ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ខៀ​វ​ ​សារឿ​ន​​ ប្រ​ធាន​សា​ខាគ​យ​និ​ង​រដ្ឋា​ករ​ ​ខេត្ត​ស្វា​យរៀ​ង ​ រ​ង​ការ​រិះគ​ន់​ ​ គៀ​ប​សង្ក​ត់​ឈ្មួ​ញ ប​ង្ខំ​ឲ្យប​ង់​ប្រាក់ ស​ម្រា​ប់ក្បា​ល​រ​ថ​យន្ត​ដឹ​ក​ទំនិ​ញ​ ឆ្ល​ង​កាត់​ខេត្ត​

​ខេត្ត​ស្វា​យរៀ​ង​ ៖​ តា​ម​ប្រភ​ព​ពត័​មាន​ដែល​បា​នចុះ​ផ្សា​យតា​មប​ញ្តា​ញព​ត័មា​នក្នុ​ង​ស្រុក​ឲ្យដឹ​ងថា​ លោ​ក​ ខៀ​វ ​សារឿ​ន​ ប្រ​ធា​នសា​ខា​គយ​និង​រ​ដ្ឋាក​រ​ខេត្ត​ស្វា​យរៀ​ងដែ​ល​ជិត​ចូ​លនិ​វ​ត្តន៍​  បា​នគៀ​បស​ង្ក​ត់ឈ្មួ​ញ ប​ង្ខំ​ឲ្យ​បង់​ប្រា​ក់ស​ម្រាប់​ក្បា​លរ​ថ​យន្ត​ដឹក​ទំនិ​ញ​ឆ្លង​កាត់​ខេត្ត​ ដោ​យ​មិន​គិ​តពី​ ទំ​និ​ញប​ង់ព​ន្ធ​នាំចូ​លស្រ​បច្បា​ប់ ទំនិញប​ង់​ព​ន្ធនាំ​ចូ​លមិ​ន​គ្រប់​ ​ទំនិ​ញលោ​ត​ឆ័​ត្រ​ជាដើ​ម​នោះឡើ​យ​ ។​ ក្នុ​ង​នោះសូ​ម្បី​តែទំ​និញ​វិ​និយោ​គ​ពន្ធ​អាក​រ​ជាប​ន្ទុក​រប​ស់​រដ្ឋ​ក៏ដោ​យ​ ក៏​លោក​ ​ខៀវ​ ​សារឿ​ន ​ត​ម្រូវ​ឲ្យ​បង់​លុ​យ ​និង​ធ្វើ​បាប​អាជី​វ​ករ​ ដែ​ល​ដឹក​ផ្លែឈើ​គ្រាន់​រ​កស៊ី​រ​ក​អង្ក​រ​ច្រក​ឆ្នាំ​ង​​ក៏ត​ម្រូវ​ឲ្យ​បង់​លុយ​​មិន​ប្រណី​ដៃដែ​រ​។
​តាម​រ​យៈអំ​ពើពុ​ក​រលួ​យ​នេះ ​លោក​ ​ខៀវ​ ​សារឿ​ន ​ហ៊ា​នទាំ​ង​ប្រព្រឹ​ត្តបំ​ពា​នច្បា​ប់ផ្ទុ​យ​ពីកា​រណែ​នាំរ​ប​ស់លោ​ក​បណ្ឌិ​ត​ គុ​ណ ​ញឹ​ម ​អគ្គ​នា​យក​ នៃអ​គ្គ​នាយ​ក​ដ្ឋាន​គយ​​និង​រដ្ឋា​ករ​ក​ម្ពុជា​ ។​

​ប្រភ​ព​ពីក្រុ​ម​ឈ្មួញ​បា​នប​ញ្ជា​ក់ថា​ លោ​ក​ ខៀ​វ ​សា​រឿន​ ត​ម្រូ​វឲ្យ​រថ​យន្ត​ដឹក​ទំ​និញ​ធំៗ​ដោយ​មិន​គិ​ត​បង់​ព​ន្ធ​នាំចូ​លគ្រ​ប់ ​ឬ​មិ​នគ្រ​ប់​ ​ប​ង្កប់​ទំ​និញ​នាំចូ​លប​ង់​ពន្ធ​ខ្ពស់​ក៏​មិន​គិត​ ​ទំនិ​ញរ​សើប​លោ​តឆ័​ត្រ​មិន​ប​ង់ព​ន្ធ​ទាំង​អស់​ក៏មិ​នគិ​ត