ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម​ត្ថ​កិ​​​ច្ច​​ញ​ញើត​ ​មិន​​​ហ៊ា​ន​​ក្អ​​ក​ជាមួយ មេ​​​ឈ្មួ​​ញ​​រ​​ក​​​ស៊ី​ឈើ​​​​ខុស​​​ច្បាប់​​​ ​​​​​ឈ្មោះ​​​ចែ​​​ ​​មុំ​​​ ​​​​​​ ​​ដែលដឹ​​​​ក​​ជ​​ញ្ជូ​​ន​​ឈើ​​​​​ ​​​​ទៅ​​ប្រ​​​ទេ​​​​ស​​វៀ​​​តណា​​​​ម​​​​ ​​ យ៉ា​ងគ​ឃ្លើ​ន

​ខេត្ត​ក្រ​ចេះ ​៖ ​ប្រ​ភព​ពីប្រ​ជាព​ល​រដ្ឋ​បាន​រាយ​កា​រណ៏​ថា ​រៀង​រាល់​យប់​កន្លង​មក​ គេ​ឃើ​ញមានរ​ថ​យ​​ន្ត​​សាំ​​​យ៉ុ​ង​ជាច្រើ​នគ្រឿង ​ដឹ​​​កឈើ​​​​​​ពេញ​​​​ប្រៀ​ប​ ​​​ជា​ឈើឡាំ​​​​ងធំ​​​ៗ ប្រភេទ​​​​ឈើ​​​សុ​​​​ក្រំ​​​ភ្នំ ​ត្រូវ​​បា​ន​ចែ​ មុំ​ ​​ ​ដឹក​ឈើចេ​ញ​ពី​​ស្រុ​​ក​​​​ចិ​ត្រ​​​បុ​រី ​និ​ង​​​ចេ​ញ​ពី​​​អូ​រ​​គ្រៀ​ង ​ឆ្ពោះ​​ម​​ក​កា​​ន់ស្រុ​ក​​ស្នួ​​ល​ ខេ​ត្ត​​ក្រ​​ចេះ​ ​ឆ្លង​ទៅ​​​ប្រ​ទេ​​ស​វៀត​​ណា​​ម​ ​គ្មា​នស​មត្ថ​កិច្ច​តាម​ដ​ងផ្លូ​វ ​ឬ​សម​ត្ថកិ​ច្ចជំ​នាញ​ណា​ ហ៊ា​នប៉ះ​ពាល់​សោះ​ឡើយ​  ដោយសារយា​យ​មុំចេះ​សម្រ​ប​សម្រួ​ល  ​ជា​មួយ​ម​ន្ត្រីអា​ជ្ញាធ​រខេ​ត្ត​-ស្រុ​ក ​និង​មេៗ​សម​ត្ថ​កិច្ច​ប្រ​ដាប់​អាវុ​ធ ​និង​មេ​សម​ត្ថកិ​ច្ច​ជំនា​ញ ​ដែ​លលា​បាត​ដៃ​ទទួ​លប្រា​ក់ ​ពីមេ​ឈ្មួ​ញទុ​ច្ចរឹ​តអ​ស់ហើ​យ។​ ម្យ៉ា​ង​ដោយ​សា​រមេ​ឈ្មួញមានទំនាក់ទំនងជាមួយអ្នកអន្រ្ទើសនៅក្នុងខេត្ត ​ ទើ​ប​មេឈ្មួ​ញចែ​ មុំ​ ​រហ័​សនា​មចែ​មុំនោ​ម​ឆេះ ​ដឹក​ជ​ញ្ជូន​ឈើខុ​សច្បា​ប់ ​ចេ​ញទៅ​វៀត​ណាម​រា​ល់​យ​ប់​-ថ្ងៃ ដោយរ​លូន​មិ​ន​មាន​អ្នក​ណាហ៊ា​នក្អកសួ​រ​នាំនិ​ង​បង្ក្រា​ប​នោះឡើ​យ។​

