ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯក​ឧ​ត្តម​ ​​ខៀ​​វ ​​កា​​ញា​​​រិ​​ទ្ធ​ រ​ដ្ឋ​មន្ត្រី​ក្រ​សួង​​​ព័ត៌​មាន​ ​​រំ​លឹក​​រឿ​ង ​​ភេ​រ​វ​​ក​រ​​ប៉ុន​ប៉​ង​​ធ្វើ​ឃាត​ ​​សម្តេ​ច​​ច​​តេ​​​ជោ ហ៊ុន សែន​​នៅ​ខេត្ត​​​សៀ​មរា​ប​​

​​រា​ជធា​នី​ភ្នំពេ​ញ ​៖​​ ​ឯក​ឧត្ត​ម ​​ខៀ​វ ​កា​ញារី​ទ្ធ​ រ​ដ្ឋម​ន្ត្រី​ក្រសួ​ង​​ព័​ត៌មា​ន ​និ​ង​​ជាម​​​ន្ត្រី​ជា​ន់​ខ្ពស់​​រ​បស់​​​សម្តេ​ច​​តេ​​ជោ​ ហ៊ុ​ន សែន​ ​បាន​​​រំលឹ​ក​ខួ​ប​​ឆ្នាំ​​​ទី​​២០​ នៃ​​​ការប៉ុនប៉​ង​​​ធ្វើឃា​តមិ​នបា​ន​​ស​ម្រេច​​មួ​យ​​មក​លើ​​ក្បួ​ន​​រថ​យ​ន្តស​ម្តេ​ច​​តេ​​ជោ​ ហ៊ុ​ន ​សែ​ន ​។​ ​

​ខ្លឹម​សា​រ​​​​នៃ​ការ​រំលឹ​ក​មាន​ទាំង​ស្រុ​ងដូ​ច​តទៅ​ ​៖ ​ថ្ងៃ​នេះ​​សម្តេ​ច​​តេ​​​ជោ​​រំ​លឹក​​ពី​​ខួ​ប​​ទី​ ២​​០ ​នៃ​​កា​រ​ប៉ុន​ប៉ង​​ធ្វើ​ឃា​ត​​សម្តេ​ច ​នៅ​​សៀ​មរា​ប​ ។​ ខ្ញុំ​​​សូម​​អ​នុ​ញ្ញា​ត ​រំលឹ​ក​​រឿ​ង​នេះ ​ព្រោះ​​កាល​នោះ​​ខ្ញុំ​​នៅ​ជាប់​​នឹង​​កា​រងា​រ​​នេះ ​។​ ហើ​យ​​បើ​​និយា​យ​​រឿ​ងនេះ​ ខ្ញុំ​​នៅ​តែ​​ព្រឺ​ព្រួ​ច​​នឹក​ឃើញ​​សំ​ដីលោ​ក ​ជី​វ​​តា​ក្វាន់​ ពេ​លដែ​ល​​លោ​ក​​មក​​ប្រ​ទេ​ស​​ខ្មែ​រ​​សម័​យអ​ង្គ​រ ​។ ​ពិត​មែ​នតែ​​ស​ម័យ​​​លោក​ ជី​វ​​តា​ក្វា​ន់ ​មក​ដល់​​​ស្រុក​​ខ្មែ​រ ​ប្រ​ទេស​​យើ​ង​​ចា​ប់ផ្តើ​ម​ទន់​ខ្សោយ​​ខ្លះ​​​ហើយ​​ក្តី​ ​ក៏ប៉ុ​ន្តែ​​ចំនុ​ច​​មួ​យ​​ដែល​​​លោក​ ជី​វ​​តា​ក្វាន់​ ​កត់​សំគា​ល់​ គឺៈ​​«​​ទេ​វ​តា​​រក្សា​ស្រុ​ក​​នេះ ​ខ្លាំ​ងពូ​កែ​​ណា​ស់​​»​ ។​​

