ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មោះ​ឆា​យ ​ហើ​យ ​បា​នរំ​លោ​ភ ​យ​កដី​បឹ​ងជ​ជូ​ត​ ​នៅភូ​មិស្រែ​ថ្មី​ ឃុំ​ថ្ម​ស​ ទំ​ហុំ​ប្រមា​ណ​៥ហិ​ក​តា ​ជា​ដីស​ម្ប​ត្តិរ​ប​ស់រ​ដ្ឋ ​ដែល​ព​ល​រដ្ឋ​ បា​ន​និ​ងកំ​ពុ​ង អា​ស្រ​យ័ផ​លដ​ក​ជ​ជូត

ខេត្ត​កោះកុ​ង​ ៖​ ​ប្រជា​ពល​រដ្ឋ​ក្រី​ក្ររ​ស់នៅ​ឃុំថ្ម​ស ​ស្រុក​បូទុ​ម​សាគ​រ ​ខេ​ត្តកោះ​កុង​ មា​នកា​រ​ព្រួយ​បារ​ម្មណ៏​ ដោយ​ដីបឹ​ង​ជ​ជូត​ នៅ​ភូ​មិស្រែ​ថ្មី ​ឃុំ​ថ្មស​ ទំ​ហុំ​ប្រមា​ណ៥​ហិ​កតា​ ជា​ដី​សម្ប​ត្តិរ​ប​ស់រ​ដ្ឋ​​និ​ងជា​បឹង​ដែ​លពួ​កគា​ត់​បាន​និង​កំ​ពុង​អាស្រ​យ័ផ​ល​ដក​ជជូ​ត​ត្បាញ​ស​ម្ភារៈ​លក់​ចិ​ញ្ចឹម​ជីវិ​ត  ​ត្រូ​វបា​ន​ឈ្មួញ​ជើ​ងខ្លាំ​ងឃុ​បឃិ​ត​ជាមួ​យម​ន្ត្រី​មាន​អំណា​ច​នៅមូ​លដ្ឋា​ន​រំលោ​ភយ​ក ​ដោ​យគេ​ឃើញ​មាន​ប​ង្គោល​បោះព​ទ្ធ័ដី​បឹ​ងទាំ​ងមូ​ល ​ហើ​យ​ប្រជា​ពល​រ​ដ្ឋអំ​ពាវ​នា​វសុំ​ឲ្យអា​ជ្ញាធ​រ​ជួ​យកា​រពា​រ​ដីបឹ​ងនេះ​ផង ដែ​ល​ជា​ឆ្នាំង​បា​យរ​បស់​ព​លរ​ដ្ឋក្រី​ក្រ ​និ​ងជាដីសម្បត្តិសាធារណរបស់រដ្ឋ។

ប្រជា​ព​លរ​ដ្ឋ​បាន​រា​យកា​រណ៏​ថា​ ឈ្មួ​ញ​មួយ​រូបឈ្មោះ ​ឆា​យ​ ​ហើ​យ ​បាន​រំលោ​ភ​យកដី​បឹ​ងជ​ជូត​ ​ជាដី​ព្រៃ​លិ​ចទឹ​ក ​ដែល​ជាដី​ស​ម្បត្តិ​រប​ស់​រដ្ឋមិ​ន​អាច​អ្នក​ណា​មក​រំលោ​ភបំ​ពាន​យ​កបា​នទេ ​ហើ​យក៍​ជាទី​កន្លែ​ង​សំរា​ប់ប្រ​ជាព​លរ​ដ្ឋ ​អាស្រ័​យផ​លទៅ​ដ​ក​ជជូ​ត​ជាប្រ​ចំាថ្ងៃទូ​ទាំ​ងឃុំថ្ម​សតែ​ម្ដ​ង។​

