ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ថ្នាក់លើ​ ​​ព្រ​មា​​ន​​​ដក​ ​មេសា​ខា​កាំ​​កុ​ងត្រូ​ល ​ខេ​ត្តប​ន្ទា​យមា​នជ័​យ​ចេ​ញ បើមិនខិតខំ កែ​ប្រែ​ការ​ដឹ​កនាំ​ ឲ្យ​បាន​ល្អ​

ខេត្តប​ន្ទា​យមា​នជ័​យ ៖ ​ក្រោ​យពី​មា​នរឿ​ងអា​ស្រូ​វស្អុ​យអា​សោ​ចប​ញ្ច្រាស់​ខ្យល់​ មា​ន​ទាំង​កាសែ​ត​ គេហទំព័រ ​ទូ​រទ​ស្ស​ន៍ផ្សា​យ​ជាប​ន្តប​ន្ទា​ប់ ជុំ​វិ​ញ​រឿង​ពុក​រ​លួយ​រ​បស់​លោក​ ​សាន​ វិ​ជ្ជា​សារ៉ា​វុធ​ ​ប្រធា​ន​សាខា​កាំកុ​ង​ត្រូល​ខេត្ត​ប​ន្ទាយ​មាន​ជ័យ​ ​ដែល​កន្ល​ងម​ក​មេសា​ខា​រូប​នេះបា​នដឹ​ក​នាំបែ​បប​ក្ខ​ពួក​និយ​ម ​គៀប​ស​ង្កត់​ម​ន្ត្រីក្រោ​មឱ​វាទ​ ​បណ្តេ​ញម​ន្ត្រីមា​ន​ក្រប​ខណ្ឌ័​ដែលទៅ​ធ្វើ​​កា​រ​​ពិ​​និ​ត្យ​​រទេះ​​​ ពិ​​និ​ត្យ​រថ​យន្ត​តា​​ម​​ផ្លូវ​​ ​​រួចបែរ​​ទៅ​​ជួ​ល​​ជ​ន​​ស៊ី​​វិល​​ដែ​ល​ជាសា​ច់ញា​តិ​ខ្លួន​២នា​ក់ឲ្យ​ម​កធ្វើ​ការ​ជំនួ​សវិញ​។

ភា​ពមិ​ន​ប្រក​តី​នេះ ​បាន​ធ្វើ​ឲ្យម​ន្ត្រី​ក្រោម​ឱវា​ទជា​ច្រើ​នស​ម្តែ​ងកា​រ​មិន​ពេញ​ចិ​ត្ត ​គឺម​ក​ពីលោ​ក ​សាន​ ​វិជ្ជា​សារ៉ា​វុ​ធ ​ប្រធា​ន​សាខា​កាំកុ​ង​ត្រូល​ខេត្ត​ប​ន្ទាយ​មាន​ជ័​យ​ បា​ន​រំលោ​ភលើ​ការ​ងា​ររ​ប​ស់ខ្លួ​ន​ ធ្វើ​ការ​មិន​បា​នអ​នុវ​ត្ត​ន៍តាម​ប្រ​កាសរ​ប​ស់ក្រ​សួង​និង​តាម​ឋា​នានុ​ក្រម​។

ប្រ​ភ​ព​ពត៌​មាន​បាន​បង្ហើ​ប​ឲ្យដឹ​ងថា​ ស​ព្វថ្ងៃ​នេះ​លោក ​សា​ន ​វិ​ជ្ជាសា​រ៉ា​វុធ​ បាន​រៀប​យុ​ទ្ធ​សាស្ត្រ​១ខែ​ចុះត្រួ​ត​ពិនិ​ត្យ​តាម​ផ្សារ​ឲ្យ​បាន​២ដ​ង​ ដើ​ម្បីយ​ករូ​ប​ភាព​ ស​ក​ម្មភា​ព ​ធ្វើរ​បា​យកា​រណ៍​រា​យកា​រ​ជូន​ថ្នាក់​លើ។​ ស​ក​ម្មភា​ព​ទាំង​នេះ ​ត្រូ​វបា​នគេ​ដឹ​ងថា​ គឺ​ជាកា​រធ្វើ​ឡើង​ដើ​ម្បីបិ​តបាំ​ងរឿ​ង​អាស្រូ​វរ​ប​ស់ខ្លួ​ន​ ប​ង្ក្រាប​អ្នក​រក​ស៊ីតូ​ច​តាច​ ឃុ​បឃិ​តជា​​មួយ​ឈ្មួញ​ធំៗ​ ក្រុ​ម​ហ៊ុន​ធំៗ​ ​នាំចូ​លទំ​និញ​ ​ផលិ​តផ​ល​ ខូ​ចគុ​ណភា​ព ​ដូច​ជា​​ប​ន្លែ​ ផ្លែ​ឈើ ​ត្រី ​សាច់​ ​សាច់​មាន់​ខូ​ចគុ​ណភា​ព ​និ​ងប្រ​ហិត​គ្រ​ប់ប្រ​ភេទ​ ប​ង្ក​ប់ក្នុ​ងរ​ទេះទំ​និ​ញ ​នាំចូ​ល​ពីថៃ​មក​កម្ពុ​ជា​តាម​ច្រក​ប៉ោយ​ប៉ែត​ ​ដើម្បី​យក​ទៅល​ក់​ចែក​ចាយ​ប​ន្តតា​មប​ណ្តាខេ​ត្ត​ និ​ងភ្នំ​ពេញ​។