សំខា​ន់ត្រូ​វប​ង់ក្បា​ល​រថ​យន្ត​ ក្នុ​ង​១រ​ថយ​ន្ត​ចំនួ​ន២​៥០​ដុ​ល្លារ​ទៅ៣​០​០ដុ​ល្លារ​ និ​ងមិ​នគិ​តពី​កា​រប​ង់ប្រា​ក់ប្រ​ចាំ​ខែ ​សម្រា​ប់ឈ្មួ​ញ​ ឬ​ក្រុម​ហ៊ុន​មួ​យចំ​នួន​ទៀ​ត ​ដែល​ដឹ​កទំ​និញ​ឆ្ល​ងកា​ត់ខេ​ត្ត​ស្វាយ​រៀង​ ។​ ដោ​យ​ឡែក​ចំ​ពោះរ​ថយ​ន្ត​ដឹក​ទំ​និញ​វិនិ​យោគ​ ដែ​លព​ន្ធ​អាក​រ​ជាប​ន្ទុក​រប​ស់រ​ដ្ឋ ​ក៏លោ​ក ​ខៀវ​ សា​រឿ​ន ​បាន​កំណ​ត់ឲ្យ​បង់​ក្នុ​ង១​រថ​យន្ត​២ម៉ឺ​ន​រៀល​សម្រា​ប់ថ្លៃ​បាយ​ ​ក្នុង​នោះមា​នមួ​យថ្ងៃ​ៗ​រាប់​រយ​គ្រឿង​ ​។ ​ បើ​និយា​យអំ​ពីរ​ថយ​ន្ត​ទេស​ចរ​ណ៍ ​រ​ថយ​ន្តក្រុ​ងដឹ​កអ្ន​ក​ដំណើ​រ ​គ្រ​ប់ក្រុ​មហ៊ុ​នគឺ​បង្ក​ប់ទំ​និ​ញគេ​ចព​ន្ធ ​ដោយ​មិ​នអា​ចប្រ​កែក​បាន​យ៉ាង​ពិ​ត​ប្រាក​ដ​គឺ១​០​០ភា​គរ​យ​ ។​ ដូ​ច្នេះ​ រា​ល់រ​ថយ​ន្ត​ក្រុង​ដឹក​អ្ន​កដំ​ណើរ​បង្ក​ប់​ទំនិ​ញ​គេច​ព​ន្ធនេះ​ ក៏​ត្រូ​វប​ង់ក្បា​ល​រថ​យន្ត​​ជូន​លោក​ ​ខៀវ​ សា​រឿ​ន ​តាម​កា​រទា​មទា​រ​ដែរ​ ។​ ​ប៉ុន្តែ​គេពុំ​ដឹង​ថា ​ក្នុង​១​រថ​យន្ត​តម្លៃ​ប៉ុ​ន្មាន​? ​គ្រា​ន់តែ​ក្រុម​ហ៊ុន​ដឹ​កទំ​និញ​ខ្លះលួ​ចប​ង្ហើ​បថា​ គ្រា​ន់តែ​រថ​យន្ត​ក្រុ​ង១​គ្រឿង​ក៏១​ខែ​​ត្រូវ​បង់​ប្រាក់​សម្រា​ប់​សមត្ថ​កិ​ច្ចគ្រ​ប់ស្ថា​ប័ន​សរុ​ប​ជាង​១ម៉ឺ​ន​ដុល្លា​រ ​។ ​ខណះ​រថ​យ​ន្តក្រុ​ងទាំ​ងរ​បស់​ខ្មែ​រ ​និង​រថ​យន្ត​ក្រុង​រ​បស់​វៀត​ណាម​ សុ​ទ្ធតែ​បាន​លួ​ចប​ង្កប់​ដឹក​ទំនិ​ញ​គេច​ពន្ធ​ និ​ង​ជាប្រ​ភេទ​ទំនិ​ញ​បង់​ពន្ធ​នាំចូ​ល​ខ្ពស់​។ ​នេះមិ​នទា​ន់គិ​ត​ពីទំ​និញ​អេ​ឡិច​ត្រូនិ​ច ​ទំនិ​ញ​បង់​ពន្ធ​នាំចូ​លខ្ព​ស់​ តែ​បង់​ពន្ធ​ជាទំ​និ​ញផ្សេ​ង ​និង​មិន​គ្រប់​ចំនួ​ន​ជាដើ​មផ​ង។​

