ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មួញ​ឈើ​ជាម​ន្ត្រី​យោធា​​​ ​ឈ្មោះ​​ភា​រ​ម្យ​​និ​ងឈ្មោះ​ភា​​រ៉ា​ត់​ នៅ​តែ​​​បន្ត​ស​កម្ម​ភា​ព ​​ដឹ​ក​ជញ្ជូ​ន​​ឈើ ​​ចេ​ញ​ពី​​ឃុំ​​ក្បាល​ដំ​រី ​ស្រុ​ក​​សំបូ​រ​ ចូ​លទៅ​​​ក្រុង​​ក្រ​ចេះ​ យ៉ា​ង​​រ​លូន ​​គ្មា​ន​​ស​ម​ត្ថកិ​ច្ច​​​ណា ហ៊ា​ន​​​ប៉ះពា​ល់​​

ខេត្ត​ក្រចេះ​ ​៖ ​បទ​ល្មើ​ស​​ដឹក​ជញ្ជូ​ន​​ឈើ​​ឆ្លង​កាត់​​ខេ​ត្តក្រ​ចេះ ​ ពុំ​មា​ន​​ការ​ថម​ថ​យចុះ​នោះ​ឡើ​យ មានតែការកើនឡើង ​ចាប់​តាំ​ងពី​​លោ​ក​ វ៉ា ថ​ន ​ឡើ​ងកា​ន់តំ​ណែង​​​ជា​​អ​ភិបា​លខេ​ត្ត​​ក្រចេះ​ជំ​នួស​​លោ​ក ស​រ​ ចំ​​រ៉ុ​ង មកនេះ​ជា​ការ​កត់​សំ​គាល់​រប​ស់​មន្ត្រី​រាជ​កា​រ​​និង​​ប្រ​ជា​ពល​រដ្ឋ​​ក្នុ​ង​​ខេ​ត្តក្រ​ចេះ ​​​។ ​

ជា​ក់​ស្ដែង​​ឈ្មួ​ញ​ឈើក្បា​លដុះ​ស្លែ​​ជា​ម​ន្ត្រី​​យោ​ធា​​ឈ្មោះ ​ភារ​​​ម្យ ​និង​​ឈ្មោះ​  ភា​​​រ៉ាត់​ នៅតែ​​​បន្ត​សក​ម្ម​ភាព​​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ចេញ​ពី​​ឃុំ​​ក្បា​លដំ​រី ​ស្រុ​ក​​សំបូ​រ ​ចូល​ទៅ​​ក្រុ​ង​​ក្រចេះ​ យ៉ា​ង​​រ​លូន​​គ្មា​ន​​សម​ត្ថ​កិច្ច​​ណា​​ប៉ះ​ពា​ល់​​ឡើយ​​។​ ​ជាពិ​សេស​​លោ​ក ​ទ្រី​  ​សុភ័​ក្ត្រ ​នា​យ​​ខណ្ឌ​​​រដ្ឋ​បាល​​​ព្រៃឈើ​​ខេ​ត្តក្រ​ចេះ​ ត្រូ​វបា​ន​​មន្ត្រី​​​អង្គ​ការ​ក្រៅរ​ដ្ឋាភិ​បា​ល និ​ង​​ស​កម្ម​ជន​​ព្រៃ​ឈើ​រិះ​គន់​ថា​ គិ​តតែ​​ពី​​​រឿង​​ប្រ​មូល​​លុ​យ​​ដា​ក់​​ហោ​ប៉ៅ ​ហើយ​​ទុ​ក​​ឲ្យ​​ឈ្មួ​ញ​​ជា​​ម​ន្ត្រី​​យោធា​​ឈ្មោះ​ ភា​រ​​ម្យ​ និ​ង​​ឈ្មោះ ​ភា​​រ៉ា​ត់ ​បន្ត​សក​ម្ម​ភាព​​ដឹ​កជ​ញ្ជូន​​​ឈើ​​យ៉ាង​​​គគ្រឹ​កគ​គ្រេង​​​។ ​លើស​​នេះ​​ទៅ​ទៀត​​​ឈ្មួញ​​ឈ្មោះ​ ចែ​​មុំ​ ហៅ​​ម៉ា​ប់​ និ​ង​​ប្ដី​​ឈ្មោះ ​ធី​ ក៏​​ប​ន្តស​ក​ម្មភា​ព​​ដឹ​កជ​ញ្ជូន​​​ឈើ​​ពី​​ខេត្ត​ស្ទឹ​ងត្រែ​ង ​ឆ្លង​កា​ត់​​ខេត្ត​ក្រ​ចេះ ​ចេញ​ទៅ​​ស្រុក​​​យួន​​យ៉ា​ង​​រ​លូន​​ផ​ង​ដែរ​​។​