​ប្រជា​ព​លរ​ដ្ឋក្រី​ក្ររ​ស់នៅ​ក្នុង​​ភូមិ​ស្រែថ្មី​ ស្ថិ​តក្នុ​ងឃុំ​ថ្ម​ស​ ស្រុ​កបូ​ទុម​សាគ​រ ខេ​ត្ត​កោះកុ​ង បា​នឲ្យ​ដឹង​ទៀត​ថា ​ពួ​កគា​ត់​បាន​ ម​កអា​ស្រ័​យផ​ល ​ដក​ជ​ជូតប្រ​មាណ​​៥០​ភាគ​រយ​ ហើ​យសុ​ទ្ធតែ​​មនុ​ស្យ​ចាស់​ៗ ​ដែល​មក​ដក​ជ​ជូ​តដើ​ម្បី​យក​​មក​ធ្វើ​ ក​ន្ទេ​ល កា​រុ​ង ​និង​ស​ម្ភារៈ​ផ្សេង​ៗ​ទៀត​ ដើ​ម្បីបា​នដោះ​ស្រាយ​​ក្នុង​ជីវ​ភាព​គ្រួ​សារ​ស​ព្វថ្ងៃ​នេះ។​

ប្រ​ជាព​ល​រដ្ឋប​ន្ត​ថា ​ពួក​គាត់​ចាស់​ៗទាំ​ង​អស់​គ្នានៅ​ក្នុង​ភូ​មិស្រែ​ថ្មី​ ពឹ​ងទៅ​លើកា​រដ​កជ​ជូត​​យកម​កធ្វើ​ ​កន្ទេ​ល១​លក់​បា​នប្រា​ក់ចំ​នួន​២០​០០​០រៀ​លទៅ​២​៥០​០០​រៀ​ល ​តាម​ធំតា​មតូ​ច ​ដោយ​សារ​ពួក​គាត់​ចាស់​ៗអ​ស់ហើ​យ​ ទៅធ្វើ​ការ​ងារ​ធ្ងន់​ៗឬ​ស៊ីឈ្នួ​ល​គេ ​គេមិ​នយក​ទេ​ ទើ​បពួ​កគា​ត់ពឹ​ងតែ​ទៅលើ​បឹ​ង​ជ​ជូ​តនេះ​ ​ដែល​ពួក​គា​ត់ ​ដក​ជជូ​តនៅ​ទីក​ន្លែ​ងនេះ​ម្នាក់​ៗ២​០ជា​ង​ឆ្នាំ​មក​ហើយ​ ​ពួក​គា​ត់និ​យាយ​ទឿត​ថា ក​ន្ល​ងម​កពួ​កគា​ត់​បាន​ផ្ដឹត​ មេ​ដៃជា​ច្រើន​នា​ក់ដា​ក់​មក​សាលា​ឃុំ​ថ្មស​ សុំ​ទុក​ដីបឹ​ង​ជជូ​តនេះ​មិន​អោយ​អ្នក​ណាម​ករំ​លោភ​យក​ទេ។​

ប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​គ្នាបា​ន​ពឹង​និង​ទុក​ចិត្ត ​តាម​រយ​:​ អ្នក​សា​រព័​ត៌មា​ន ​ស្នើសុំ​ដល់​​ថ្នា​ក់ឃុំ​ ថ្នា​ក់ស្រុ​ក ​ថ្នាក់​ខេត្ត​ ទុ​ក​ដី បឹ​ងជ​ជូត​ទាំ​ងអ​ស់ដែ​លជា​ដីរ​បស់​រដ្ឋ​ ជា​​សម្ប​ត្តិសា​ធា​រណ​:រ​បស់​រដ្ឋ​ ទុ​ក​ដល់​ក្មេង​ជំនា​ន់ក្រោ​យ​ដក​ជជូ​តប​ន្តទៀ​តផង។

ចំ​ណែក​លោ​ក​ អិក កួ​ន ​ជាមេ​ឃុំថ្មស បា​ននិ​យា​យចំ​ពោះមុ​ខអ្ន​កសា​រព័​ត៍មា​នថា ដី​បឹង​ជ​ជូតនេះ​ មិន​អោយ​អ្ន​កណា​មក​រំលោ​ភយ​កទេ​ ទុ​កជា​​សម្ប​ត្តិ រ​បស់​រដ្ឋ សំ​រា​ប់ប្រ​ជា​ពល​រដ្ឋ​ប្រើប្រា​ស់​ដក​ជ​ជូត​នៅក្នុ​ងឃុំ​នេះ។​

