ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ចោរលួច​ម៉ូតូ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់ស្វាយ​ចាប់វាយ​ខ្នោះ​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​នៅ ថ្ងៃទី​២៩​ខែ​មេសា​ឆ្នាំ​២០១៤!

​ចោរលួច​ម៉ូតូ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​កំពង់ស្វាយ​ចាប់វាយ​ខ្នោះ​បញ្ជូន​មកកាន់​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​នៅ ថ្ងៃទី​២៩​ខែ​មេសា​ឆ្នាំ​២០១៤!

ដូច​ពាក្យចាស់​លោក​តែងតែ​ពោលថា​«​ជុង​វា​មិន​ដែល​ភ្លេច​កុក​នោះទ‍េ​»​ហើយ​គុក​ក៏​នៅ​តែ​បើកទ្វារ​​​រងចាំ​ជន​ល្មើស​​ជាប់​ជានិច្ច ចំណែក​ឆ្កែ​កន្ទុយ​ខ្វៀន​នៅតែ​ខ្វៀន សារធាតុ​ចោរ​គឺ​នៅតែ​ចោរ​មិន​ព្រម​កែរ​ខ្លួន យ៉ាងណាម៉ិញ​ដូច​ជា​ករណីយុវជន​ឈ្មោះ ផុន អណ្តែត ភេទ​ប្រុស​អាយុ​២០ រស់នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ត្រ​​​ពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ធ្លាប់​ជាប់​ពន្ធនាគា​ពី​បទ​ចោរកម្ម លួច​ខ្សែករ​ប្រជាពលរដ្ឋ លុះ​ចេញពី​គុក​វិញ​​​ក៏​លួច​ម៉ូតូ ប្រជាពលរដ្ឋ​ទៀត​យក​ទៅ​លក់​ចាយ​អស់​ក៏​ត្រូវ​ជាប់​ខ្នោះ​ជា​លើក​ទី​២!

​លោក​វរៈ​សេ​នីយ៏ឯក កែ ខាន់​ណា​រ៉ា​ស្នងកា​រង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានឲ្យដឹងថា​!​បន្ទាប់ពី​បាន​​​ទទួល​ពាក្យ​បណ្តឹង​ពី​ខាង​​ជន​រង​គ្រោះ​ឈ្មោះ សូ ស្រីមុំ ភេទ​ស្រី​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​បន្លិច សង្កាត់​​​អាចរ្យ​លាក់ ក្រុង​ស្ទឹងសែន បាន​បាត់​ម៉ូតូ​ម៉ាក​យ៉ាម៉ាហា​​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​កំពង់ធំ​1E3164 នៅ​ចំនុច ភូមិ​ក្តី​ដូង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​គុម្ភៈ ឆ្នាំ​២០១៤​រួចមក ឯកឧត្តម ឧត្តមសេនីយ៏ត្រី ផាន់ សុ​ផេង ស្នងការ​នៃ​ស្ន​ក​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​បាន​ដាក់​បទបញ្ជា​ឲ្យ​តាមដាន​ស្រាវជ្រាវ​រកមុ ខ​សញ្ញា​ចាប់​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ឲ្យ​ខាន​តែ​បាន រហូតមក​ដល់​ល្ងាច​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ ២០១៤ ទើប​ជនសង្ស័យ​ឈ្មោះ ផុន អណ្តែត បន្ទាប់ពី​គេចខ្លួន​អស់​១​រយៈពេល​កន្លងមក​​​នោះ​បាន វិល​ចូល​លំនៅដ្ឋាន​វិញ ដែល​មាន​អ​ស័យដ្ឋា​ន​ភូមិ​ព្រៃ​ព្រា​ល ឃុំ​ត្រពាំង​ឬ​ស្សី​ខាងលើ ក៏ត្រូវ​​​សមត្ថកិច្ច​ចាប់​វាយខ្នោះ​ជា​លើក​ទី​២​រួច​បញ្ជូន​មកកាន់​ស្នងការ​រដ្ឋា​ន​ខេត្ត​ដើម្បី​ចងក្រង​សំនុំរឿង​បញ្ជូនបន្តរ​ទៅ​កាន់​សាលាតំបូង​ខេត្ត ឲ្យទៅ​សម្រាក​នៅក្នុង​ពន្ធនាគា​រ​សា​ជា​ថ្មី​ម្តងទៀត​!

​ប្រជាពលរដ្ឋ​សំនូមពរ​ដល់​ប្រព័ន្ធ​តុលាកា​ធ្វើយ៉ាងណា​ចាត់វិធានការ​ឲ្យបាន​តឹងរឹង​បំផុត​ចំពោះ​ជនល្មើស ដើម្បី​ឲ្យ​ពួកគេ​រាងចាល នៅពេល​ដែល​ចេញពី​ពន្ធនាគារ​មក​វិញ​នោះ កែប្រែ​ខ្លួន​ធ្វើ​ជា​មនុស្ស​ល្អ ជា​បុគ្គល​ម្នាក់​ដែល​មាន​ប្រយោជន៏​ដល់​សង្គមជាតិ​!​បើ​ច្បាប់​នៅតែ​ធូរ​លុងរ​បៀបនេះ នោះ​ជនល្មើស​ក៏​នៅ​​តែ​មិន​ខ្លាចក្រែងរ​អែង​ច្បាប់​នោះដែរ​! ដូចជា​ករណី​ខាងលើ​នេះ​លួច​គេ​ចាប់​បាន​ដាក់គុក​ជា​ង​១​ឆ្នាំ ចេញពី​​​គុក​មកវិញ នៅតែ​លួច​ដដែល​!​ដែល​ជា​ការ​ធ្វើឲ្យ​ប្រព័ន្ធ​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​ចំពោះ​ជនល្មើស ៕
​    ​    ​    ​    ​    ​    ​    ​    ​
​ដោយ សុផាត​

2014_05_005

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.