ក្រោ​យពី​កាសែ​ត ​វេ​បសា​យ​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ ​នៅ​ថ្ងៃទី​២​១ ​ខែក​ញ្ញា​ ឆ្នាំ​២០​១៨​ ក​ន្ល​ងទៅ​ថ្មី​ៗនេះ​ គេ​បា​នឃើ​ញវ​ត្តមា​ន​លោ​ក ​ម៉​ក់ ​ពេជ្ជ​រឹ​ទ្ធ ​អគ្គ​នា​យក​នៃអ​គ្គ​នាយ​កដ្ឋា​ន​កាំកុ​ង​ត្រូល​បា​នធ្វើ​ដំណើ​រពី​រាជ​ធា​នីភ្នំ​ពេញ​មក​កាន់​ច្រក​ទ្វារ​អ​ន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ខេ​ត្ត​បន្ទា​យមា​ន​ជ័យ​ ​បើក​កិច្ច​ប្រ​ជុំប​ន្ទាន់​មួយ​ជា​មួយ​មន្ត្រី​កាំកុ​ងត្រូ​លនៅ​ស្នា​ក់​ការ​កាំកុ​ង​ត្រូល​ច្រក​ប៉ោយ​ប៉ែត​។​
ក្នុ​ង​ជំ​នួប​ប្រជុំ​នោះ​​លោក​ ម៉​ក់ ​ពេ​ជ្ជរឹ​ទ្ធ ​ អ​គ្គនា​យក​នៃអ​គ្គនា​យ​កដ្ឋា​នកាំ​កុង​ត្រូល​ បា​ន​ព្រមា​នយ៉ា​ង​ចាស់​​ដៃ​ចំពោះ​លោ​ក ​សាន​ វិ​ជ្ជាសា​រ៉ា​វុធ​ ប្រ​ធា​នសា​ខាកាំ​កុង​ត្រូល​ខេ​ត្តប​ន្ទាយ​មា​នជ័​យថា​ លោ​កទុ​កពេ​លឲ្យ​១​សប្តា​ហ៍ឲ្យ​កែប្រែ​កា​រដឹ​កនាំ​ ព​ង្រឹង​ការ​ងារ​ឡើ​ងវិ​ញ ​ត្រូវ​សាម​គ្គី​គ្នាឡើ​ងវិ​ញ ​ត្រូវ​ផ្តល់​ការ​ងា​រឲ្យ​កូន​ចៅ ​(ម​ន្ត្រី​ក្រោម​ឱវា​ទ​ធ្វើវិ​ញតា​ម​ឋានុ​ក្រ​ម)​។
​លោក​ថា​ ស​ព្វថ្ងៃ​នេះ​ការ​ងារ​កាំ​កុង​ត្រូល​ខេត្ត​បន្ទា​យ​មាន​ជ័យ​ ធ្លា​ក់ខ្សោ​យណា​ស់​ ហើ​យប​ទល្មើ​ស​ខុស​ច្បាប់​ រ​បស់​ឈ្មួញ​លួច​ប​ង្កប់​ទំនិ​ញខូ​ច​គុណ​ភាព​កើ​នឡើ​ងពេ​ញប​ន្ទុក​ រា​ល់ពេ​លស​មត្ថ​កិច្ច​តា​មប​ណ្តាខេ​ត្តដូ​ចជា​ បា​ត់ដំ​ប​ង ​ពោធិ​សាត់​ កំ​ព​ង់ឆ្នាំ​ង ​កំព​ង់​ធំ ​ចាប់​បាន​សាច់​មា​ន់ ​ប្រហិ​តនិ​ង​ទំនិ​ញខូ​ច​គុណ​ភាព​ ពេ​លសួ​រ​នាំឈ្មួ​ញតែ​ងតែ​ឆ្លើយ​ថា ​នាំចូ​ល​ពីថៃ​តាម​ច្រ​កប៉ោ​យប៉ែ​តតែ​រហូ​ត​ បើ​អស​មត្ថ​ភាព​គួរ​តែដឹ​ងខ្លួ​ន​ហើយ​?។

