ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ធុរ​កិ​ច្ចរ​​​ប​​ស់​ ​​​​ស​​​ហភា​ព​​អឺ​រ៉ុប​ ​​និ​ង​​កា​រ​ទទួ​ល​ខុ​សត្រូ​វ ​​ផ្នែក​​​សង្គ​ម​​

រា​ជធា​នី​​ភ្នំ​ពេញ​ ​៖ ​នៅ​​ព្រឹ​ក​​ថ្ងៃ​​ព្រ​​ហ​​​ស្ប​​ត្តិ៍​​ ទី១៨ ខែតុលា ឆ្នាំ២០១៨ ប្រតិ​ភូ​​ស​ហ​ភាព​​អឺ​រ៉ុ​ប​បាន​រៀ​បចំ​ ​វេទិ​កា​​ពិ​ភាក្សា​​​សារ​ព័ត៌​មា​ន​​ដ៏​​មា​ន​​សា​​រះ​​សំ​ខា​ន់​​មួយ​ ​ទាក់​ទង​​​ធុរ​កិ​ច្ច​​រ​ប​ស់​​សហ​ភាព​​​អឺរ៉ុ​ប​និង​​កា​រ​ទទួ​លខុ​សត្រូ​វ​​ផ្នែ​ក​​សង្គ​ម ​ខ​ណៈដែ​ល​​វេ​ទិ​កា​​នោះ​ត្រូ​វ​​បា​ន​រៀប​ចំ​​ធ្វើឡើ​ង​​នៅ​​​ភោជ​នីយ​ដ្ឋាន​​​ទន្លេ​​បាសា​ក់​​២​ រា​ជធា​នី​​ភ្នំ​ពេញ​ ។​​
​ ​
​លោក Jean-Gaetan GUILLEMAUD ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន Zuelling Phanrma ប្រចាំ​ប្រទេស​កម្ពុជា និង​លោកស្រី Cecile Ga អនុប្រធាន​គណៈកម្មាធិកា​រ​សុខុមាលភាព នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជា Product Manger of Servier International ជា​វាគ្មិន​នៅក្នុង​វេទិកា​នេះ ។​
​ ​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ EU បាន​បង្ហាញថា ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​ផ្នែក​សង្គម គឺជា​ប្រធានបទ​មួយ​ក្នុងចំណោម​ប្រធានបទ​ទាំង​បួន​នៃ​កិច្ចពិភាក្សា​ជា​សេរី​ជាមួយ​អ្នកសារព័ត៌មាន​ដែល​រៀបចំឡើង​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប ដើម្បី​ផ្តល់ឱកាស​ឲ្យ​អ្នកសារព័ត៌មាន​អាចធ្វើ​ការពិភាក្សា​ដោយផ្ទាល់​ជាមួយនឹង​វិនិយោគិន និង​ម្ចាស់​ធុរកិច្ច​អឺរ៉ុប​នៅ​កម្ពុជា ស្វែងយល់ថា តើ​វិនិយោគិន និង​ធុរជន​ទាំងនេះ​កំពុង​ធ្វើ​សកម្មភាព​អ្វីខ្លះ​ក្នុងប្រទេស​កម្ពុជា និង​យល់ដឹង​ពី​ការរួមចំណែក​របស់​ពួកគេ ចំពោះ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​ការបង្កើត​ការងារ ការអភិវឌ្ឍ​ជំនាញ នាវា​នុ​វត្ត​ន៍ និង​ការអនុវត្ត​ធុរកិច្ច ដែល​ទទួលខុស​ត្រូវចំ​ពោះ​សង្គម​មិន​បង្ក​ផលប៉ះពាល់​បរិស្ថាន ។​
​ ​
​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា លោក​រីករាយ​ណាស់ដែ​លអាច​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​កម្ពុជា​ជួប​ជាមួយនឹង​វិនិយោគិន​និង​ម្ចាស់​ធុរកិច្ច​អឺរ៉ុប ។ ធុរកិច្ច​សហភាព​អឺរ៉ុប​គឺជា​ដៃគូរ​ប្រកបដោយ​ថាមពល និង​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​កម្ពុជា ។​
​ ​
​ឯកអគ្គរដ្ឋទូត EU រូបនេះ បន្ថែមទៀតថា តាមរយះ​កិច្ចពិភាក្សា​និង​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ជាមួយនឹង​ប្រធាន​និង​អនុប្រធាន​នៃ​គណៈកម្មការ​សុខាភិបាល​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប អ្នកសារព័ត៌មាន​នឹង​យល់ច្បាស់​ថា តើ​ធុរកិច្ច​នៃ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​មានការ​ទទួលខុសត្រូវ​ផ្នែក​សង្គម​ណា ។​
​ ​
​សូមជម្រាបថា ប្រធានបទ​ចំនួន​៤ នៃ​កិច្ចពិភាក្សា​ជា​សេរី​ជាមួយ​អ្នកសារព័ត៌មាន​ដែល EU គ្រោង​នឹងធ្វើ​រួមមាន ១/ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​កិច្ចអភិវឌ្ឍន៍ ( ថ្ងៃទី​៤ ខែតុលា ) ២/ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​ការទទួលខុសត្រូវ​សង្គម ៣/​សេដ្ឋកិច្ច​បៃតង​របស់​សហភាព​អឺរ៉ុប និង​ទី​៤/ ធុរកិច្ច​របស់​សហភាព​អឺរ៉ុប និង​សុវត្ថិភាព​កម្មករ និ​យោ​ជិ​ក​របស់​សហភាព​អឺរ៉ុប ៕

2018-10-19_185103IMG_20181018_0906502018-10-19_185023IMG_20181018_090459

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.