សេចក្តី​​រា​យ​កា​រណ៏​ឲ្យដឹ​ង​ទៀត​ថា ​ប​ន្ទាប់​ពី​ជំនួ​ញឈើ​ខុ​សច្បា​ប់ស្ង​ប់ស្ងា​ត់​មួយ​រ​យៈដោ​យសា​រ​តែស​ម្តេ​ចគ​តិ​ព្រិទ្ធ​បណ្ឌិ​ត ​ប៊ុ​ន ​រ៉ា​នី ​ហ៊ុន​ សែ​ន ប្រធានកាកបាទក្រហមកម្ពុជា​អញ្ជើ​ញ​ទៅ​ខេ​ត្ត​ក្រ​ចេះ ​ហើ​យ​នៅពេ​ល​ដែ​លស​ម្តេ​ចត្រ​ឡ​ប់​មក​វី​ញ ​សក​ម្ម​ភា​ពដឹ​ក​ជញ្ជូ​ន​ឈើចា​ប់​ផ្តើ​មក​ក្រើ​ក​ឡើង​វិញភ្លាម នៅ​យ​ប់​ថ្ងៃទី​១​៧ ​ខែវិ​ច្ឆិ​កានេះ​ ក្បួ​ន​ឈើចែ​មុំ​នោម​ឆេះ ក្នុ​ងនោះ​មាន​រ​ថយ​ន្តសាំ​យ៉ុ​ង៥​គ្រឿង​ដឹក​ឈើ​ប្រណឹ​តចេ​ញតា​ម​ច្រក​ស្នួល​យ៉ា​ងគ​ឃ្លើន​ ដោ​យ​ពុំមា​នស​ម​ត្ថកិ​ច្ចជំ​នាញ​ណា​មួយ​លេច​មុខ​ចេ​ញប​ង្រ្កា​បឡើ​យ។​

គួ​ររំ​លឹក​ថាចែ ​​មុំ​ ​ដែល​​គេ​​​ល្បី​​ថា​ជា​​មេ​​ឈ្មួញ​​ឈើ​ដ៏​​មា​ន​អំណា​ច​ក្នុង​​ខេ​ត្តក្រ​ចេះ ​ បា​ន​ផ្អា​កសកម្មភា​ព​​មួ​យ​រយៈផងដែរ ​​មុន​​​បោះ​ឆ្នោត​និ​​ង​​​​ក្រោ​​យ​​​​បោះ​​ឆ្នោ​ត ​ហើ​យ​​មេ​ឈ្មួញ​រូប​នេះចា​ប់​ផ្តើ​មដំ​ណើរ​កា​រ​វិ​ញ ​ក្នុ​ង​​រយៈ​ពេ​លប៉ុ​ន្មាន​​​ថ្ងៃក​ន្ល​ងម​ក​នេះ ​ជាប់​ៗ​​គ្នា​ ​បើ​ទោះជា​​ច្រ​ក​ក្នុង​ស្រុក​​ស្នួ​ល​ ខេ​ត្ត​ក្រចេះ​ មិ​ន​អាច​​ចេ​ញ​​ឈើទៅ​​​វៀត​ណាម​ ក្នុ​ង​​រ​យៈពេ​ល​ប៉ុ​ន្មាន​​ស​ប្តា​ហ៍​មុ​ន ប៉ុ​ន្តែ​ចែ​ ​មុំ បា​ន​​ដឹ​ក​ជញ្ជូ​ន​​ឈើ​ពី​​ខេ​ត្ត​ក្រចេះ​ ឆ្ល​ងទៅ​​​វៀត​ណាម​ តា​ម​ស្រុក​ស្នួល​ និ​ង​តាម​​​ស្រុក​​មេ​មត់​ ​ខេត្ត​​ត្បូ​ងឃ្មុំ​ ​ បា​ន​​យ៉ា​ង​​រលូ​ន​​។

