ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​២៥០​នាក់ កំពុង​ដេញដោល​ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​ពី​រឿង​បាត់​លុយ​មុខងារ និង​ស័ក្តិ​

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​២៥០​នាក់ កំពុង​ដេញដោល​ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ​ពី​រឿង​បាត់​លុយ​មុខងារ និង​ស័ក្តិ​

​ភាពមិនប្រក្រតី​ថ្មី​មួយទៀត​បាន​ផ្ទុះ ខណៈ​ដែល​នាយ និង​ពល​អាវុធ ហត្ថ​ខេត្តកំពង់ធំ ចំនួន​២៥០​នាក់ កំពុង​ដេញដោល​សើរើ​រឿង​បាត់​លុយ​មុខងារ និង​ស័ក្តិ​រយះពេល​ជាង​១​ឆ្នាំ​មកហើយ ដែល​ពួកគាត់​មិន​បាន​ទ ទួល​តាម​របប​គោលនយោបាយ ។​

​ទន្ទឹម​ការលើកឡើង​ខាងលើ នាយ​អាវុធហត្ថ​មួយរូប​សូម​មិន​បង្ហាញ ឈ្មោះ បានឲ្យដឹងថា រហូត​ដល់​ថ្ងៃនេះ​ប្រាក់​បំណាច់​មុខងារ និង​ឋាន្តរស័ក្តិ នាយ និង​ពល​អាវុធហត្ថ​ខេត្ត​កំពង់ធំ សរុប​២៥០​នាក់ មិនដឹង​ជា​បាត់​ត្រឹម កន្លែង​ណា បាន​ជាជាង​១​ឆ្នាំ​ហើយ ពួកគាត់​មិន​បាន​ទទួល​សោះ ហើយ ក ន្ល​ង​មក​អ្នក​ខ្លះ​គេ​មាន​លទ្ធភាព​គេ​ដាក់​លុយ​រត់ការ​ចាប់ពី​១០០​ដុល្លារ​ទៅ​១៥០​ដុល្លារ ក៏​ទទួលបាន​ក្នុង​ខែ​បន្ទាប់ ចំណែក​អ្នកខ្លះ​គ្មាន​លទ្ធភាព​បង់ លុយ​រត់ការ ក៏​អត់​អញ្ចឹង​ទៅ ។

​ដោយឡែក នាយ​អាវុធហត្ថ​មួយ​រូប​ទៀត​បាន​បង្ហើប​ឲ្យដឹង​ដែ​ថា កន្លង​មក​ពួកគាត់​ធ្លាប់​បាន​សាកសួរ​ទៅ​ឯកឧត្តម ឧត្តមសេនីយ៏ត្រី ហង្ស ថុល មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រួចហើយ តែ​ត្រូវបាន​លោក​បដិសេធ និង​បាន​អះអាងថា លោក​មិន​បាន​ពាក់ព័ន្ធ​រឿង​លុយកាក់​នោះ​ឡើយ មិន​តែ ប៉ុណ្ណោះ​លោក​ថែមទាំង​បាន​ដាក់បន្ទុក​លើ​ការិយាល័យ​ហិរញ្ញវត្ថុ​។

​ជាមួយគ្នា​នោះ​ដែរ នៅក្នុង​កម្មវិធី​ប្រជុំ​ប្រចាំខែ​កក្ត​ដា ឆ្នាំ​២០១៤ លោក ឧត្តមសេនីយ៏ត្រី ហង្ស ថុល ធ្លាប់​បាន​ឲ្យ​លោក​វរៈសេនីយយ៏ត្រី លី ណា ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ ធ្វើ​ការបកស្រាយ​ក្នុង​អង្គប្រជុំ ជុំវិញ​បញ្ហា​លុ យ​បំណាច់​មុខងារ និង​ស័ក្តិ ប៉ុន្តែ​ប្រធានការិយាល័យ​ខាងលើ បាន​បក ស្រាយ​ក្នុងន័យ​មិន​ច្បាស់លាស់ ធ្វើឲ្យ​ពល និង​នាយ​អាវុធហត្ថ​មានការ សង្ស័យថា នេះ​គឺជា​អំពើពុករលួយ​ដែល​កើតឡើង​ក្នុង​អង្គភាព​កង​រាជ​អាវុ ធ​ហត្ថ​ខេត្ត ។​

​ជុំវិញ​ការចោទប្រកាន់ និង​លើក​ឡើង​ខាងលើ លោក​វរៈ​សេនីយ៏​ត្រី លី  ណា ប្រធាន​ការិយាល័យ​ហិរញ្ញវត្ថុ បានឲ្យដឹងតា​មទូរស័​ព្ទ​ថា ការពិត ប្រាក់​បំណាច់​នេះ មិនមែន​នៅត្រឹម​លោក​នោះ​ទេ គឺ​នៅ​លើ​ផ្ទៃ​ប្រទេស ហើយ​កន្លងមក​មាន​កា​រ​យឺតយ៉ាវ​មែន ប៉ុន្តែ​មិនមែន​ទាំងអស់​គ្នា​នោះ​ឡើយ ព្រោះ​កន្លងមក​មាន​អ្នកខ្លះ​បាន​ខ្លះៗ​ហើយ​គឺ​ប្រហែល​ជិត​១០០​នាក់ ដោយ ឡែក​នៅសល់ លោក​និង​បន្ត​បើក​ឲ្យ​ក្នុង​ដំណាច់​ខែ​តុលា​នេះ ។ ប្រធាន​កា រិ​យាល័យ​រូបនេះ​បាន​បន្តថា លោក​ដឹង​ត្រឹម​តែ​លុយ​ខែតុលា​ទេ ពីមុនៗ​មក លោក​មិន​ដឹង​ទេ ។​
​    ​
​ដោយឡែក ទាក់ទិន​បញ្ហា​មិន​ប្រក្រតី​ខាងលើនេះ អ្នក​យក​ពត៌មាន នៅ​មិនទាន់ ទទួល​បាន​ការបំភ្លឺ​ពី​លោក​ឧត្តមសេនីយ៏​ត្រីហង្ស ថុល មេ បញ្ជាការ​អាវុធហត្ថ​ខេត្ត​កំពង់ធំ នៅឡើយ​ទេ ប៉ុន្តែ​ប្រភព​ស្និត​និង​មេ​បញ្ជា ការ​ខាង​លើ​បានឲ្យដឹងថា ពាក់ព័ន្ធ​រឿង​បាត់​លុយ​កាក់​នេះ លោក​មិន​ពាក់ ព័ន្ធ​នោះឡើយ ហើយ​លោក​កំពុង​បញ្ជារ​ឲ្យ​ប្រធានការិយាល័យ​ហិរញ្ញ​វត្ថុ ដោះស្រាយ​ដើម្បី​បញ្ចៀស​បាតុភាព​មិន​ល្អ​កើតឡើង ៕

hangthol_saosokha

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.