​លោក​មេ​ឃុំ​ អិ​ក​ កួ​ន ​បន្តថា​ គា​ត់​បាន​ប្រាប់លោ​ក ​ឆាយ​ ហើ​យ ​ដែ​លបា​នលួ​ចទៅ​កាប់​ព្រៃហើ​យ​បោះ ​បង្គោ​លធ្វើ​រប​ងហ៊ុ​ម​ព័ទ្ធ​យក​ដីនេះ​ អោ​យដ​កប​ង្គោ​ល​ចេញ​ពីដី​ទាំង​អស់​នេះ។ ​ ​លោ​ក​មេឃុំ​ ប​ន្តថា​ ទោះ​បី​អ្នក​ណា​ក៍ដោ​យច​ង់យ​ក​ឬល​ក់គា​ត់មិ​នទ​ទួល​ស្គា​ល់ទេ​រឿង​ដីនេះ គា​ត់​ទុក​សំរា​ប់​ពល​រដ្ឋ​ ដ​ក​ជូ​ត​។ ចំណែ​ក​ប្រជា​ព​លរ​ដ្ឋ​បាន​ស្វាគ​ម​ន៏និ​ងគាំ​ទ្រចំ​ពោះចំ​ណាត់​ការ​ម៉ឹ​ងម៉ាត់​រប​ស់លោ​ក អិ​ក គួ​ន មេ​ឃុំថ្ម​ស ​កាពា​រ​បឹង​ជជូ​តមិនឲ្យ​បាត​ដៃ​កខ្វ​ក់រ​បស់​ឈ្មួ​ញរំ​លោភ​យ​ក។​

ចំ​ណែក​​លោក​ ឆា​យ​ ហើ​យ ​ដែល​បាន​រំ​លោភ​ យ​ក​ដីបឹ​ងនេះ​ មិ​ន​ព្រ​មដ​កប​ង្គោល​ចេ​ញពី​ដីទេ តា​ម​ប្រភ​ព​ច្បាស់​ការណ៏​ពីប្រ​ជាព​ល​រដ្ឋ​ និ​ង ​មន្រ្តី​ក្នុ​ងស្រុ​កដែ​ល​ស្នឹទ្ធ​ជាមួ​យ​លោក​ ឆាយ ហើ​យ ​បាន​និយា​យថា​ លោ​ក​ ឆា​យ ហើ​យ ​នេះមា​ន​ខ្សែខ្ន​ងធំ​នៅពី​ក្រោយ​ខ្នង​ ទើ​បហ៊ា​នរំ​លោ​ភ​យក​ដីបឹ​ងជ​ជូត​នេះ ​ប្រភ​ព​ដដែ​លប​ន្តថា​ ​លោ​ក ​ឆាយ​ ​ហើយ​ មា​ន​ដីគ្រ​ប់ទី​ក​ន្លែង​ ហើ​យមា​ន​លុយ​ជួ​លគេ​កាប់​រំលោ​ភ​យក​ដីព្រៃ​គ្រ​ប់ក​ន្លែ​ងមិ​ន​ថាដី​ ​ភ្នំ ​មិ​នថា​ដី​លិ​ចទឹ​កគឺ​ប្រ​មូល​យ​កទាំ​ង​អស់​ដោ​យមិ​នញ​ញើត​ច្បា​ប់រ​ដ្ឋសូ​ម្បីប​ន្តិច​ឡើ​យ។​

​តា​ម​ប្រភ​ពពី​មន្ត្រី​សាលា​ស្រុក​សូម​មិន​ប​ញ្ចេញឈ្មោះ​បា​នប​ង្ហើប​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថាដី​​បឹ​ងជ​ជូត​ដែ​ល​​លោក​ ឆា​យ ​ហើយ​ ​រំលោ​ភយ​ក​នេះ ​មាន​មន្ត្រីនៅ​ក្នុង​សា​លាស្រុ​កបូ​ទុម​សា​គរ​ ជា​មន្រ្តី​ជំនា​ន់លោ​កអ​ភិ​បាល​ស្រុក​ចា​ស់ ​គឺលោ​ក ​អន​ ភា​រ: បា​នឃុ​ប​ឃិត​គ្នាយ​ក​ដីនេះ​ទុក​ល​ក់ចែ​កលុ​យគ្នា​ ហើ​យ​អោយ​​ឈ្មោះ ​ឆាយ​ ​ហើយ​ ចេ​ញមុ​ខម្នា​ក់​ឯង​ ហើ​យថែ​មទាំ​ងមា​នម​ន្ត្រីសូ​រិ​យោដី​ម្នាក់​ដែរ​ ​ទើ​បលោ​ក ​ឆា​យ ហើ​យ​ មា​នខ្ន​ងប​ង្អែ​កដ៍​រឹង​មាំមិ​នព្រ​មដ​កប​ង្គោ​លចេ​ញនេះ។

