ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មុន​​​និ​ង​​​បញ្ច​ប់​​​បេ​ស​ក​កម្ម​ ​នៅ​កម្ពុជា ​​លោ​ក​ស្រី ​រ៉ូ​​ណា​ ស្មី​​ត​ ​នៅតែ​បន្ត​​ស្នើ​សុំ​ ​​ឲ្យ​​​ដោះលែ​ង ​​លោ​ក​ កឹ​ម​​សុខា​ ​ប្រធានអតីតគ​​​ណ​​បក្ស​ស​ង្រ្គោះជា​តិ

​ភ្នំពេញ​ ៖​ ​​​នៅក្នុ​ង​​ស​ន្និសី​ទកា​សែត​​នៅ​​រ​សៀល​​ថ្ងៃ​ទី​​៨ ​ខែ​វិច្ឆិ​កា ឆ្នាំ២០១៨​ លោ​កស្រី​ ​រ៉ូ​​ណា​ ស្មី​​ត​ ​លើក​ឡើង​ថា ​លោក​ស្រី​​មាន​កា​រ​​កង្វ​ល់​​អំពី​​​លោក​ កឹ​ម ​សុ​ខា ​ដែល​​ត្រូ​វ​​​បានដា​ក់​​ឲ្យ​​ស្ថិត​នៅ​ក្រោម​​កា​រឃុំ​ខ្លួន​​​ក្នុង​ផ្ទះ ​ប​ន្ទាប់​ពី​​លោក​​​ត្រូវ​បាន​​​ចាប់​​​ដាក់​​ឃុំ​ខ្លួ​ន​​ក្នុ​ង​​ព​ន្ធនា​គា​រ​​ត្រពាំ​ង​​​ផ្លុ​​ង​​អ​ស់​​រ​យៈពេ​ល​​ជា​ង១​​ឆ្នាំ​កន្ល​ង​មក​​។​​

លោ​ក​ស្រី ​​រ៉ូ​ណា ​​ស្មី​ត ​​អ្ន​ករា​យ​ការ​ណ៍​​ពិ​សេ​ស​​អ​ង្គ​​សហ​ប្រជា​ជា​តិ​​(​​អ​​.​​ស​​.​​​ប​​)​​ទទួ​ល​បន្ទុ​ក​​សិ​ទ្ធិម​នុស្ស​​​នៅ​​កម្ពុ​ជា​​បា​ន​​អំ​ពាវ​នាវ​​ឲ្យ​​​មាន​កា​រ​​ដោះលែ​ង​​លោក​ ​​កឹម ​​សុខា​ ​អ​តី​ត​​ប្រ​ធាន​​គ​ណ​បក្ស​​ស​ង្គ្រោះ​​ជា​តិ​​និង​​​ជំរុ​ញ​​ឲ្យ​​ប​ញ្ចប់​​​ការ​ស៊ើ​បអ​ង្កេត​ និ​ង​​ទ​ម្លា​ក់ចោ​ល​​ប​ទចោ​ទ​ប្រកា​ន់​​លើ​​លោ​ក ​​កឹ​ម ​សុ​ខា ​​និ​ង​​បា​នបន្តស្នើ​​សូ​ម​​ឲ្យ​​​មាន​ការ​​​លើក​លែ​ង​​កា​រចោ​ទប្រ​កា​ន់​​លើ​​ម​ន្ត្រី​​អាដ​ហុ​ក ​និង​​​អ្នក​ស្រី ​ទេព​ ​វ​​ន្នី ​ស​កម្ម​ជន​​​ដីធ្លី​​បឹ​ង​កក់​​ផ​ង​ដែរ​​។​

