ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្លាំង​សម​ត្ថ​កិ​ច្ច​ ​ខេត្ត​ស្ទឹ​ង​ត្រែង​ ​​ឃាត់​រថ​យ​ន្ត​យីឌុ​ប​៣គ្រឿ​ង ដឹ​ក​ឈើ​ម៉ៃសា​ក់​ ​រ​បស់​ក្រុ​មហ៊ុ​ន​កែវ​ វុ​ទ្ធី​ ​ស​ង្ស័យ​​គ្មាន​ច្បា​ប់អ​នុ​ញ្ញាត ​ពីម​ន្ត្រី​ជំនា​ញ​ព្រៃឈើ

ខេត្ត​ស្ទឹង​ត្រែង​ ​៖ ​រ​ថយ​ន្តយី​ឌុ​ប៣​គ្រឿង​ ដឹ​ក​ជញ្ជូ​នឈើ​ម៉ៃ​សាក់​​រ​បស់​ក្រុម​ហ៊ុន​កែ​វ ​វុ​ទ្ធី ត្រូវ​បា​នក​ម្លាំង​ស​មត្ថ​កិ​ច្ចខេ​ត្តស្ទឹ​ង​ត្រែង​ចុះឃា​ត់ ​ដើ​ម្បីពិ​និត្យ​លិ​ខិត​អនុ​ញ្ញា​តរ​ក​មើល​ពី​ភា​ពត្រឹ​មត្រូ​វ​តាម​ផ្លូ​វច្បា​ប់ ​ចេ​ញដោ​យ​មន្ត្រី​ជំនា​ញព្រៃ​ឈើ​មូល​ដ្ឋា​ន ​និ​ងរ​ដ្ឋបា​ល​ព្រៃឈើ​ថ្នាក់​ក​ណ្តាល​ នៃ​ក្រសួ​ង​កសិ​កម្ម​ ​រុក្ខា​ប្រមា​ញ់​ និ​ងនេ​សា​ទ។​

​រ​ថយ​ន្តខ្នា​ត​យក្ស​ដឹ​កឈើ​ម៉ៃ​សាក់​ទាំ​ង៣​គ្រឿ​ងនោះ​ បា​ន​រង​ការ​ឃា​ត់កា​លពី​ម៉ោង​១​ និ​ង៣​០​នាទី​រសៀ​ល​ថ្ងៃ​ទី២​៥​ ក​ញ្ញា​ ម្សិ​ល​មិញ​ ​នៅ​លើកំ​ណា​ត់ផ្លូ​វជា​តិ​លេខ​៧ ​ជិ​តផ្លូ​វបំ​បែ​កចូ​ល​ភូមិ​អូរ​ស្វា​យ ​ជាប់​នឹ​ងស្នា​ក់កា​រ​រដ្ឋ​បាល​ព្រៃឈើ​ដុ​ងក្រ​ឡ ​ស្ថិត​នៅ​ក្នុង​សង្កា​ត់សា​ម​គ្គី ​ក្រុង​ស្ទឹ​ងត្រែ​ង។​

