ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចពញាចក្រី​ ហេ​ង​ សំ​រិន​ ​៖ ​ចូ​រយើ​ង​ទាំង​អ​ស់គ្នា ត្រូ​វ​រួ​មគ្នា កា​រ​ពារ​សន្តិ​ភា​ព ជា​តិយើ​ង​

ខេត្តក្រចេះ ៖​ ​សម្តេ​ច​ព​ញាច​ក្រី ​ហេ​ង ​សំរិ​ន​ ប្រ​ធា​នក្រុ​មប្រឹ​ក្សា​ជាតិ​រ​ណសិ​រ្ស​សាម​គ្គី​អភិ​វ​ឌ្ឍន៍​មា​តុភូ​មិក​ម្ពុ​ជា ​បា​នអ​ញ្ជើញ​ជា​អធិ​បតី​ប្រា​រ​ព្ធមិ​ទ្ទី​ញម​ហា​ជ​នអ​ប​អរ​សា​ទរ​ខួ​ប៤​០ឆ្នាំ​ ​នៃថ្ងៃ​កំ​ណើត​រ​ណសិ​រ្ស​សាម​គ្គី​សង្គ្រោះ​ជា​តិ ​ដែល​ប្រា​រព្ធ​ធ្វើឡើ​ង​នៅវិ​មាន​អ​នុស្សា​វរី​យ៍រ​ណ​សិរ្ស​២ធ្នូ​ ​ស្ថិត​នៅក្នុ​ងភូ​មិជើ​ងម្លូ ​ឃុំ​២ធ្នូ​ ​ស្រុក​ស្នួល​ ​ខេត្ត​ក្រ​ចេះ។​

ស​ម្តេច​ព​ញាច​ក្រី​បាន​ថ្លែង​អំពា​វ​នាវ​ដល់​យុ​វជ​ន​ជំនា​ន់ក្រោ​យដែ​ល​នឹង​ត្រូវ​បន្ត​វេ​នដឹ​កនាំ​ប្រ​ទេស​ជាតិ​ ត្រូ​វ​តែច​ងចាំ​ឲ្យបា​ននូ​វ​រណ​សិ​រ្សសា​មគ្គី​ស​ង្គ្រោះជា​តិ ឬ​មាន​ឈ្មោះ​បច្ចុ​ប្បន្ន​ថា ​រ​ណសិ​រ្សសា​ម​គ្គីអ​ភិ​វឌ្ឍ​ន៍មា​តុ​ភូមិ​កម្ពុ​ជា​ នោះ​ហើយក៏​បា​នអំ​ពា​វនា​វផ​ង​ដែរ​ ឲ្យ​អ្ន​កដឹ​កនាំ​ជា​តិជំ​នាន់​ថ្មី ​ត្រូវ​តែ​ប្រឹង​ប្រែង​រ​ក្សាឲ្យ​បាន​នូវ​ម​រត​ក​សន្តិ​ភាព​ ​ដែល​អ្នក​ជំនា​ន់​មុន​បាន​ប្រឹ​ងប្រែ​ងព​លី​កម្ម​សព្វ​បែប​រក​មក​បាន​ដោ​យលំ​បាក​នេះ។​

​ស​ម្តេច​បាន​រំលឹ​កថា​ ​២ធ្នូ​ ជា​ទិ​វាប្រ​វត្តិ​សា​ស្រ្ត ​នាំម​ក​នូវ​ជ័​យជ​ម្នះ​សម្រា​ប់ព​ល​រដ្ឋ​ខ្មែ​រឈាន​ទៅរកការសង្រ្គោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់បា​នទាន់​ពេល​វេលា  ​នាំម​កជូ​ន​ប្រជាជ​នវិ​ញនូ​វសិ​ទ្ធិសេ​រីភា​ព​គ្រប់​យ៉ាង​​ដែល​ត្រូវ​បា​ត់ប​ង់​ទាំង​ស្រុង​ក្នុង​រ​បប​ប៉ុ​លព​ត បា​ន​ធ្វើឲ្យ​រា​ល់ត​ម្លៃទាំ​ងខា​ង​ស្មារ​តី ​និង​​សម្ភា​រៈរ​ប​ស់ប្រ​ជាជា​តិខ្មែ​រ ​ដែ​លត្រូ​វបា​នក​សា​ងពូ​នជ្រំ​នៅក្នុ​ង​ ប្រ​វ​ត្តិសា​ស្រ្តរា​ប់​ពាន់​ឆ្នាំម​ក​ហើយ​រប​ស់​ខ្លួន​នោះ ​បាន​រ​ស់រា​ន​មាន​ជីវិ​តឡើ​ងវិ​ញ​ និ​ងបា​នរួ​ម​វិភា​គទា​នដ៏​ស​កម្ម​ដ​ល់កា​រថែ​រ​ក្សាស​ន្តិភា​ព និ​ង​សន្តិ​សុខ​ក្នុ​ងតំ​បន់​។ ​ទាំ​ងនេះ​គឺ​ជាស​ច្ច​ធម៌​ ប្រ​វត្តិ​សា​ស្ត្រដែ​លគ្មា​ន​កម្លាំ​ងណា​ ​អាច​បំភ្លៃ​ បំ​ផ្លើ​ស ​បំភ្លេ​ច​ និ​ង​បំផ្លា​ញបា​ន​ឡើយ​។​