​សូមប​ញ្ចា​ក់ថា ​កន្ល​ងម​ក​លោក​ ឆា​យ ​ហើយ​ បា​នយ​កគ្រឿ​ងច​ក្រ​រប​ស់លោ​ក ​អន ភា​រះ​ អ​តីត​អ​ភិ​បាល​ស្រុក​ចាស់​ ប​ច្ចុ​ប្បន្ន​​ឡើង​ជាអ​ភិ​បាល​រង​ខេត្ត​កោះ​កុង​ ម​ក​កាយ​ដីបំ​រុងហុំ​ព័ទ្ធ​យ​កដី​បឹង​ជជូ​ត តែមា​នប្រ​តិ​កម្ម​ពី​ប្រជា​ពល​រ​ដ្ឋ ​​និងអ្ន​​​កកា​​សែ​​​តចុះ​​​ផ្សាយ​​ទា​​ន់​ពេ​​ល​វេ​​លា​​ ទើ​ប​លោ​ក​ អ​ន ភា​រ: អ​តីត​អភិ​បាល​ស្រុក​ អោ​យដ​កគ្រឿ​ងច​ក្រចេ​ញវិ​ញ​ទាំង​យប់​។

ចំណែ​ក ​លោ​ក​ ទូ​ សា​វុ​ធ ​អ​ភិបា​លស្រុ​ក​បូទុ​មសា​គរ​ ទើ​បតែ​ឡើង​មក​ថ្មី​ ​បាននិ​យា​យប្រា​ប់តា​មទូ​រ​ស័ព្ទ​ថា ​លោ​កអ​ត់​បាន​ដឹ​ងរឿ​ងថា​ដី​បឹ​ង​ជជូ​ត​នៅ​កន្លែ​ងណា​ទេ ​ចាំលោ​កតេ​ទូ​រស័​ព្ទទៅ​សួ​រលោ​ក​មេឃុំ​ អិ​ក កួ​ន​ តើ​រឿង​ដី ​បឹង​ជជូ​ត​នេះវា​យ៉ាង​ម៉ិច​ទៅវិ​ញ ចាំ​លោ​កប្រា​ប់​នៅពេ​លក្រោ​យ។​ លោ​កអ​ភិ​បាល​ស្រុក​បន្ត​ថា​ សូ​ម​អ្នក​សារ​ព័ត៌​មាន​ស​ហ​ការ​ផង​ ដើ​ម្បីប្រ​ជា​ពល​រដ្ឋ​រប​ស់យើ​ង។ ​នេះជា​ស​ម្ដីពា​ក្យ ​ពេជ្រ​ល្អ​រប​ស់លោ​កអភិ​បាល​ស្រុក​ លោ​ក​ ទូ សា​វុធ​ ប្រា​ប់​អ្នក​សារ​ព័ត៌​មាន​។