​ថ្ងៃ ២៤ កញ្ញា ១៩៩៨ គឺជា​ថ្ងៃ​ដែល​សម្តេចឪ កំនត់​ជា​ថ្ងៃ​គណបក្ស​ដែល​បានទទួល​អាសនៈ​ក្នុង​សភា​ចូលប្រជុំ​នៅ​សៀមរាប និង​ទៅ​ស្បថ​នៅមុខ​អង្គរ ។ យើង​ត្រូវ​ទៅ​ជួបជុំគ្នា​នៅ​សៀមរាប​តាំងពី​ថ្ងៃទី ២៣ កញ្ញា (​សម័យ​នោះ មិនមាន​ជើងយន្តហោះ​ច្រើន​ទេ ហើយ​ផ្លូវ​មិនមាន​សុវត្ថិភាព ១០០% ដូច​ពេល​នេះដែរ​) ។ នៅ​រសៀល​ថ្ងៃទី ២៣ សម្តេច​តេ​ជោ នឹង​មកដល់​ជុំ​ជាមួយ​ពួកយើង​ដែល​សំរាក នៅ​សណ្ឋាគារ​លោក សៀង​ណាំ ។ តែ​នៅ​យប់​ថ្ងៃទី ២២ កញ្ញា សម្តេច​បាន​យល់សប្តិ​ឃើញ​ព្រលឹង​ម្តាយ​របស់លោក​មក​ប្រាប់ថា បើ​ទៅ​សៀមរាប​ត្រូវ​ទៅ​ដុត​ធូប​សុំ​សុខ នៅ​វត្ត​ព្រះអង្គ​ខ្មៅ ។ សម្តេច​អត់​ស្គាល់​វត្ត​ព្រះអង្គ​ខ្មៅ នៅឯណា​ទេ ។ លុះ​ព្រឹក​ថ្ងៃទី ២៣ លោក​បានអោយ​គេ​សួរ​ទើប​ដឹងថា​វត្ត​ព្រះអង្គ​ខ្មៅ​នេះ នៅក្នុង​អង្គរធំ តាមផ្លូវ​ទៅ​ប្រាសាទបាយ័ន​តែម្តង ។​

​នៅ​រសៀល​ថ្ងៃទី ២៣ នោះ សម្តេច​និង​សមាជិក​ជាប់ឆ្នោត​ជាស​ភា​នៃ​គណបក្ស​ប្រជាជន​ទាំងអស់ បាន​ជិះ​រថយន្តក្រុង​រួមគ្នា​មួយ (​រួមទាំង​ខ្ញុំ​ផង​) ទៅ​វត្ត​ព្រះអង្គ​ខ្មៅ ។ ក្រុម​អភិរក្ស​អង្គរ​បានអោយដឹងថា ហេតុ​បានជា​វត្ត​នេះ​មាន​នាម​វត្ត​ព្រះអង្គ​ខ្មៅ​យ៉ាងនេះ ដោយ​ក្នុងសម័យ​សង្គ្រាម សាសនា​ក្រោយ​អង្គរ រវាង​ព្រហ្មញ្ញ និង ពុទ្ធសាសនា គេ​បាន​ដុត​វត្ត​នេះ​រោលរាល ទាំង​ព្រះ​បដិមា​ព្រះពុទ្ធ​ឡើង​ខ្មៅអ៊ូញ ទើប​គេ​អោយឈ្មោះ​វត្ត​នេះ​រហូតមក ។

ក្រោយពី​ធ្វើការ​បន់ស្រន់​ហើយ សម្តេច​បាន​ចាក់​គម្ពីរ ត្រូវ​ត្រង់​ព្រះ​ពោធិសត្វ​ប្រសូត​នៅក្នុង​រាជវង្ស តែ​ព្រះអង្គ​មិនមាន​បន្ទូល អី​ទាំងអស់ ដូចជា​គ​ថ្លង់ រហូតដល់​ព្រះ​បី​តា​ទ្រាំលែងបាន​បញ្ជា​ា​អោយ​យកទៅ​សំលាប់ចោល តែ​មិន​សុគត ។ គម្ពីរ​បានចែង​ថា «​មានការ​លំបាក​មុន តែ​ចុងក្រោយ​ល្អ​ណាស់​» ។ សម្តេច​តេ​ជោ បាន​មើលឃើញ​ការ ប្រជុំ​នៅ​ថ្ងៃស្អែក​ទី ២៤ កញ្ញា គឺមាន​ន័យ​ដូច​គម្ពីរ​ថា «​ដល់​ក្រោយ​ល្អ​ណាស់​»​នោះឯង ។ នៅក្នុង​រថយន្ត​សម្តេច​សួរថា «​អ្នកណា​ចង់ទៅ​ណា ទាន់​អញ​មាន​លុយ​?» (​សម្តេច​តែងមាន​ទំលាប់​និយាយ​ជាមួយ​ពួក​ខ្ញុំ​អញ​) ខ្ញុំ​បាន​តប​ថា «​បង​ជា​នាយករដ្ឋមន្ត្រី​នៅតែ​មួយកន្លែង​ទៅ លុយ​ទុកអោយ​ខ្ញុំ​ដើរ​ចាយ​វិញ​» ។ នៅ​យប់​នេះ ចាប់ពី​ពេល​អធ្រាត្រ​ទៅ ស្រាប់​តែមាន​ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ភ្លឺ ។ គឺ​ភ្លៀង​នោះ​ហើយ​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​សម្តេច​តេ​ជោ …..(​នៅមាន​ត​) ។​(​បន្ត​ភាគ​)…. ភ្លៀង​ធ្លាក់​ជោកជាំ​រហូតដល់​ម៉ោង ៦ ព្រឹក​ទើប​ដាច់ ។ ខ្ញុំ​ក៏​ចេញទៅ​ស្រស់ស្រូប​នៅ​ភោជនីយដ្ឋាន «​បន្ទាយស្រី​» ដោយ​យក​ក្រុម​អង្គរក្ស​ផ្ទាល់​របស់​សម្តេច​ស្ទើរ​ទាំងអស់​ទៅជា​មួយ (​ខ្ញុំ​ចាំ​ថា នៅ​ព្រឹក​នោះ អស់ ៩០ ដុល្លារ​) ។

