​ត្តិព្រឹ​ទ្ធបណ្ឌិ​ត​ ប៊ុ​ន ​រានី​ ​ហ៊ុន​សែន​ ​បាន​អ​ញ្ជើញ​ផ្តល់​កិត្តិ​យ​សបំពា​ក់​គ្រឿង​ឥស្សិ​រយយ​សដ​ល់ឥ​ស្សរ​ជន​ដែល​មាន​ស្នាដៃ​មួយ​ចំនួ​នដែ​លបា​នចូ​លរួ​មក​សាង​ ​វិមា​ន ​ឈ្នះ ​ឈ្នះ ​នេះ​។ ​ទន្ទឹ​មនឹ​ង​នេះ ​សម្តេ​ចតេ​ជោ​នាយ​ក​រដ្ឋ​មន្ត្រី​ ​ក៏បា​នថ្លែ​ងអំ​ណ​រគុ​ណផ​​ងដែ​រដ​ល់ប្រ​តិ​បត្តិ​ករ​ន​យោបា​យ​ ឈ្នះ​ ឈ្នះ​ ទាំ​ង​អស់​ ជា​ពិសេ​ស ​សម្តេចពិ​ជ័​យ​សេនា​ ទៀ​ ​បាញ់​ និ​ង​ម​ន្ត្រីនៃ​គណ​ប​ក្សប្រ​ជាជ​នក​ម្ពុជា​មួយ​ចំ​នួន​ទៀត​។ ​បន្ទា​ប់ម​ក​ ស​ម្តេច​តេជោ​ និ​ង​សម្តេ​ចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌិ​ត ​បាន​អញ្ជើ​ញ​កាត់​ខ្សែបូ​រស​ម្ភោធ​ ​វិមា​ន ​ឈ្នះ​ ឈ្នះ​ ​និង​អ​ញ្ជើញ​ទ​ស្សនា​ចម្លា​ក់នៅ​តាម​ជ​ញ្ជាំង​​ ទ​ស្សនា​សារៈ​ម​ន្ទីពិ​ពរ​ណ៍​រូប​ថត​នៅខា​ងលើ​វិមា​ន ​និង​ពិព​រ​ណ៌ជា​ច្រើន​ទៀត​នៅខា​ង​ក្រោម​វិមា​ននៅ​ក្នុង​ប​រិយា​កាស​ស​ប្បាយ​រីក​រាយ​ក្រៃ​លែង​៕

12-4-612-13-112-19-112-3-612-9-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.