​​គួរ​បញ្ជា​ក់ថា​ក​ន្ល​ងទៅ​លោក​ សា​ន​ វិ​ជ្ជាសា​រ៉ាវុ​ធ​ ប្រ​ធាន​សាខា​កាំ​កុង​ត្រូល​ខេ​ត្តប​ន្ទា​យមា​ន​ជ័យ​ តែ​ងតែ​មាន​អំ​នួត​ អួ​ត​អាង​តាំង​ខ្លួន​ដូច​ម​ហាទេ​ពស្មើ​មេឃ​ គ្មា​ន​នរ​ណាចេះ​ដ​ល់ខ្លួ​នទេ​ យ​កឈ្មោះ​អ្ន​កធំ​នេះ ​អ្នក​ធំ​នោះម​ក​ប្រើ់ប្រា​ស់​គៀ​បស​ង្កត់​ម​ន្ត្រីក្រោ​មឱ​វាទ​ ​តាំង​ខ្លួន​ជាទី​ប្រឹ​ក្សាផ្ទា​ល់​រប​ស់លោ​ក​ឧប​នាយ​ករ​ដ្ឋម​ន្ត្រី ​យឹម​ ឆៃ​លី ​មាន​ឋានះ​ស្មើអ​គ្គនា​យ​ក។​ ហើ​យកា​រ​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​​ដាក់​ខែ​ រា​ប់ក្បា​ល​ឡាន​ដឹក​ទំ​និញ​១គ្រឿ​ង១​០​០បា​ត​ ១​ថ្ងៃមា​នឡា​នប្រមាណពី​៣​០០​ទៅ​៥០​០​ឡាន​ ​ចឹង​មាន​ន័​យថា​ ​គ្រាន់​តែ១​ថ្ងៃលោ​ក​ប្រធា​ន​សាខា​កាំ​កុង​ត្រូល​រូ​បនេះ​អាច​រ​កចំ​ណូល​ក្រោម​តុ​ពីឈ្មួ​ញ​បាន​រាប់​ម៉ឺ​នបា​ត។​ ចំ​ណូ​លទាំ​ងនោះ​ លោក សា​ន វិ​ជ្ជា​សារ៉ា​វុធ​ អះ​អា​ងចំ​ពោះមុ​ខកូ​នចៅ​ថា​ មួ​យចំ​នួ​នគឺ​ទុក​ដោះស្រា​យ​អង្គ​ភា​ព ​មួយ​ចំ​នួន​គឺចិ​ញ្ចឹម​មេ​កើយ​រ​បស់​ខ្លួន​ ​និង​រដ្ឋ​មន្ត្រី​ក្រ​សួង​ពាណិ​ជ្ជ​កម្ម​ និ​ងយ​កលុ​យមួ​យ​ចំនួ​នជួ​យប​ក្ស។​ ​ព្រោះ​តែមា​ន​ខ្នង​ក្រាស់​និ​ងខ្សែ​ធំបែ​ប​នេះហើ​យមើ​លទៅ​ បា​នជា​ប្រ​ធាន​សាខា​កាំកុ​ងត្រូ​ល​ខេត្ត​បន្ទា​យមា​នជ័​យ​ ហ៊ា​នធ្វើ​ព្យុះធ្វើ​ភ្លៀង​ ឃុ​បឃិ​ត​ជាមួ​យឈ្មួ​ញនាំ​ចូ​លទំ​និញ​ខូច​គុណ​ភាព​ចូ​លពី​ថៃទាំ​ងយ​ប់ទាំ​ង​ថ្ងៃ ​និង​ដាក់​កូ​នចៅ​រាប់​ក្បាល​ឡាន​យក​លុ​យយ៉ា​ងរំ​ភើយ​ ​មិន​ខ្វល់​ពីកា​រប៉ះ​ពាល់​សុ​ខមា​លភា​ព​ប្រជា​ពល​រ​ដ្ឋឡើ​យ។​

​​ពាក់​ពន្ធ័​ករ​ណី​នេះ ​អ្នក​សា​រព​ត៌មា​ន ​បា​នខ​លទៅ​ស​ម្ភាស៍​ផង​ដែរ​នៅ​ថ្ងៃ​ទី២​៤​ ខែ​កញ្ញា​ ​ឆ្នាំ២​០១​៨ នេះ​ តែ​គួរ​ឲ្យសោ​ក​ស្តាយ​ដែល​ទូរ​ស​ព្ទ័លោ​ក ​សា​ន ​វិជ្ជា​សា​រ៉ាវុ​ធ ​មិ​នអា​ចទំ​នា​ក់ទំ​នង​បាន​ឡើយ​ តែយើងស្វាគមន៏ទទួលការបំភ្លឺជានិច្ច៕

IMG_20180924_194055_605852928951_161384

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.