ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សហ​រ​ដ្ឋ​អា​មេរិ​ក ​ដា​ក់ទ​ណ្ឌក​ម្ម​ ​​ប្រ​ឆាំ​ង​​វិ​ស័យ​​ប្រេ​ង​ ​​ហិ​រញ្ញ​វត្ថុ​ និ​ង​​ដឹ​កជ​ញ្ជូន​​រ​បស់​ប្រទេស​​អ៊ី​រ៉ង់ ​​​ដើម្បី​​ដា​ក់​​ស​ម្ពា​ធ​​ លើ​​​រ​ដ្ឋា​ភិបា​ល​​ទី​ក្រុង​ T​eheran

អន្តរ​ជាតិ​ ​៖ ​ស​ហរ​ដ្ឋអា​មេរិ​ក​ថា​និ​ង​​ស្តា​រឡើ​ងវិ​ញ​​នៅ​​ទ​ណ្ឌក​ម្ម​ ​​ដោ​យ​​ផ្តោ​តលើ​​វិ​ស័​យ​​ប្រេង ហិ​រញ្ញ​វត្ថុ​ ​​និ​ង​​ដឹក​ជញ្ជូ​ន​​រ​បស់​​ប្រ​ទេ​ស​​អ៊ី​រ៉ង់​ និ​ង​​បាន​​ប្តេ​ជ្ញា​​ចាត់​វិ​ធាន​ការ​​បន្ថែ​មទៀ​ត ​ដើម្បី​​​ដាក់​​ស​ម្ពាធ​​​លើ​​រដ្ឋា​ភិ​បាល​​ទី​ក្រុង​ ​Tehe​ra​n​​។​ នេះ​​បើ​​​យោង​តាម​​សា​រព័​ត៌មា​ន ​C​GT​N ​ចុះផ្សា​យ​​ឲ្យ​​ដឹ​ង​​នៅ​​ថ្ងៃ​ទី០​៦ ​​ខែវិ​ច្ឆិកា​ ២​០១​៨​។​​

ការដាក់ទណ្ឌកម្ម​នេះ​គឺ​ផ្តោតទៅលើ​បុគ្គល ក្រុមហ៊ុន យន្តហោះ​និង​នាវា​ជាង ៧០០,​ធនាគារ​អ៊ីរ៉ង់​និង​សាខា​ចំនួន​៥០, មនុស្ស​និង​នាវា​ជាង​២០០ ក្នុង​វិស័យ​ដឹកជញ្ជូន និង​មាន​គោលដៅ លើ​ក្រុមហ៊ុន​អាកាសចរណ៍ Iran Air ព្រមទាំង​យន្តហោះ​របស់​ក្រុមហ៊ុន ជាង​៦៤​គ្រឿង​ផងដែរ​។​

​ការវិលត្រឡប់​នៃ​ទណ្ឌកម្ម​នេះ​ត្រូវបាន​បង្កឡើង​ដោយ​ការសម្រេចចិត្ត​របស់លោក Trump កាលពី​ថ្ងៃទី ៨ ខែឧសភា ក្រោ​ពី​បាន​ដក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​អ៊ីរ៉ង់ ឆ្នាំ​២០១៥ ដែល​ត្រូវ​បានសម្រេច​ជាមួយ​មហាអំណាច ៥ ផ្សេងទៀត​ក្នុងអំឡុងពេល​រដ្ឋបាល​របស់​ប្រធានាធិបតី​ប្រជាធិបតេយ្យ​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​។​

​កិច្ចព្រមព្រៀង​នោះបាន​ដកចេញ​នូវ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក​ជាច្រើន​និង​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ផ្សេងទៀត​ពី​អ៊ីរ៉ង់​ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ក្រុង​តេ​អេ​រ៉ង់​ដើម្បី​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ស្បថ​ថា​សហរដ្ឋអាមេរិក​នឹង “​មិន​ឈប់ឈរ​” នៅក្នុង​ការដាក់​សម្ពាធ​លើ​អ៊ីរ៉ង់​។​

​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani បាន​លើកឡើងថា ពួកគេ​នឹង​ជៀស​ផុតពី​ទណ្ឌកម្ម​ខុសច្បាប់ និង​អយុត្តិធម៌ ដែល​ប្រឆាំងនឹង​ច្បាប់​អន្តរជាតិ​នេះ​។​លោក​បាន​និយាយថា “​សត្រូវ​កំពុង​កំណត់​ទិសដៅ​សេដ្ឋកិច្ច​របស់​យើង … គោលដៅ​សំខាន់​នៃ​ការដាក់ទណ្ឌកម្ម​គឺ​ប្រជាជន​របស់​យើង​” ។ នេះ​គឺជា​សង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំងនឹង​អ៊ីរ៉ង់​។​

​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយថា “​ការគំរាមកំហែង​” របស់​សហរដ្ឋអាមេរិក​គឺ​មិនល្អ​ទេ​ដោយ​ធ្វើឱ្យ​ក្រុងឋ​វ៉ាស៊ីនតោន​កាន់តែ​ឯកោ ខណៈ​មហាអំណាច​ពិភពលោក​ដទៃទៀត​រួមមាន សហភាព​អឺរ៉ុប​, បារាំង​, អាល្លឺម៉ង់ និង​ចក្រភព​អង់គ្លេស​បាន​ប្រឆាំងនឹង​គំនិត​ផ្តួចផ្តើម​នេះ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.