​ប្រ​ភ​ពពី​​​ប្រជា​ពល​រដ្ឋ​​​រស់​នៅ​​ភូ​មិ​​ស្រែ​​ស្បូ​វ​ ឃុំ​​ក្បា​ល​ដំរី​ ស្រុ​ក​​សំ​បូរ​ ខេ​ត្ត​ក្រចេះ​ បា​ន​​ឲ្យ​​ដឹ​ងថា​ កា​ល​ពី​​យប់​​​ថ្ងៃទី​​៣​០ ​ខែ​តុលា​ ​ឆ្នាំ​​២០​១៨​ ​ឈ្មួញ​​ជា​ម​​ន្ត្រី​​យោ​ធា​​ឈ្មោះ ​ភារ​​ម្យ​ ​និង​​ឈ្មោះ​ ភា​​រ៉ា​ត់​ បា​នធ្វើ​​​សក​ម្មភា​ព​​ដឹ​កជ​ញ្ជូន​​ឈើ​​តា​ម​​រ​ថយ​ន្ត​​សាំ​​យ៉ុ​ង​​៨​​គ្រឿ​ង​​និ​ង​​រ៉ឺម៉​ក​​៦​​គ្រឿ​ង ​​ចេ​ញពី​​ភូ​មិ​​ស្រែ​​ស្បូ​វ ​ឃុំ​​ក្បាលដំ​រី​ ស្រុ​ក​​សំ​បូរ​ ​យ៉ាង​​​រលូ​ន​​។​ ប្រ​ជាព​លរ​ដ្ឋ​​បា​ន​​អះ​អាង​ថា ​មន្ត្រី​រ​ដ្ឋបា​ល​​ព្រៃ​ឈើ​​និង​​​សម​ត្ថកិ​ច្ច​​ពាក់​ព័​ន្ធ​​មិន​​ហ៊ា​ន​​ចាត់​វិធា​នកា​រ​​បង្ក្រា​ប​រ​​ថយ​​ន្ត​ ក៏​ដូ​ចជា​​រ៉ឺ​ម៉ក​​ដឹ​កឈើ​​រ​ប​ស់​​មន្ត្រី​​យោ​ធា​​ឈ្មោះ ​ភារ​​​ម្យ ​និង​​ឈ្មោះ​ ភា​​​រ៉ាត់​ នោះ​ទេ ​​ព្រោះ​ខ្លា​ច​​បា​ត់ប​ង់​​ផល​ប្រ​យោជ​ន៍​​។​ ប្រ​ភព​​ខ្លះ​​​បាន​​ឲ្យ​​ដឹ​ង​ថា ​ម​ន្ត្រីរ​ដ្ឋ​បាល​​ព្រៃ​ឈើ​​ក្នុ​ងស្រុ​ក​​សំបូ​រ ​ខេ​ត្តក្រ​ចេះ ​បា​នចា​ត់​ទុក​​ឈ្មួ​ញ​​ឈើ​​ជាម​​ន្ត្រី​​យោ​ធា​​ឈ្មោះ ​ភារ​​​ម្យ និ​ង​​ឈ្មោះ​ ភា​​រ៉ា​ត់​ ជា​​ប្រ​ភព​​​ចំណូ​ល​​រប​ស់​​ពួ​កគេ ​​ទើ​ប​​ពួក​គេ​​មិ​ន​​ប​ង្ក្រាប​​ឈ្មួ​ញ​​២​​នា​ក់​​នេះ​​។​

​ ​ម​​ន្ត្រី​​នៅក្នុ​ង​​ម​ន្ទីរ​​​ក​សិក​ម្ម​​ខេ​ត្តក្រ​ចេះមួ​យ​ចំនួ​ន​​បា​នលើ​ក​ឡើង​​​ថា ​ប្រធា​ន​​ម​ន្ទី​រ​​កសិ​កម្ម​​​ខេត្ត​ក្រចេះ​ និ​ង​​លោក​ ​ទ្រី ​សុ​ភ័ក្ត្រ​ ​នាយ​​​ខណ្ឌ​​រ​ដ្ឋ​បាល​​ព្រៃ​ឈើ​​ខេ​ត្ត​ក្រចេះ​ ​គ្មាន​​​ឆន្ទៈ​​ក្នុ​ង​ការ​​​បង្ក្រា​ប​​ប​ទល្មើ​ស​​បំ​ផ្លាញ​​ព្រៃ​ឈើ​​និ​ង​​សក​ម្ម​ភាព​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ខុស​ច្បាប់​​​ដែល​​នៅ​តែ​​ប​ន្ត​កើ​តឡើ​ង​​យ៉ា​ង​​រាល​ដាល​​​នោះទេ​​។​ ​ប្រភ​ព​​បាន​​ឲ្យ​​ដឹ​ង​​ទៀត​ថា ​បច្ចុ​ប្ប​ន្ន​​ឈ្មួ​ញ​​ច្រើន​​​នាក់​​​នៅតែ​​​ដឹក​ជញ្ជូ​ន​​ឈើ​​ពី​​​ខេត្ត​ស្ទឹង​ត្រែង​ ឆ្ល​ង​កាត់​​ខេ​ត្តក្រ​ចេះ ​ហើ​យ​​នាំ​​ចេ​ញទៅ​​ស្រុ​ក​​យួ​ន​​តាម​​​ច្រក​ព្រំ​ដែន​​ក្នុ​ង​ស្រុក​​​ស្នួល​ ខេ​ត្ត​ក្រចេះ​ និ​ង​​ស្រុ​ក​​មេ​ម​ត់ ​ខេត្ត​​​ត្បូង​ឃ្មុំ​ ដោ​យ​​គ្មា​ន​​ញញើ​ត​​អ្វី​​ឡើ​យ ​​ព្រោះ​​មា​នកា​រ​​ឃុ​បឃិ​ត​​បើ​កដៃ​​ពី​​សំ​ណា​ក់​​មន្ត្រី​​​អាជ្ញា​ធរ​​និ​ង​​ស​មត្ថ​កិច្ច​​ពុករ​លួ​យ​​ជាច្រើ​ន​​ស្ថាប័​ន​​៕

-------------

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.