ស្រស់ស្រូប​ស្ទើរ​មិនទាន់​ចប់​ផង ភ្លៀង​ចាប់ផ្តើម​បង្អុរ​យ៉ាងខ្លាំង​មកទៀត (​នៅ​ម៉ោង​ជិត ៧ ) ។ ពួកយើង​ប្រញាប់​រូតរះ​មក​សណ្ឋាគារ​វិញ ហើយ​ចាប់ផ្តើម​ស្លៀក​ក្បិន (​មាន​ក្រុម​ខាង​វិចិត្រសិល្បៈ​មកពី​ភ្នំពេញ​ជួយ​ចងក្បិន​យើង​) ។ តាម​ការរៀបចំ សម្តេច​ត្រូវ​ទៅដល់​ព្រះរាជដំណាក់​មុនគេ ហេតុនេះ​យើង​ត្រូវ​ចេញ​មុន​គណបក្ស​នានា (​មុន​ទាំង​សម្តេច​ជាស៊ីម​ជា​ប្រធាន​បក្ស​ទៅទៀត​) ។ សម្ត​ច​ជិះ​រថយន្ត​ទី ២ បន្ទាប់ពី​ឡាន​នាំមុខ ហើយ​ឧបនាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល ជិះ​រថយន្ត​តូច​បន្ត ។ ពួក​ខ្ញុំ​ជិះឡាន មី​នី​វ៉ាន់ ប​ន្ព​ពីក្រោយ​ឡានតូច ។ ដោយ​ខ្ញុំ​ចង់​ថតរូប​បានល្អ​ផង ខ្ញុំ​ក៏​ទៅ​អង្គុយ​មុខ​គេ​ជាប់​អ្នក​បើកឡាន (​ឡាន​ចង្កូត​ស្តាំ​កាលនោះ​) ហេតុនេះ​ខ្ញុំ​អង្គុយ​ខ្ពស់ជាង​ឡានតូចៗ​ដែល​នៅមុខ ។

យើង​អង្គុយ​ជជែក​គ្នា​សើច​លេង​ពេញ​រថយន្ត ស្រាប់តែ​ឮសូរ​ក្ឌាំង ។ ខ្ញុំ​សំលឹងមើល​ទៅមុខ ឃើញ​ផ្សែង​ខៀវ​ពណ៌​ពង​ក្រសារ​មួយ​ដុំ​ក្រាស់​នៅ​ខាងស្តាំ​ដៃ តែ​មិនដឹង​មានរឿង​អី​ទេ ។ អង្គរក្ស​នៅ​អង្គុយ​ជាមួយ​សម្តេច​ប្រាប់​ខ្ញុំ​ថា នៅពេលនោះ​សម្តេច​កំពុង​អោន​ជូត​វ៉ែនតា ហើយ បន្ទាប់ពីនោះ​ភ្លាម លោក​សួរថា​មានអី​គេ​ណឹ​ង ? ទាំងអស់គ្នា អត់​ដឹងថា​ជា​អី​ទាំងអស់ (​ព្រោះ​គ្មាន​អ្នកណា​មើលឃើញ​គ្រាប់​រត់​កាត់​ពីលើ​កា​ប៉ូ​ឡាន​ទាន់​ទេ​) ។ ហើយ​ក្បួន​ចេះតែ​បន្តដំណើរ​ទៅ ។ ពេល​ឡាន​ខ្ញុំ​មកដល់​កន្លែង​បាញ់​នេះ ក៏​អត់​ចាប់ភ្លឹក​អី​ដែរ ព្រោះ​មិនបាន​មើលទៅ​ផ្ទះ​ដែល​ខូចខាត​នៅ​ឆ្វេង​ដៃ (​ហើយ​បើ​ឃើញ​ខូចខាត ក៏​មិន​ចាប់អារម្មណ៍​ដែរ ព្រោះ​សម័យ​នោះ​មិន​មានផ្ទះ​ថ្មី​ទេ​) ។