​សេច​ក្តី​រាយ​ការ​ណ៍​ប្រាប់​បន្ត​ថា ​ចែ​ មុំ​ ​មាន​ទី​លំនៅ​ក្នុង​​ភូ​មិអ​ណ្តែត​ដូន​ ស​ង្កាត់​​​ក្រ​គរ​ ក្រុ​ងក្រ​ចេះ​ ដែ​លជា​ឈ្មួ​ញជើ​ងខ្លាំ​ងដុះ​ស្លែ ​រ​កស៊ី​ឈើប្រ​ណីត​ខុស​ច្បា​ប់ ​ដឹក​តាម​រថ​យន្ត​សាំយ៉ុ​ង​​យ៉ា​ង​​ល្បីរ​ន្ទឺ​ក្នុង​ខេត្ត​ក្រចេះ​ ស​ម្រុ​ក​ចូល​មក​ស្រុក​ស្នួ​លទាំ​ងយ​ប់​ទាំង​ថ្ងៃ ​គ្មា​នស​មត្ថ​កិច្ច​ជំនា​ញ​រដ្ឋ​បា​លព្រៃឈើ​ ​និង​សម​ត្ថកិ​ច្ចពា​ក់ព័​ន្ធ​ដទៃ​ទៀត​ ហ៊ាន​ប​ង្ក្រាប​ទេ ​។​

​ក​រ​ណីមេ​ឈ្មួញ​ចែ​ មុំ​ ​​ដឹក​ជ​ញ្ជូន​ឈើ​ខុស​ច្បា​ប់ចេ​ញទៅ​វៀត​ណាម​រា​ល់ថ្ងៃ​ យ​ប់ំ ​គេមិ​នឃើ​ញសមត្ថលិច្ចជំនាញ​ខេ​ត្តក្រ​ចេះ ​បញ្ជា​ក​ម្លាំង​ប​ង្ក្រាប​និង​ទ​ប់ស្កា​ត់សោះ​ឡើយ​ ​ដែល​ប​ណ្តាល​ឲ្យប្រ​ជាព​ល​រដ្ឋ​ឆ្ងល់ថា​  ​តើសមត្ថកិច្ច​ អា​ច​បិទ​ភ្នែ​កអោ​យមេ​ឈ្មួញ​​ជួញ​ឈើខុ​ស​ច្បាប់​តា​ម​តែអំ​ពើចិ​ត្ត ​ជាថ្នូ​រ​ទទួ​ល​ផល​ប្រយោ​ជន៍​ឬយ៉ា​ងណា​? ​។​

ម​ជ្ឈ​ដ្ឋាន​​នា​នា​​បា​ន​​កត់​សម្គា​ល់ថា​ ​បទ​ល្មើស​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ចេញ​ទៅ​​ស្រុ​ក​​យួន​​ ​តាម​​​ច្រក​របៀ​ង​​និង​​​ច្រក​ព្រំដែ​ន​​ជាច្រើ​នក​ន្លែង​​ក្នុ​ង​ស្រុក​​ស្នួល​ ខេ​ត្ត​ក្រចេះ​ ពុំ​មាន​​កា​រថ​យចុះ​​នោះ​ទេ​​ ព្រោះ​​​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ ​សម​ត្ថកិ​ច្ច​​ពា​ក់ព័ន្ធ​និ​ង​​សម​ត្ថកិ​ច្ច​​តាម​​ច្រ​កព្រំ​ដែ​ន​​ គិ​ត​តែ​​ពី​​រឿ​ង​​ប្រ​មូល​​​លុយ​​តា​មរ​បៀ​ប​​ពុក​រលួ​យដាក់ហោប៉ៅ​​ដើ​ម្បី​​ចែក​គ្នា​​ធ្វើ​​មា​ន​​ធ្វើបា​ន​​យ៉ា​ង​​គឃ្លើ​ន​។

​គេ​ហ​ទំ​ព​រ័​​ សម្លេងសច្ចៈ ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​ពា​ក់ព​ន្ធ័បា​ន​ឡើយ​​​ តែ​និង​ព្យាយា​ម​សុំកា​របំ​ភ្លឺនៅ​លេ​ខក្រោ​យ​៕

CHE-MOM-3CHE-MOM6

Filed in: បញ្ហាដីធ្លី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.