ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​តុលាការ​ខេត្ត​កោះកុង​ឃុំខ្លួន​ប្រជាពលរដ្ឋ​មួយ​រូប​ដែល មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់​

​តុលាការ​ខេត្ត​កោះកុង​ឃុំខ្លួន​ប្រជាពលរដ្ឋ​មួយ​រូប​ដែល មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក លី យ៉ុង​ផាត់​

ស្រុក​គី​រី​សាគរ​ ៖ តំណាង​សហគមន៍​ដីធ្លី​មួយ  រូប​ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជា មួយ​ក្រុមហ៊ុន S.E.Z របស់  មហាសេដ្ឋី លី យ៉ុងុ​ផាត់ ស្ថិតនៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ត្រូវបាន​តុលា  ការ​ខេត្ត​សម្រេច​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន កាលពី​ព្រឹក​ថ្ងៃទី ២៧  ខែតុលា ឆ្នាំ​២០១៤ បន្ទាប់​ពី  តុលាការ​កោះហៅ​មក​បំភ្លឺ ។​

​នៅពេល​នោះ​ដែរ មាន ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០  នាក់​តំណាងអោយ​១៣៥​គ្រួសារ បាន​លើកគ្នា​មក​តវ៉ា​សុំ​លើក  លែង​ការចោទប្រកាន់​នៅមុខ សាលាដំបូង​ខេត្តកោះកុង និង  មុខ​សាលាខេត្ត ដោយ​មាន​ខ្លះ  កាន់​បដា​ដោយ​សរសេរថា សុំ  អន្តរាគ​ម​ន៏​ពី​ប្រមុខ​រដ្ឋាភិបាល  ហើយ​ខ្លះ​ទៀត​កាន់​រូប​សម្តេច  ហ៊ុន សែន និង លោកជំទាវ ហើយ​ដោយ​ស្រែក​ទាមទារ​យុ​ត្តិ ធម៌​ជូន​លោក ផន ណុល ដែល ជា​ជន​ត្រូវ​ចោទ ។​

​តំណាង​សហគម​ន៏​ដីធ្លី​ដែល  ត្រូវ​ចោទប្រកាន់​មានឈ្មោះ ផន  ណុល ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ  ជា​ជនពិការ​ដៃ​ឆ្វេង​ផង​នោះ  បច្ចុប្បន្ន​រស់នៅ​ភូមិ​យាយ​សែន  ឃុំ​ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ  ខេត្ត​កោះកុង ត្រូវបាន​លោក ខាំ  សុ​ផា​រី ចៅក្រម​ស៊ើបសួរ​ចេញ  ដីការ​បង្គាប់​អោយ​ឃុំ​ខ្លួន​តាម ការចោទប្រកាន់​ពី​តំណាង​អយ្យ  ការ​អម​សាលាដំបូង​ខេត្ត​ពីបទ លួច​ហើយ​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ខេត្ត​កាលពី​ព្រឹក​ម៉ោង​ប្រមាណ ជាង ១០ ៖១៥ នាទី ថ្ងៃទី​២៧  ខែតុលា​ឆ្នាំ​២០១៤ នេះ ។​

​គួរ​រំលឹក​ផងដែរ​ថា ការ  ចោទប្រកាន់​លោក ផន ណុល  ឈាន​ដល់​ការឃុំខ្លួន​នេះ​គឺ​ផ្តើម ឡើង​ពី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ចាប់ តាំងពី​ឆ្នាំ​២០០៧ ម្ល៉េះ ដែល  ក្រសួង​បរិស្ថាន​បាន​ផ្តល់​ដីស​ម្ប ទាន​ទំហំ ៩៩៧៧​ហិកតា​អោយ  ក្រុមហ៊ុន S.E.Z របស់លោក  លី យ៉ុង​ផាត់ កាលពី​ឆ្នាំ​២០១០  នៅ​ចំណុច​ភូមិ​យាយ​សែន ឃុំ  ព្រែក​ខ្សាច់ ស្រុក​គី​រី​សាគរ ខេត្ត កោះកុង​ក្នុង​គោលបំណង​អភិវឌ្ឍ​ន៏​ដំណាំ​កសិឧស្សាហកម្ម ។​

