ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

៩ ​វិ​ច្ឆិកា ​១​៩៥​៣​​- ​៩ វិច្ឆិកា ២០១៨​​ ​ ​កម្ពុ​ជា​​​ប្រារ​ព្ធ​​ខួ​ប​​ទី​៦​​៥​​ ​​ថ្ងៃ​បុ​ណ្យ​​ឯ​ករា​ជ្យជា​តិ​​

រា​ជធា​នីភ្នំ​ពេញ​ ​៖ ​៩​ វិ​ច្ឆិ​កា​ ១​៩​៥​៣ ​- ​​៩​ វិ​​​ច្ឆិកា​ ​២០​១​៨​  ​​គឺ​ជា​​​ខួប​៦​៥ឆ្នាំ​​ ​​នៃ​​​ការ​​​ទាម​ទារ​​ឯ​ករា​ជ្យ​​​រ​បស់​​ព្រះ​ក​រុណា​​ព្រះ​​ប​រម​​​រត​ន​​កោដ្ឋ​​​ ​​ព្រះបា​ទ​​ ​​ន​រោ​ត្តម​ សី​ហ​នុ​​ ​​ពី​​ប្រ​ទេ​ស​​បារាំ​ង​​ម​កវិ​ញ​​ ​​ក្រោយ​ពី​​ប្រ​ទេស​​ក​ម្ពុ​ជា​​ស្ថិត​នៅ​​ក្រោម​​អា​ណា​ព្យាបា​ល​​បា​​រាំ​ង​​អស់​​​ជិត​​មួ​យ​​ស​តវ​ត្សរ៍​​ ​​ពោ​ល​​គឺ​​ចាប់​តាំ​ងពី​​ឆ្នាំ​១​៨៦​៣​​ ​​ម​ក​។​

​មុននឹង​ឈាន​ដល់​ការ​ទាមទារ​ឯករាជ្យ​ពេញ​បរិបូរណ៍​ពី​ប្រទេស​បារាំង​ត្រឡប់មកវិញ​ ​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ​ ​ព្រះអង្គ​បាន​តស៊ូ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ដោយ​ក្នុង​នោះ​ ​ដំបូង​ឡើយ​នៅ​ឆ្នាំ១៩៤៩​ ​ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​ ​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ ​ដែល​បាន​ចុះហត្ថលេខា​ នៅ​ឆ្នាំ១៨៦៣​ ​និង​ឆ្នាំ១៨៨៤​។​

នៅ​ឆ្នាំ១៩៤៩​ ​ដដែល​ ​ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា​ ​លើ​សន្ធិសញ្ញា​ឯករាជ្យ​ ​ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជា​អាណាចក្រ​កម្ពុជា​។​ ​សន្ធិសញ្ញា​ឆ្នាំ​ ​១៩៤៩​ ​លុបចោល​នូវ​សន្ធិសញ្ញា​ ​អាណាព្យាបាល​ឆ្នាំ១៨៦៣​ ​និង​ឆ្នាំ១៨៨៤​។​

នៅ​ថ្ងៃទី​ ​១៥​ ​មិថុនា​ ​ឆ្នាំ១៩៥២​ ​សម្ដេចព្រះ​បាទ​ ​នរោត្តម​ ​សីហនុ​ ​ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា​ ​ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរ​ណ៏​ ​ជូន​ជាតិ​មាតុភូមិ​ឲ្យបាន​ដាច់ខាត​ក្នុងរយៈពេល៣ឆ្នាំ​។​ ​ក្នុង​ពេលនោះ​​ដោយមាន​សហការី​ ជួយ​គាំទ្រ​ផង​ ​ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង​ក្នុង​ខែកុម្ភៈ​ ​ឆ្នាំ១៩៥៣​។​ ​នៅ​ទីនោះ​ ​ព្រះអង្គ​បាន​ផ្ញើ​សារលិខិត​ជូន​លោក​ ​វ៉ាំ​ង​សង់​ ​អូ​រី​យ៉ូ​ល​ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង​ ​ចំនួន៣លើក​ ​៖​

ដោយ​លើក​ទី១​ ​ថ្ងៃទី៥​ ​មីនា​ ​ឆ្នាំ១៩៥៣​ ​ពីទី​ក្រុង​ណា​ពូល​
លើក​ទី២​ ​ថ្ងៃទី១៨​ ​មីនា​ ​ឆ្នាំ១៩៥៣​ ​ពីទី​ក្រុង​ណា​ពូល​
លើក​ទី៣​ ​នៅ​ថ្ងៃទី៣​ ​មេសា​ ​ឆ្នាំ១៩៥៣​ ​ពី​ ​ទីក្រុង​ផុង​តែ​ណឺ​ប្លូ​

ដោយ​រដ្ឋាភិបាល​បារាំង​ ​ពុំ​មាន​អើពើ​អ្វី​នឹង​សំណើ​នោះ​ ​ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ​ ​យាង​ទៅ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឯករាជ្យ​ ​នៅក្នុង​ប្រទេស​កាណាដា​និង​សហរដ្ឋអាមេរិក​។​

នៅ​កាណាដា​ ​ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់​ ​សម្ដេចព្រះ​នរោត្តម​ ​សីហនុ​ ​បាន​ថ្លែង​ទៅ​អ្នកសារព័ត៌មាន​ ​ដោយ​សង្កត់ធ្ងន់​ ​លើ​បញ្ហា​ពីរ​​ទាក់ទង​នឹង​កម្ពុជា​ ​និង​បារាំង​ ​ដែល​ជា​តំណាង​ប្រទេស​លោកសេរី​ ​ក្នុង​ឥណ្ឌូចិន​ ​៖​ ​ទី១​ ​គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ ​នឹង​ពួក​កុម្មុយនីស្ត​ ​និង​ចំណុច​ទី២​ ​គឺ​បញ្ហា​ឯករាជ្យ​ ​បរិបូរណ៍​ ​សម្រាប់​កម្ពុជា​។​

យោង​លើ​បញ្ហា​នេះ​ ​ព្រះអង្គ​ទ្រង់​បញ្ជាក់​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​ពុំ​ត្រូវការ​រប​បកុម្មុយ​នី​សទេ​ ​ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នា​ក់ៗ​ ​សុទ្ធតែ​មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ ​សម្រាប់​បង្កបង្កើនផល​របស់​ខ្លួន​។​ ​បញ្ហា​ដែលគេ​ចង់បាន​នោះ​ ​គឺ​ឯករាជ្យ​បរិបូរណ៍​ ​សម្រាប់​ប្រទេសជាតិ​។​ ​ចំណែក​ពួ​ក​កុម្មុយ​នីស​ ​គេ​មើលឃើញ​ថា​ ​ប្រទេស​កម្ពុជា​ ​ជាទី​តាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ​។​

ដោយឡែក​ ​នៅ​សហរដ្ឋអាមេរិក​ ​ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្ដីថ្លែង​ការណ៍​មួយ​ ​ដែល​ត្រូវ​បាន​សារព័ត៌មាន​ដ៏​ធំ​មួយ​ ​ឈ្មោះ​ ​New​ ​York​ ​Times​ ​ចុះផ្សាយ​ក្នុង​ទំព័រ​ទី១របស់​គេ​ ​នៅ​ថ្ងៃទី១៩​ ​មេសា​ ​ឆ្នាំ១៩៥៣​ ​ដែល​ធ្វើឲ្យ​ពិភពលោក​ទាំងមូល​ ​មានការ​ភ្ញាក់ផ្អើល​។​

T-01-02-18-ll-full-700x400-590x354

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.