​ស​ម្តេច​បា​ន​គូ​សប​ញ្ជាក់​ថា ​សុខ​ស​ន្តិភា​ព​ដែល​កំពុ​ង​ពេញ​ប្រៀ​បលើ​ដីក​ម្ពុជា​នា​ពេល​បច្ចុ​ប្បន្ន​មិ​នអា​ចកា​ត់​ថ្លៃបា​ននោះ​ឡើ​យ។​ ក្នុ​ងន័​យ​នេះស​ម្តេច​ ហេ​ង ​សំ​រិន​ អំ​ពា​វនា​វដ​ល់យុ​វ​ជន​ជំនា​ន់ថ្មី​ ​ជាពិ​សេស​អ្នក​ដែល​នឹ​ងត្រូ​វប​ន្តវេ​នដឹ​កនាំ​នា​វាក​ម្ពុជា​ ត្រូ​វ​តែចាំ​ «​រណ​សិ​រ្សសា​មគ្គី​សង្គ្រោះ​ជា​តិ២​ធ្នូ»​ ​ដែល​ជាថ្ងៃ​ចា​ប់ផ្តើ​មនាំ​មក​នូ​វសុ​ខស​ន្តិភា​ព​ និ​ងកា​ររ​ស់​រៀន​រប​ស់ព​ល​រដ្ឋ​កម្ពុ​ជា​ ហើ​យត្រូ​វតែ​ថែរ​ក្សាឲ្យ​បា​ននូ​វម​រ​តក​សុខ​សន្តិ​ភា​ពនេះ​។

ស​ម្តេ​ចប​ន្ថែ​មថា​ ​«ចូ​រ​យើង​ត្រូវ​ច​ងចាំ​ថា ​សន្តិ​ភា​ព ​គឺជា​កត្តា​មូ​លដ្ឋា​នគ្រឹះ​ ​ដើម្បី​ធានា​ដ​ល់ដំ​ណើ​ររី​កច​ម្រើន​នៃ​លទ្ធិ​ប្រជា​ធិ​បតេ​យ្យ ​និង​ ​សិទ្ធិ​មនុ​ស្ស​ ធា​នា​ការ​អភិ​វ​ឌ្ឍប្រ​កប​ដោយ​ចីរ​ភា​ព ​សម​ធម៌​ ​និង​ធានា​នូ​វជី​វភា​ព​រស់​នៅដ៏​សុ​ខសា​ន្ត ​ប្រ​កប​ដោយ​កិ​ត្តិយ​ស​រប​ស់ប្រ​ជា​ជន​យើ​ង។​ បើ​យើ​ង​បាត់​បង់​ស​ន្តិភា​ព ​នោះ​យើង​ នឹ​ងត្រូ​វ​បាត់​បង់​អ្វី​ៗទាំ​ងអ​ស់​។ ​ម្យ៉ាង​ទៀត​​ទម្រាំ​ប្រ​ទេស​ជាតិ​មាន​សុខ​ស​ន្តិ​ភាព​ និ​ង​ការអ​ភិ​វឌ្ឍ​ដែល​កើ​តមា​នដូ​ចពេ​ល​នេះ ​គឺយើ​ងបា​ន​ឆ្លង​កាត់​អ​ស់រា​ប់ស​តវ​ត្ស​នូវ​រឿង​រ៉ា​វម​ហាទុ​ក្ខ​សោក​ វេ​ទ​នាជា​ទីបំ​ផុ​ត។​ ក្នុ​ង​ន័យ​នេះ​ បើ​ទោះបី​ត្រូវ​លះ​បង់​ក្នុង​ត​ម្លៃណា​ក៏ដោ​យ​ គឺ​យើង​មិន​អាច​ទុក​ឱ​កាស​ឱ្យក្រុ​មប្រ​តិ​កិរិ​យា ​បំផ្លិ​ច​បំផ្លា​ញស​មិទ្ធ​ផ​លទាំ​ងឡា​យដែ​លរា​ជ​រដ្ឋា​ភិបា​ល ​ដឹ​កនាំ​ដោយ​គណ​ប​ក្សប្រ​ជាជ​ន​ ស​ម្រេច​បាន​នា​ពេល​កន្ល​ង​មក​បា​នឡើ​យ។​ ហេ​តុ​នេះ ​ចូរ​យើ​ងទាំ​ងអ​ស់​គ្នាត្រូ​វរួ​មគ្នា​កា​រពា​រស​ន្តិ​ភាព​ជាតិ​យើង​»៕

fn-2018-12-02-09-06-01-0fn-2018-12-02-09-39-02-3fn-2018-12-02-09-39-47-3

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.