ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពល​រ​ដ្ឋ​រិះគន់​​ថា​ ​ទូក​​​អូស​​លៀ​ស​ បំពាក់​​ម៉ាស៊ី​ន​​ទំ​នើប​ៗ​ ជា​​ច្រើ​ន​​គ្រឿង​ ​កំពុ​ង​​បំ​ផ្លាញ​​ធ​នធា​ន​​ជ​លផ​ល​ ​នៅចំណុច​​កោះ​​តា​ប​រ

ខេត្ត​កំ​ពង់​ធំ ​៖​ ​​ពល​រ​ដ្ឋ​​បា​ន​​រាយ​ការ​ណ៍​​ថា​ ប​ច្ចុប្ប​ន្ន​​នេះ​​ទូ​ក​​អូ​ស​​លៀ​សបំពាក់​​​​ដោយ​​​​ប្រើ​​​​ម៉ា​​​ស៊ី​​ន​​​​ធំ​ៗ​​​​ជាច្រើនគ្រឿង កំ​ពុ​ង​តែ​​បំ​ផ្លាញ​​ធ​ន​ធាន​​ជ​ល​ផល​​​ មា​ន​​ប្រ​ព័ន្ធ​​អេ​កូឡូ​ស៊ី​ និ​ង​​ជីវ​ចម្រុះ​​​ជាដើ​ម ​នោតំ​បន់​កោះ​​តាប​រ ​ឃុំ​​ផា​ត់​​ស​​ណ្តា​​​យ ​ស្រុក​​កំ​ពុង​ស្វា​យ ​ខេត្ត​កំព​ង់ធំ​ ​ដែល​ល្មើស​និ​ងច្បា​ប់ជ​លផ​ល ​ហើយ​បើយោ​ង​តាម​​ច្បា​ប់​​ស្តីពី​​​ជល​ផល​​គឺ​​បា​នអ​នុញ្ញា​ត​​ឲ្យ​​អូ​ស​​លៀ​ស​​ជា​​ល​ក្ខណៈ​​គ្រួ​សារ​​​ធ្វើឡើ​ង​​ដោ​យ​​ដៃ​​តែប៉ុ​ណ្ណោះ​ ។​​​

​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​ថ្លែង​អះអាង​ប្រាប់​បញ្តាញសារព័ត៌មាន​ថា ការ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ​ក្នុង​បឹង​ទន្លេសាប នៅ​ចំណុច​កោះ​តាបរ គឺអ្នក​ប្រកបមុខរបរ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ​ធ្វើឡើង​ដោយ​ដៃ​នោះ​គ្មាន​ទៀត​ទេ​។ ដោយហេតុថា ក្នុង​១​ថ្ងៃៗ​ពួកគាត់​អាច​អូស​លៀស​បាន​ពី ១០០ ទៅ ១៥០​គីឡូ ស្មើនឹង​៣​ការុង​ប៉ុណ្ណោះ ហើយ​មុខរបរ​នេះ​រក​បានតែ ក្នុង​រដូវ​ទឹក​ស្រក​ប៉ុណ្ណោះ ព្រោះ​ក្នុង​រដូវវស្សា​ខែ​ទឹក​ឡើង ទឹក​ជ្រៅ និង​ទឹក​ហូរ​មិនអាច​រកបាន​ឡើយ​។

​ប្រជា​នេសាទ​អូស​លៀស​ជា​លក្ខណៈ​គ្រួសារ ទាំង​នោះបាន​សំណូមពរ​ដល់​សមត្ថកិច្ច​ជលផល​មេត្តា ជួយ​ទប់ស្កាត់ និង​បង្ក្រាប​អ្នក​អូស​លៀស​ខុសច្បាប់​ដោយ​ម៉ាស៊ីន​ធំៗ ជាច្រើន​គ្រឿង​ផងដែរ នៅក្នុង​ភូមិសាស្ត្រ​កោះ​តាបរ ដែល​ក្នុង​១​ថ្ងៃៗ​ពួកគេ​អាច​អូស​លៀស​បាន​រាប់សិប​តោន​ដឹក​យកមក​លក់​អោយ​ឈ្មួញ ដែល​ធ្វើអោយមាន​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​ជលផល​ និង​ប៉ះពាល់​ដល់​មុខរបរ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​

​ពាក់ព័ន្ធ​ករណីនេះ​លោក យ៉ាន់ វី​សាក់ ហៅ​សែ នាយផ្នែក​ជលផល​ផាត់​សណ្តាយ បាន​ឲ្យ​បញ្តាញពត័មានដឹងថា អ្នក​អូស​លៀស​ភាគច្រើន​មកពី​ឆ្នុកទ្រូ សមត្ថកិច្ច​ពិតជា​ជួប​ការលំបាក​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ខ្លាំងណាស់ ព្រោះ​បទល្មើស​ជលផល​ត្រូវតែ​បង្ក្រាប​ក្នុងពេល​ប្រព្រឹត្ត​ជាក់ស្តែង ប៉ុន្តែ​កំលាំង​ជលផល​យើង​មាន​គ្នា​តិច ពួក​អ្នកប្រព្រឹត្ត​បទល្មើស​មាន​គ្នាច្រើន ឥលូវ​នេះ យើង​កំពុងតែ​ស្នើ​កម្លាំងចម្រុះ ចុះ​ប​ង្រ្កា​ប ចាប់​ផាក​វិន័យ តាមច្បាប់​ជលផល ។​

តាម​ការលើកឡើងរ​បស់​នាយផ្នែក​ជលផល​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​មិន​យល់ស្របតាមនោះឡើយ ព្រោះថា ពុំមាន​អ្វី​លំបាក​សម្រាប់​ការបង្ក្រាប​នោះទេ ប្រសិនបើ​សមត្ថកិច្ច​មាន​ឆន្ទៈពិតប្រាកដ​នឹង​បង្ក្រាប​នោះ ប៉ុន្តែ​ខ្លាច​តែមាន​ការ​សម្របសម្រួល​ឲ្យ​ក្រុម​ជនល្មើស​ពី​ភាគី​សមត្ថកិច្ច​នោះទេ ទើប​អាច​និយាយថា វា​លំបាក​បង្រ្កាបខ្លាំងណាស់នោះ​៕

KPT-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.