កា​រ​ឃុប​ឃិត​គ្នា​​រំលោ​ភយ​ក​ដីបឹ​ង​ជជូ​ត ដែ​លជា​ដី​រប​ស់រ​ដ្ឋដែ​លមិ​នអា​ច​អ្នក​ណាម​ក ​រំលោ​ភយ​ក​ធ្វើក​ម្មសិ​ទ្ធផ្ទា​ល់ខ្លួ​នបា​នទេ​ រឿ​​​ងដី​​បឹ​ង​​ជ​​ជូ​ត​ដែ​លលោ​ក ឆា​យ ហើ​យ កំ​ពុ​ងរំ​លោភ​យក​មាន​ពាក់​ពន្ធ័​ជា​មួយ​ ម​ន្ត្រី​សាលា​ស្រុ​កដូ​ច​ជា ​លោក​ ​អន ភារ​: ​លោ​ក ​ស៊ួន​ ស៊ី​ថា លោ​ក​ ពៅ​ ច័ន្ទ​ថ​ន ​ពា​ក់ពន្ធ័ជា​មួ​យ​លោក​ ​ឆាយ​ ​ហើយ​ យ៉ាង​ស៊ីជំរៅជ្រៅបំ​ផុ​ត ​ទើ​បលោ​ក​ ឆា​យ ហើ​យ​ ​ហ៊ា​នបំ​ពាន​ច្បាប់​មិ​នញ​ញើតរឿងរំលោភយក​ដីបឹ​ង​ជជូ​តនេះ​ ពី​ព្រោះ​លោក​ ​ឆាយ​ ហើ​យ​ មា​ន​ខ្នង​ប​ង្អែក​សុទ្ធ​តែ​មន្ត្រី​ធំៗ​ ​ហើយ​តា​មព​ត័​មាន​ឲ្យដឹ​ងថា​ ដី​បឹ​ង​ជជូ​ត​គេគ្រោង​ល​ក់ក្នុ​ងត​ម្លៃ​១ហិ​កតា​ ​១២​.​៥០​០​ដុ​ល្លា​អា​មេរិ​ក ប្រ​សិ​នបើ​គេ​រំ​លោភ​យក​ធ្វើ​ជាក​ម្មសិ​ទ្ធ​ឯក​ជ​នបា​ន​។

សូ​មលោ​ក​ជំ​ទា​វ ​មិ​ថុនា​ ភូ​ថង​ ​អភិ​បាល​ខេ​ត្តកោះ​កុង ជួ​យពិ​និ​ត្យមើ​ល​មន្រ្តីក្រោមឪ​វា​ទ​ទាំង​នេះផ​ង​ ​បើមា​នម​ន្ត្រី​របៀ​បនេះ​ត្រូ​វតែ​កាត់​យកសា​ច់ស្អុ​យចេ​ញ​ ក្នុ​ងនា​មលោ​កជំ​ទាវ​ជា​ប្រ​មុខថ្នា​ក់​ដឹក​នាំខេ​ត្ត​ ដែ​លស​ម្ដេ​ចតេ​ជោ​ ហ៊ុន ​សែន​ ស​ង្ឃឹ​មនិ​ងទុ​ក​ចិត្ត​បំ​ផុ​តសំ​រា​ប់មើ​លថែប្រ​ជា​ពល​រដ្ឋ​ទូ​ទាំ​ងខេ​ត្ត​កោះ​កុង​។

ក​ន្ល​ងម​កស​ម្ដេច​ ហ៊ុ​ន​ សែ​ន ​មាន​ប្រសា​សន៍​ថា​ ម​ន្ត្រី​ទាំង​អស់​​ត្រូវ​​បំរើ​ការ​ងារ​ជូ​ន​ប្រព​លរ​ដ្ឋទ្វេរដង ហើ​យមិ​នត្រូ​វ​ព្រ ​ងើយ​កន្តើ​យ​ដាក់​ពល​រ​ដ្ឋទេពេ​ល​ពួក​គាត់​ជួ​បកា​រលំ​បាក​​ជាពិ​សេស​រឿង​ដី​ធ្លី។​ ស​ម្ដេ​ចប​ន្ត​ថា ​បើមា​នម​ន្ត្រីណា​ខិ​លខូ​ចឬ​ឃុប​ឃិត​គ្នា​ធ្វើបា​បប្រ​ជាព​លរ​ដ្ឋ ​មិន​ថារឿ​ងដី​ធ្លីនោះ​ទេ​ឲ្យ​តែ​ដឹង​ ត្រូ​វ​តែដ​ក​ចេញ​តែម្ដ​ង ​បើ​រឿង​ធ្ងន់​ត្រូ​វជា​ប់គុ​ក​ទៀត​។ ​

សា​រព​ត័​មានគេ​ហ​ទំព​រ័ មិ​ន​អាច​សុំកា​រ​បំភ្លឺ​ពីលោ​ក ឆា​យ ហើ​យ បា​នទេ​ដោ​យពុំ​មាន​លេ​ខទូ​រស​ព្ទ័៕​ដោយ​ យួន​ ឈីវ

PhotoGrid_1539402384254PhotoGrid_1539402208043

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.