ដោយ​ឃើញ​ម្តុំ​នោះ មាន​កន្លែង​ប៉ះ​កង់​ជាច្រើន​រួមទាំង​បំពង់ខ្យល់​ផង ខ្ញុំ​ក៏​គិតថា​ជាការ​ផ្ទុះ​បំពង់ខ្យល់ ហើយ ក៏​និយាយ​លេង​ប្រាប់​គ្នា​ថា «​ពី​សម័យមុន តែ​ផ្ទុះ​បែបនេះ​ច្បាស់​ជា​កំបុត ក ហើយ​» ។ ក្បួន​យើង​ទៅដល់​ព្រះរាជដំណាក់ ដោយមាន​ការទទួល​តា​ម​ពិធីការ ហើយ​ពួកយើង​ជា​សមាជិក​គណបក្ស​ប្រជាជន​ត្រូវគេ​ដាក់អោយ​អង្គុយ​តាម​កន្លែង​ទៅតាម​អាយុ ។ សម្តេច សខេង មាន​អាយុ​ស្មើ​ខ្ញុំ​ហេតុនេះ​នៅ​អង្គុយ​ជាប់​ជាមួយ​ខ្ញុំ ក្នុងសម័យ​ប្រជុំ​ទីមួយ​សភា ប្រធាន​បក្ស​នានា ដែលមាន​អាសនៈ​ក្នុង​សភា អង្គុយ​កៅអី​ជួរមុខ​ទាំងអស់គ្នា ។ នៅពេលនោះ​ទើប​សម្តេច សខេង (​នៅ​ជារ​ដ្ឋ​មន្ត្រី​មហាផ្ទៃ​) បានទទួល​ទូរ​សព្ទ័​មក​ថា មានការ​បង្កៃគ្រាប់​បេ​៤០ បួន​គ្រាប់​លាក់​ក្នុង​គុម្ព​ផ្កាក្រដាស អម​ផ្លូវ ហើយ​បញ្ជា​ដោយ​ប្រព័ន្ធ​ទូរ​សព្ទ​ចល័ត ។

សំណាង​ដោយសារ​យប់នោះ​មាន​ភ្លៀង​ធ្វើអោយ​សើម​ប្រព​ន្ធ័​ត​ខ្សែ​ទើប ផ្ទុះ​តែមួយ​គ្រាប់​ខាងដើម បើ​ផ្ទុះ​ទាំង ៤ គ្រាប់​សម្តេច​តេ​ជោ​គ្មាន​សល់​អី​ទេ (​រថយន្ត​លោក​ជិះ​ជា​រថយន្ត Land Cruiser ធម្មតា មិនមែន​ពាស​ដែក​ទេ​) ។ នៅក្នុង​សម័យ​នោះ បញ្ឆិត​ទល់មុខ​កន្លែង​បង្កៃគ្រាប់ គឺជា​រង្គសាល​ដែលមាន​រាំរែក​រហូត​ជិត​ភ្លឺ ហើយ​កន្លែង​ទល់មុខ រួមទាំង​កន្លែង​បង្កៃគ្រាប់ (​នៅ​ឆ្ងាយ​ពី​គេ​បន្តិច​) ជា​កន្លែង​ដែល​តែងមាន​អ្នក​ម៉ូតូឌុប​នៅ​រង់ចាំ​ភ្ញៀវ ហេតុនេះ​ពួកគេ​អាច​សំងំ​បង្កៃគ្រាប់​បាន ។ សម្តេច សខេង អោយ​ខ្ញុំ​ទៅ​រាយការណ៍​ជូន​សម្តេច​នៅ​ជួរមុខ ។ សម្តេច​នៅ​ស្ងៀម ។ ខ្ញុំ​ក៏​ត្រលប់មក​អង្គុយ​វិញ ។

បន្តិច​មកទៀត ក្រុម​សន្តិសុខ​បាន​លើក​សំនួរ​មួយទៀត ។ នោះ​គឺថា​តើ​សម្តេច​គួរ​បន្តទៅ​ស្បថ​នៅ​អង្គរវត្ត​ទេ ? (​តាមផ្លូវ​ទៅ​អង្គរវត្ត​សុទ្ធតែ​ព្រៃ​ក្រាស់ មិន​ដូច​ពេលនេះ​ទេ​) ព្រោះ​មិនបាន​ត្រៀម​មាន​បញ្ហា​នេះ​កើតឡើង ពោលគឺ​ត្រៀមកំឡាំង​សន្តិសុខ (​តែបើ​មិន​ទៅ​ស្បថ​គឺ​មិន​ពេញសិទ្ធិ​ជា​តំនាងរាស្ត្រ​ទេ​) ។ សម្តេច សខេង អោយ​ខ្ញុំ​ទៅ​សួរ​សម្តេច​តេ​ជោ​ម្តងទៀត …….​នៅមាន​វគ្គ​បន្ត

39755224_1841643159217506_7532694586402013184_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 6334 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.