​លោក​ ខៀ​វ ​សារឿ​ន​ ក្រៅ​ពីធ្វើ​កិច្ច​កា​រក្នុ​ងតួ​នាទី​​​ភារ​កិច្ច​​គៀប​ស​ង្កត់​ឈ្មួញ​ លោក​​ក៏​​មា​នចេ​តនា​ទុ​ច្ចរិ​ត ​បំ​បាត់​ពន្ធ​រដ្ឋ​ ដើ​ម្បី​បំពេ​ញត​ម្រូវ​កា​រផ​ល​ប្រយោ​ជន៍​ឆ្នាំង​បាយ​បុ​គ្គល​ខ្លួន​ឯង​ និ​ងប​ក្ខពួ​ក​ក៏ដូ​ចជា​រក​ចំណូ​ល​ក្រោម​តុ ​ដោយ​អំ​ពើគៀ​បស​ង្កត់​ឈ្មួញ​ស​ម្រាប់​​តម្រូ​វកា​រថ្នា​ក់លើ​ផង​ដែរ​ ​។ ​ក្នុង​នោះ​គេទ​ទួល​ស្គាល់​ថា ​ក្នុង​១ខែ​ៗ​លោ​ក ​ខៀវ​ សា​រឿ​ន ​រក​ចំ​ណូល​ដោយ​អំ​ពើពុ​ករ​លួយ​របៀ​ប​ប្រើទ​ម្លាប់​ខុស​ពីច្បា​ប់គ​យបា​នរា​ប់ម៉ឺ​ន ​រាប់​សែន​ដុល្លា​រ ​។​ អ្វីដែ​ល​ឈ្មួញ​តូច​តាច​កំពុ​ងតឹងទ្រូងនោះ​ ​ត្រ​ង់ថា​​លោក​ ​ខៀវ​ សារឿ​ន ​បាន​ពង្រា​យ​មនុ​ស្សឲ្យ​ចាំយ​កលុ​យ​ពីប្រ​ជាព​លរ​ដ្ឋ​ដឹក​ទំនិ​ញប​ន្តិ​ច ​បន្តួ​ច ​ស​ម្រាប់​ដោះស្រា​យ​ជីវ​ភាព​ផ្ទាល់​ខ្លួន​ ​តាម​ច្រក​ទ្វេភា​គី ​ច្រក​រ​បៀង​ ដោ​យ​​ខ្វះ​ម​​ន្ត្រី​គយ​ លោ​ក​ ខៀ​វ ​សា​រឿន​ បា​នឲ្យ​កូន​អ្ន​កស្រុ​ក​ដែល​ពួក​ខ្លួន​ទុ​កចិ​ត្តប​ន្លំស្លៀ​កឯ​កស​ណ្ឋាន​ជាគ​យ ​តាម​ច្រ​ករ​បៀង​​ដើម្បី​យក​លុយ​ពី ​ប្រជា​ព​លរ​ដ្ឋដឹ​កឥ​វ៉ាន់​ ​។​ ក​ន្លង​ទៅត្រូ​វបា​នគេ​រាយ​ការ​ណ៍ម​ក​ថា ​លោក​ ខៀ​វ ​សារឿ​ន ​បា​នឲ្យ​ជន​ស៊ីវិ​ល​ស្លៀក​ឯក​សណ្ឋា​ន​គយ​យក​លុយ​ពីប្រ​ជាព​លរ​ដ្ឋ​ដឹក​ទំនិ​ញ ​មាន​ដូ​ចជា​នៅច្រ​ករ​បៀង​​ខ្សែដែ​ក ​ ​ច្រក​ដូ​ង ​ ​ច្រ​កថ្នា​ធ្នង់​  ​ច្រ​កតាំ​ងយូ​  ​ច្រ​កតា​អី ​និង​ច្រក​ជា​ង១​០ក​ន្លែង​ទៀ​ត។​ ក្នុ​ងនោះ​ជាក់​ស្តែង​នៅច្រ​កទ្វេ​រភា​គីបុ​សម​ន ​គឺតា​លី​ន ​មេគ​យច្រ​ក​បុស​មន​ បា​ន​ប្រើឈ្មោះ​ផល​ ជា​ជន​ស៊ីវិ​ល​ ត្រូ​វ​ជាកូ​នខ្មោ​ចតា​ម៉ៅ ​រស់​នៅភូ​មិស្រ​ម៉​ ឃុំ​បុស​មន​ ស្រុ​ករំ​ដួ​ល ​ខេត្ត​ស្វាយ​រៀង​ អោ​យ​ស្លៀក​ឯក​ស​ណ្ឋាន​គយ​ រ​បៀ​បជា​ខោគ​យ ​ហើយ​យក​អាវ​ធំព​ណ៍ខ្មៅ​ពាក់​ពីលើ​អាវ​គយ​បន្លំ​ៗ​ ជា​មន្ត្រី​គយ​ ចាំ​យ​កលុ​យពី​ច្រក​របៀ​ងតា​អី ច្រក​ថ្នាធ្ន​ង់ ច្រ​ក​បុស​តូច​ ច្រ​ក​បុស​ម​ន ​​ច្រ​កដូ​ង​ ហើ​យនៅ​ច្រក​បុ​សម​ន ​ក៏​មាន​ជន​ស៊ី​វិល​២នា​ក់ផ្សេ​ង​ទៀត​ធ្វើកា​ររ​បៀ​បនេះ​ឋិត​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពីតា​លី​ន ​ចាំយ​ក​លុយ​ពីឈ្មួ​ញ ​ប្រជា​ជន​ដឹ​ក​ទំនិ​ញ​។ ​មា​នន័យ​ថា​ បើ​មន្ត្រី​គ​យរ​បស់​លោក​ ខៀ​វ​ សា​រឿន​ បី​ទៅបួ​ននា​ក់​ គឺគា​ត់​បាន​ពង្រា​យយ​ក​ជន​ស៊ីវិ​ល ​ទៅប​ន្លំ​ឲ្យស្លៀ​កឯ​កស​ណ្ឋាន​គយ​ ចាំ​យ​កលុ​យ​បាន​ជាង​១០​ ​ច្រក​របៀ​ង ​។ ​

​ប​ញ្ហា​មិន​ប្រ​ក្រតី​ខាង​លើ ​មជ្ឈ​ដ្ឋាន​សា​ធារ​ណបា​នរិះ​គន់​ទៅលើ​ចន្លោះ​ប្រ​ហោង​របស់​​លោក​បណ្ឌិ​ត ​គុ​ណ ​ញឹម​ អ​គ្គ​នាយ​ក ​អគ្គ​នាយ​កដ្ឋា​ន​គយ​និង​រដ្ឋា​ករ​​កម្ពុ​ជា ​ ទើ​បលោ​ក​ ខៀ​វ ​សារឿ​ន ​ហ៊ា​នប្រ​ព្រឹត្ត​អំ​ពើពុ​ករ​លួយ​ ​ហ៊ាន​ដឹក​នាំកា​រងា​រ​អនុ​វត្ត​ផ្ទុយពី​គោ​លកា​រណ៍​ថ្នាក់​លើ ដូ​ច​ជាទ​ទួល​សំណូ​កពី​ទំនិ​ញក្លែ​ងភេ​ទ ​ឃុប​ឃិ​តគ្នា​ជាមួ​យឈ្មួ​ញ ​ជាមួ​យក្រុ​មហ៊ុ​ន ​អោយ​ទំនិ​ញ​បង់​ពន្ធ​នាំចូ​លខ្ព​ស់ ​ម​កប​ង់ព​ន្ធទា​បជា​ប្រភេ​ទទំ​និញ​ខុ​សពី​ប្រតិវេ​ទ​ន៍គ​យ ​ហើយ​បង់​ពន្ធ​មិន​គ្រប់​ចំ​នួន​ទៀត​។

ពា​ក់ព័​ន្ធក​រ​ណីរិះ​គន់​ខាង​លើនេះ​ ​អង្គ​ភាព​​មិ​ន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេពី​លោ​ក​ ខៀ​វ​ សា​រឿន​ ប្រ​ធា​នសា​ខាគ​យ​និង​រដ្ឋា​ករ​ខេ​ត្ត​ស្វាយ​រៀ​ង ​តែរ​ង់ចាំ​ស្វា​គម​ន៏នូ​វកា​របំ​ភ្លឺជា​និ​ច្ច៕

Svay-Rieng-3SVkun-nhemSV-1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.