​ប្រតិ​ប​ត្តិកា​រចុះ​ឃា​ត់រ​ថ​យន្ត​នោះទៀ​ត​​ត្រូ​វគេ​ដឹង​ថា​ បា​ន​ធ្វើឡើ​ង​ដោយ​កម្លាំ​ង​ការិ​យាល័​យ​ ន​គរ​បា​លប្រ​ឆាំង​ប​ទល្មើ​សខេ​ត្ត​ ក្រោ​មកា​រ​ដឹក​នាំប​ញ្ជាពី​ព្រះ​រា​ជអា​ជ្ញារ​ង ​អម​សា​លាដំ​បូង​ខេត្ត​ស្ទឹង​ត្រែ​ង ​លោក​ ​គឹម​ ហុ​ងសា​ន​ ។​
ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តស្ទឹងត្រែង លោក គឹម ហុងសាន ត្រូវបានប្រភពដកស្រង់សម្តីលោក ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីទទួលបានការរាយការណ៍ ពីរថយន្តដឹកឈើចំនួន៣គ្រឿង តាមរយះសមត្ថកិច្ចនោះមក ទើបមន្ត្រីសាលាដំបូងខេត្ត ចុះទៅពិនិត្យមើលជាក់ស្តែង ដើម្បីរកឯកសារនានាដែលពាក់ព័ន្ធនឹងផ្លូវច្បាប់។ លោកថា ដល់ពេលសាកសួរទៅ ឃើញថា អ្នកបើកបររថយន្តទាំងអស់នោះ ពុំទាន់មានច្បាប់ដឹកជញ្ជូន ពីជំនាញរដ្ឋបាលព្រៃឈើនៅឡើយទេ។ ក្រោយការឃាត់នោះរួច រថយន្តទាំង៣គ្រឿងនោះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើស នាំយកកាន់ស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង កាលពីព្រលប់ថ្ងៃទី២៥កញ្ញាម្សិលមិញនេះ។
ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសខេត្ត លោកវរៈសេនីយ៍ឯក វ៉ា សុផាន់ បានប្រាប់ឲ្យដឹងថា ក្រោយការបញ្ជូនរថយន្តដឹកឈើម៉ៃសាក់ទាំង៣គ្រឿងនេះ មកដល់ស្នងការរួចនោះ រហូតមកទល់នឹងពេលនេះ កម្លាំងនគរបាលជំនាញ និងមន្ត្រីព្រៃឈើខេត្ត កំពង់រង់ចាំបញ្ជារបស់ថ្នាក់លើ ដើម្បីពិនិត្យរកភាពត្រឹមត្រូវតាមផ្លូវច្បាប់ ដូចជា លិខិតកាប់ និងវាស់«ចេញPC»ឈើម៉ៃសាក់ រួមជាមួយលិខិតដឹកជញ្ជូនឈើ ហើយក៏រង់ចាំពីខាងភាគីតំណាងក្រុមហ៊ុន ចូលខ្លួនមកធ្វើការដោះស្រាយតាមផ្លូវច្បាប់ ផងនោះដែរ។
ប្រភពពីអ្នកបើកបររថយន្តនោះ បានបង្ហើបឲ្យដឹងថា រថយន្តដឹកឈើម៉ៃសាក់ទាំង៣គ្រឿង របស់ក្រុមហ៊ុនកែវ វុទ្ធីនេះ ១គ្រឿងគេមានបំណងនាំយកទៅប្រើប្រាស់ក្នុងស្រុក និងពីរគ្រឿងទៀត គេនឹងនាំឆ្លងដែន យកទៅលក់ចូលទៅប្រទេសវៀតណាម។
សូមជម្រាបថា ក្រុមហ៊ុនកែវ វុទ្ធី គឺជាក្រុមមួយ ទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាល វិនិយោគដាំដំណាំដំឡូងមី លើទំហំផ្ទៃដីសរុប ៧ពាន់ ៤០០ហិចតា នៅប្របនឹងដងផ្លូវជាតិលេខ៧ ត្រង់ផ្លូវបំបែកចូលទៅភូមិអូរស្វាយ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
មន្ត្រីក្រុងស្ទឹងត្រែងមួយរូប បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកែវ វុទ្ធី ទទួលបានសិទ្ធិវិនិយោគលើដំណាំដំឡូងមី ចាប់តាំងពីឆ្នាំ១៩៩៩នោះមក ក្រោយមកទៀត គេក៏បានឃើញក្រុមហ៊ុននេះ ដាំដើមម៉ៃសាក់នៅលើផ្ទៃដីនោះជាអន្លើរៗ។ លោកថា ក្រោយមកទៀត ក្រុមហ៊ុនកែវ វុទ្ធី បានចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុន របស់វៀតណាមមួយ សំរាប់បន្តដាំដំណាំកសិកម្មដំឡូងមី។ ប៉ុន្តែ ជាច្រើនឆ្នាំកន្លងមកនេះ ដំណាំដំឡូងមីគេមិនសូវឃើញដាំនោះទេ ក្រៅពីការដាំដើមម៉ៃសាក់ នៅដាច់ដោយឡែកពីគ្នាជាច្រើនកន្លែង នៅលើផ្ទៃដីវិនិយោគរបស់ក្រុមហ៊ុននោះ។ លោកបង្ហើបទៀតថា ស្រាប់តែនៅពេលនេះ គេបានឃើញក្រុមហ៊ុនមួយនេះ បានកាប់ដើមម៉ៃសាក់នោះដឹកតាមរថយន្តធំៗ ហើយសមត្ថកិច្ចបានសង្ស័យ ក៏ចុះទៅឃាត់ ដើម្បីពិនិត្យរក« PC » និងលិខិតដឹកជញ្ជូន។ លោកថា បើតាមដឹង ការដឹកជញ្ជូនឈើម៉ៃសាក់នេះ ក្រុមហ៊ុនមិនមានទាំង « PC » និងលិខិតដឹកជញ្ជូននោះឡើយ ដូច្នេះហើយទើបសមត្ថកិច្ចចុះទៅឃាត់ រកច្បាប់អនុញ្ញាត៕

IMG_20180926_193328_499IMG_20180926_193320_274IMG_20180926_193313_521

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2972 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.