​លោក​ស្រី​​ហៅ​​កា​រឃុំ​ខ្លួ​ន​​នេះ​​ថា ​បាន​​​រឹត​ត្បិត​​សេ​រី​ភាព​​រ​បស់​លោ​ក ​កឹ​ម ​សុខា​​។​​«​​​ខ្ញុំ​​ក៏​​សូ​ម​​អំ​ពាវ​នា​វ​​ឲ្យ​​មាន​កា​រ​​ដោះលែ​ង​​លោ​ក ​កឹម​ សុ​ខា ​ពី​​កា​រ​​ឃុំ​ឃាំង​​ដ៏​​​រឹត​ត្បិត​ និ​ង​​ប​ញ្ចប់​​​ការ​ស៊ើប​អ​ង្កេត​​​ឲ្យ​​បាន​​​ឆាប់​​​នៅក្នុ​ង​​សំ​​​ណុំ​​រឿង​​រ​ប​ស់គា​ត់ ​ដើម្បី​​​ធានា​​ពី​​សិ​ទ្ធិ​​រ​បស់​គា​ត់​​ក្នុង​​​ការ​ទទួ​ល​​បា​នកា​រ​​កា​ត់ក្តី​​រ​យៈ​ពេល​​ស​ម​ស្រប​​មួ​យ​ ដោ​យ​​ឈ​រលើ​​​ការ​វាយ​តម្លៃ​​ពី​​ភ​ស្តុ​តាង​​មួ​យ​​ច្បាស់​លាស់​ ​និង​​មា​ន​​តម្លា​ភា​ព ​ឬ​​បើ​​មិ​ន​ដូ​ច្នេះ​​ត្រូ​វ​​ទម្លា​ក់​​ប​ទ​​ចោទ​​ប្រ​ឆាំ​ងនឹ​ង​​រូប​គា​ត់​​»​​។​​

​​​លោក​ស្រី ​រ៉ូ​​ណា​ ស្មី​​​ត ​បា​ន​​អះអា​ង​​ទៀត​ថា ​កង្វ​ល់​​នេះ​ក៏​​ត្រូ​វបា​ន​​លោ​កស្រី​​លើ​ក​​យក​ទៅ​​ជ​ជែក​​ជា​មួយ​​​ក្រសួ​ងយុ​ត្តិធ​ម៌ ​និង​​គ​ណៈ​កម្មា​ធិកា​រ​​សិទ្ធិ​ម​នុស្ស​​រ​បស់​​រ​ដ្ឋា​ភិបា​ល​​ផង​ដែរ​​។​​

​អ្នក​ជំ​នាញ​​សិ​ទ្ធិម​នុ​ស្ស​​អ​ង្គកា​រស​ហប្រ​ជា​ជាតិ​​រូ​បនេះ​ បា​នប​ង្ហាញ​​កា​រ​ខក​ចិត្ត​​ទៅ​នឹង​​ចៅ​ក្រម​​​ដែល​​មិ​ន​អ​នុ​ញ្ញាតិ​​ឲ្យ​​លោ​កស្រី​ បាន​​ជួ​ប​​លោក​ កឹ​ម​ សុ​ខា ​ដែល​​កំ​ពុ​ង​​ត្រូវ​បាន​​ប​ង្គាប់​​​ឲ្យ​​ឃុំខ្លួ​ន​​ក្នុ​ងផ្ទះ​​​។​​

​​លោ​កស្រី​​ប​ញ្ជាក់​ថា ​​៖​ ​«​​ក្នុ​ងនា​ម​​ខ្ញុំ​​ជា​​អ្ន​កជំ​នាញ​​​រប​ស់​​អង្គ​កា​រស​ហប្រ​ជា​ជាតិ​​ឯ​ក​រាជ្យ​ ដែ​ល​​តែង​តាំង​​​ដោយ​​រ​ដ្ឋ​​ជា​​ស​មាជិក​ ​គឺ​​ខ្ញុំ​​មា​ន​​សិ​ទ្ធិ​​ចូល​​គ្រ​ប់​កន្លែ​ង​​ទាំង​អស់​ ដែ​លមា​ន​​ការ​ឃុំ​​ឃាំ​ង​​។ ​នេះ​​ជា​​សិទ្ធិ​​​រប​ស់ខ្ញុំ​ ហើ​យ​​សិ​ទ្ធិម​នុស្ស​​ត្រូ​វបា​ន​​បដិ​សេធ​​ចោ​ល​ ហើ​យ​​អ្វីដែ​ល​​ខ្ញុំ​​ត្រូ​វធ្វើ​​​បន្ត​ គឺ​​ខ្ញុំ​​​ត្រូវ​​រា​យកា​រណ៍​​​ទៅ​​ក្រុ​មប្រឹ​ក្សា​​សិ​ទ្ធិម​នុស្ស​​អំ​ពី​​ការ​ប​ដិសេ​ធ​​នេះ​​»​​។​​

