ខេត្តក្រចេះ ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ប្រជាពលរដ្ឋជាង35គ្រួសារនៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាតវ៉ានៅសាលាឃុំ ស្រែចារ បន្ទាប់ពីមានការបែកធ្លាយករណីនាយកអនុវិទ្យាល័យក្បាលត្រាច ឈ្មោះ ឃុន វណ្ណថន បានឃុបឃិតគ្នាជាមួយលោកមេភូមិក្បាលត្រាចឈ្មោះ ហម មឿន លួចធ្វើពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ដើម្បីរំលោភយកដីអនុវិទ្យាល័យក្បាលត្រាចដែលមានទទឹង12ម៉ែត្រ បណ្តោយ8០ម៉ែត្រ ដើម្បីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។
លោកមេភូមិ ហម មឿន បានបកស្រាយនៅចំពោះមុខប្រជាពលរដ្ឋជាច្រើនគ្រួសារនេះថា ដីសាលារៀនគឺរូបលោកបានស៊ីញ៉េលើពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីនោះមែនហើយចាំជូនដំណឺងប្រជាពលរដ្ឋតាមក្រោយ
ដោយឡែកការថ្លែងបែបនេះប្រជាពលរដ្ឋមិនអាចទទួលយកបានទេ ។
ពាក់ព័ន្ធទៅនិងការបកស្រាយបែបនេះ ប្រជាពលរដ្ឋបានថ្លែងប្រាប់បញ្តាញពត័មានក្នុងស្រុកមួយថា ដីអនុវិទ្យាល័យក្បាលត្រាចនេះ កាលពីមុនមិនទាន់មានសាលាពួកគាត់បាននាំគ្នារក្សាការពារមិនឲ្យបាត់បង់ដីមួយមីលីម៉ែត្រនោះទេ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលយើងដែលមានសម្តេចហ៊ុនសែនជាប្រមុខដឹកនាំ បានបង្កើតអោយមានសាលាអនុវិទ្យាល័យក្បាលត្រាច សំរាប់ទុកអោយសិស្សានុសិស្សរៀនសូត្រ និងទុកអោយក្មេងៗជំនាន់ក្រោយដែលជាទំពាំងស្នង
ឫស្សី ដោយមិអោយមានការលួចដោះដូរនោះទេ។
យើងពុំអាចសុំការបំភ្លឺពីលោកនាយកអនុវិទ្យាលយ័ក្បាលត្រាចបានទេ ព្រោះពុំមានលេខទូរសព្ទ័៕







