ក្រចេះ ៖ សកម្មភាពនៃការដឹកជញ្ជូនឈើដៃសាឡុង របស់យាយហយចាប់ផ្តើមគក្រើកឡើងវិញយ៉ាងពេញបន្ទុក នាំចេញទៅវៀតណាមតាមច្រកជ័យឃ្លាំង ខណៈដែលមានមន្ត្រី( គយ និងកាំកុងត្រូល ) ដែលប្រចាំបារាស់ព្រំដែនច្រកជ័យឃ្លាំងនោះបានបើកភ្លើងខៀវ អោយបទល្មើសចេញតាមអំពើចិត្ត ធ្វើអោយមន្ត្រីទាំងនោះអត់ងងុយគួរឲ្យអាណឹត ដោយសាតែអង្គុយចាំរាប់ក្បាលឡានគិតលុយទាំងកណ្តាលអធ្រាត្រ ។
លើសពីនេះទៅទៀតមានបទល្មើជាច្រើនដូចជា រថយន្តកែឆ្នៃនិងម៉ូតូជាច្រើនគ្រឿងដែលកំពុងសំរុកដឹកជញ្ជូនឈើចេញជាបន្តបន្ទាប់ ខណៈធ្វើអោយបទល្មើសកាន់តែកើតឡើងយ៉ាងសន្ធឹកសន្ធាប់ រហូតដល់កើតមានមន្ត្រីពុករលួយយ៉ាងដូច្នេះ ជាពិសេសនោះគឺលោកគយនិងកាំកុងត្រូលដែលជាមន្ត្រីប្រចាំការច្រកជ័យឃ្លាំង ។
បើតាមការបញ្ជាក់ពីតៃកុងឡានដែលដឹកឈើដៃសាឡុងរបស់យាយ ហយ នោះបានអោយដឹងកាលពីល្ងាចថ្ងៃចន្ទ ១៣ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ថា ដៃសាឡុងដែលដឹកនេះគឺនាំចេញទៅវៀតណាមតាមច្រកជយ័ឃ្លាំង ហើយម្ចាស់ឈ្មោះយាយ ហយ ក៏បានឆ្លើយតបតាមទូស័ព្ទភ្លាមៗនោះដែរថា ក្នុងមួយខែដឹកបានតែ 4 ទៅ 5 ជើងនោះទេ ហើយពេលដែលនាំចេញទៅក៌ត្រូវបង់អោយសម្ថកិច្ចជាច្រើនដែរទំរាំតែឆ្លងផុតពីបារ៉ាស់នោះ ។
យើងពុំអាចសុំការបំភ្លឺពីគយនិងកាំកុងត្រូលដែលជាមន្ត្រីប្រចាំការច្រកជ័យឃ្លាំងនោះបានទេ ព្រោះពុំមានលេខទូរសព្ទ័៕