សិល្បៈ ៖ អ្នកនិពន្ធអាមេរិកនិងជាអតីតប្រធានក្រុមហ៊ុន Marvel Comics លោក Stan Lee បាទទួលមរណភាពហើយក្នុងវ័យ៩៥ឆ្នាំ ដោយសាររោគាពាធ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ។
នៅក្នុងឆ្នាំ ១៩៦១ លោក Lee បានបង្កើតរឿង Fantastic Four for Marvel Comics ហើយបានបន្តបង្កើតរឿង Spider-Man និង The Incredible Hulk ។
យោងតាមមេធាវីប្រចាំគ្រួសារម្នាក់បានឱ្យដឹងថាអ្នកនិពន្ធសៀវភៅរឿងកំប្លែងរឿងព្រេងនិទានបានស្លាប់នៅនៅមន្ទីរពេទ្យ Cedars Sinai ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ៕