​លោក អ៊ិន គង់​ជិត អ្នក  សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង​បាន​ឱ្យដឹង  និង​អះអាងថា​ជន​ត្រូវ​ចោទ​ខាង លើ​មិនបាន​ប្រព្រឹត្តិ​បទល្មើស​ដូច ការចោទប្រកាន់​នោះ​ទេ​លោក បាន​បន្ត​ថា​ហេតុ​ការណ៏​នេះ​កើត នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៤  ចំណុច​ភូមិ​យាយ​សែន​ដោយ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០ នាក់ បាននាំគ្នា​រារាំង​សកម្មភាព របស់​ក្រុមហ៊ុន ដែល​សាងសង់ របង​បិទផ្លូវ​ភូមិ​របស់​ពួកគាត់ ហើយ ខណៈពេល​នោះ​សកម្ម  ភាព​របស់​ក្រុមហ៊ុន​មិន​បាន​ឈប់ ទេ​ហើយ​ក្រុម​ប្រជាពលរដ្ឋ​ក៏បាន នាំគ្នា​ដកហូត​សម្ភារៈ​សំណង់ មួយចំនួន​បម្រុង​ទៅ​តំកល់ទុក នៅ​ប៉ុស្តិ៍ប៉ូលីស​ឃុំ​ព្រែក​ខ្សាច់  តែ​ប៉ូលីស​មិន​ទទួល ហើយ​ពួក  គាត់​ក៏​បន្ត​យក​សម្ភារៈ​ទាំងនោះ ទៅ​រក្សាទុក​នៅ​ផ្ទះ​អនុប្រធាន ភូមិ​ឈ្មោះ លឿ នី​ន ។​

​កន្លងមក អាជ្ញាធរខេត្ត​ក៏  បាន​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ប៉ះ ពាល់​ដី​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ១៣៥​គ្រួសារ ស្ថិតនៅ​ភូមិ​យាយ សែន ឃុំ​ព្រែក​ខ្សាច់ ដើម្បី​រក  ដំណោះស្រាយ​ផងដែរ​តែ​រហូត មកដល់​ពេលនេះ​នៅតែ​មិនទាន់ មាន​ដំណោះស្រាយ​គឺ​បាន​ធ្វើឱ្យ ប្រជាពលរដ្ឋ រង់ចាំ​យូរ ។

​តំណាង​ពលរដ្ឋ​បាន​អំពាវ នាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា​មេត្តា​អន្តរាគ​ម​ន៏​ជួយ​រក យុត្តិធម៌​ជូន​ពួកគាត់​ផង​ពីព្រោះ សព្វថ្ងៃ​ប្រជាពលរដ្ឋ​ពឹងផ្អែក​តែ លើ​ដីស្រែ​ចំការ​សម្រាប់​បង្កបង្កើន ផល​ចិញ្ចឹមជីវិត​តែប៉ុណ្ណោះ ។​

​តំណាង​សហគម​ន៏​បាន​បន្តថា  នៅ​ថ្ងៃ​បន្តបន្ទាប់ ពួកគាត់​នឹង  បន្ត​ធ្វើ​ការតវ៉ា​កាន់តែ​ច្រើនឡើងៗ  បើសិនជា​គ្មាន​ដំណោះស្រាយ​ពី អាជ្ញាធរ​ទេ ចំណែក​សាលាដំបូង  ខេត្ត​ក្រៅពី​ឃុំខ្លួន​បណ្តោះអាសន្ន ប្រជាពលរដ្ឋ ១​រូប និង​បន្ត​កោះ ហៅ​ពលរដ្ឋ ៣​រូប​ទៀត ឱ្យចូល  ខ្លួន​ម្នាក់​ម្តង​មក​ឆ្លើយបំភ្លឺ​នៅ​ថ្ងៃ ខាងមុខ​ទៀត ។​

​វិបត្តិ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ  ជាមួយ​ក្រុមហ៊ុន​លោក លី យ៉ុង ផាត់ គឺ​ជា​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល  មតិ​ជាតិ​និង​អន្តរជាតិ​កំពុង​ចាប់ អារម្មណ៍​យ៉ាងខ្លាំង​ចំណែក​ក្រុម ហ៊ុន​បរទេស​ធំៗ​ដែល​ទទួល​ទិញ ស្ករស​ក៏ត្រូវ​អូសទាញ​ឱ្យ​ចូល​ក្នុង ព្រឹត្តិ ការណ៍​ខាងលើ​នេះ​ដែរ ៕

2014_10_31sca1 (6) 2014_10_31sca1 (7)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.