ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​គូត​រថយន្ត​ដឹក​ស៊ីម៉ង់តិ៍​ស្លាប់​១​របួសធ្ងន់​ដឹក​ដល់​ពេទ្យ​ខេត្ត​ដាច់ខ្យល់​ស្លាប់​បន្ត​

​បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​បុក​គូត​រថយន្ត​ដឹក​ស៊ីម៉ង់តិ៍​ស្លាប់​១​របួសធ្ងន់​ដឹក​ដល់​ពេទ្យ​ខេត្ត​ដាច់ខ្យល់​ស្លាប់​បន្ត​

​ខេត្តសៀមរាប ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​គួរឲ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២ យប់​ថ្ងៃ​ទី​២៩ ខែតុលា ស្ថិត​នៅ​ចំនុច​ខាងកើត​សាលាបឋមសិក្សា​ជ័យ លើ​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ជ័យ  សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។​

​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន មក​ពី​ពួក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦  ចាប់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅ​ចូល​គូថ​រថយន្ត​ដឹក​ស៊ីម៉ង់តិ៍ បណ្តាលឲ្យ​ស្លាប់​១​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់​ជិះ​ពិ​ក្រោយ​រងរបួស​ធ្ងន់ ដឹក​ដល់​ពេទ្យ​ខេត្ត​ស្រាប់តែ​ដាច់ខ្យល់ បើក​ស្រប​ទិស​គ្នា​ពី​លិច​ទៅ​កើត បណ្តាល​ឲ្យ​កកស្ទះ​ចរាចរ​អស់​មួយសន្ទុះ​ធំ ទើប​សមត្ថកិច្ច​មក​ដល់ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ពួក​គេ​ឃើញ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប 1M 6395 ជិះ​គ្នា​២​នាក់​មក​ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន ក៏​ស្រាប់​ឃើញ​ម៉ូតូ ដូចជា​ទំនង​ចាប់​ហ្វ្រាំង​មិនទាន់  ក៏​ទៅ​ញ៉ុល​គូ​ថ​រថយន្ត​ដឹក​ស៊ីម៉ង់តិ៍ បើក​ស្រប​ទិស​គ្នា រួច​ប្រកាច់​ស្លាប់​ភ្លាមៗ ១ នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់ ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹកយក​ទៅ  ស្រាប់តែ​មួយ​សន្ទុះ ក៏​ឮ​ដំណឹង​ថា ស្លាប់​បាត់​ទៀតហើយ ដោយ​រថយន្ត​នោះ មិន​បានដឹងថា មាន​ម៉ូតូ​បុក​ទេ​ក៏​បើក​ទៅ​មុខ​ជា​ធម្មតា ។ សាក្សី​បន្ត​ថា ក្រោយពេល​កើតហេតុ​ភ្លាម ពួក​ខ្ញុំ​ឃើញ​សមត្ថកិច្ច​ចរាចរ​មក​ដល់ ហើយ​ធ្វើការ​វាស់វែង យក​សាកសព​និង​ម៉ូតូ​ចេញ ដើម្បី​ធ្វើ​ចរាចរ​កុំឲ្យ​កកស្ទះ  ។​

​សមត្ថកិច្ច​ចរាចរណ៍ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​ឲ្យ ដឹង​ថា​ថា  មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​សង់​C125​ពណ៌​ខ្មៅ​២​នាក់ អ្នកបើក​ម៉ូតូ​ដែល​ស្លាប់​នៅ​កន្លែង កើតហេតុ​ឈ្មោះ ស៊ុន ប៉ូ​លីន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ប្រិយ​ថ្មី  សង្កាត់ ទឹក​វិល ក្រុង​សៀមរាប និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ដឹក​ដល់​ពេទ្យ​ខេត្ត​ស្លាប់​ឈ្មោះ លុន លឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប​1 M6395 មក​ពី​លិច​មក​កើត ។ ចំណែក​អ្នកបើករថយន្ត​ពេល​ដឹង​ថា មាន​អ្នក​ជិះ​ម៉ូតូ​បុក​គូ​ថឡាន  ទើប​តៃកុង​ជា​ន់ហ្គា​បន្ថែម​តាម​ផ្លូវ​ក្រវ៉ាត់​ក្រុង ពេលនោះ មកដល់​ស្ពាន​កុង​ម៉ុច ស្រាប់តែ​ប៉ូលីស​ហៅ​ឲ្យ​ឈប់ រួច​ចុះ​បើក​ទ្វារ​រត់​បាត់ ។

​សមត្ថកិច្ច​ចរាចរណ៍​បាន​បន្តថា  ក្រោយពេល​ធ្វើ​ការឃាត់​បា​ន​រថយន្ត​ស៊ីម៉ង់តិ៍ ដែល​ដឹក​មក​ពី​ប៉ោយប៉ែ​ត​នៃ​ខេត្ត​បន្ទាយមានជ័យ​រួចមក កម្លាំង​ជំនាញ​បាន​យក​រថយន្ត ដែល​មាន​ម៉ាក FUSO ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ស្វាយរៀង 3A0549 ។ បច្ចុប្បន្ន​សាក សព យុវជន​ទាំង​ពីរ​ត្រុវបាន​សមត្ថកិច្ច​ធ្វើ​ការប្រគល់​ឲ្យ ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​រថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ​យកទៅ​ទុក​នៅ​ស្នងការ​ផ្នែក​ចរាចរ​ផ្លូវគោក​ដើម្បី​ដោះស្រាយ​តាមច្បាប់  រីឯ​ម៉ូតូ សមត្ថកិច្ច​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​សព​វិញ​នៅ​កន្លែងកើតហេតុ​៕

2014_10_31ch (1) 2014_10_31ch (2) 2014_10_31ch (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.