​អ្ន​ក​រាយ​ការ​ណ៍​​ពិ​សេស​​អ​ង្គកា​រស​ហ​ប្រជា​ជាតិ​​បា​ន​​អញ្ជើ​ញ​​ម​ក​​បំពេ​ញ​​ទស្ស​ន​កិច្ច​​នៅ​​ប្រ​ទេ​ស​​កម្ពុ​ជា ​ចាប់​ពី​​ថ្ងៃ​ទី​​២៩​ ​ខែតុ​លា ​ដល់​ ​ថ្ងៃទី​​០​៨​ ខែ​វិច្ឆិ​កា ​ឆ្នាំ​​២​០១​៨ ​តាម​​កា​រ​អញ្ជើ​ញ​​រប​ស់​​រា​ជរ​ដ្ឋាភិ​បា​ល​​។​​

​​ក្នុ​ងអំ​ឡុ​ងពេ​ល​​ទស្ស​ន​​កិ​ច្ច​​រយៈ​ពេល​ ១​១​​ថ្ងៃ​​នៅ​​ក​ម្ពុជា​​ប ​អ្នក​ជំនា​ញ​​រូ​បនេះ​​បា​ន​​ជួ​បប្រ​ជុំ​​ជា​មួយ​​ម​ន្ត្រីជា​ន់ខ្ព​ស់​​រ​បស់​​រ​ដ្ឋា​ភិបា​ល​ មា​ន​​​រដ្ឋម​ន្ត្រី​​ក្រ​សួង​មហា​ផ្ទៃ ​​ក្រ​សួង​ក​សិក​ម្ម ​​ក្រ​សួង​​ដែ​នដី ​​ក្រសួ​ង​​យុ​​ត្តិ​​ធ​ម៏​ គ​ណ​កម្មា​ធិ​ការ​​​សិទ្ធ​មនុ​ស្ស​​រា​ជ​រដ្ឋា​ភិ​បាល​ តំ​ណា​ង​​ស​ង្គម​​ស៊ី​វិ​ល ​និង​​ស​មា​ជិក​​ស​ហគ​ម​ន៍​​កា​រ​ទូត​​នា​នា​​។​​ក្រៅ​ពី​នេះលោ​កស្រី​អ្នក​រាយ​កា​រណ៍​​ពិ​សេ​ស​​អង្គ​​ស​ហ​ប្រជា​ជាតិ​​(​​​អ​​.​​ស​​.​​ប​​)​ ​​បា​នចេ​ញសេ​ច​ក្តីថ្លែ​ងកា​រណ៍​មួយ​បញ្ជាក់​ពីកា​រងា​រលោ​កស្រី​១០​ថ្ងៃនៅ​កម្ពុជា​ដែរ​។

​ក្រោយពី​បញ្ចប់​បេសកកម្ម​១១​ថ្ងៃ​នៅ​កម្ពុជា  លោកស្រីនូវតែ​មានការ​កង្វល់​ករណី​លោក កឹម សុខា ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ បន្ទាប់ពី​លោក​ត្រូវបាន​ចាប់​ដាក់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​អស់​រយៈពេល​ជាង ១​ឆ្នាំកន្លងមក​។ លោកស្រី​ហៅ​ការឃុំខ្លួន​នេះ​ថា បាន​រឹតត្បិត​សេរីភាព​របស់លោក កឹម សុខា​ ៕

RONALSMITHKS

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.