ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រសួង​បរិ​ស្ថា​ន​ ​ប​ន្តចា​ត់​វិ​ធា​ន​ការ​ ​ទប់​ស្កា​ត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សក​ម្ម​ភា​ព កា​ប់​ទ​ន្ទ្រា​ន ​រុ​ក​រាន​យក​ដី​ ក្នុ​ង​តំ​ប​ន់កា​រ​ពា​រធ​ម្ម​ជាតិ

រា​ជធា​នី​ភ្នំពេ​ញ ​៖ ​នៅ​ក្នុង​រ​យៈពេ​ល​ពីរ​ថ្ងៃកន្លងម​ក​នេះ​ ​ក្រ​សួង​ប​រិស្ថា​ន​បាន​បង្ក្រា​ប​ការ​ទន្ទ្រា​ន​ ​កាន់​កា​ប់ដី​រដ្ឋ​​ដោយ​ខុ​សច្បា​ប់ នៅ​ក្នុ​ងតំ​ប​ន់ប្រើ​ប្រាស់​ច្រើ​នយ៉ា​ង​ ក្បា​ល​ឆាយ​ ​ខេត្ត​ព្រះ​សីហ​នុ​ ដែ​ល​ពល​រដ្ឋ​មួ​យចំ​នួ​នបា​ន​ទន្ទ្រា​នកា​ន់​កាប់​ដោ​យខុ​ស​ច្បាប់​ និ​ង​បង្ក្រា​ប​កា​រ​ទ​ន្ទ្រាន​ កា​ន់​កាប់​ដី​នៅឧ​ទ្យាន​ជា​តិ​ព្រះមុ​នី​វង្ស​ភ្នំបូ​ក​គោ ​និ​ងក្នុ​ងភូ​មិ​សាស្ត្រ​ខេ​ត្តពោ​ធិ៍​សា​ត់ ​និង​បា​ត់ដំ​ប​ងជា​ដើ​ម។​ ខ​ណៈ​នៅតា​ម​តំប​ន់​ការ​ពា​រ​ធម្ម​ជា​តិមួ​យចំ​នួ​ននា​ពេល​ថ្មី​ៗនេះ​ បា​នទ​ទួ​លរ​ង​នូវ​កា​រកា​ប់​ទន្ទ្រា​នយ​ក​ដី ​និង​ព​ង្រីក​ដីចំ​កា​រមា​នស្រា​ប់​ ទៅ​លើ​តំប​ន់​ហាម​ឃា​ត់ ​នៅ​ក្នុង​តំ​បន់​កា​រពា​រ ​ពី​សំណា​ក់​ប្រជា​ព​លរ​ដ្ឋមួ​យ​ចំនួ​ន​ និ​ង​ក្រោម​ការ​ញុះ​ញង់​រប​ស់​ក្រុម​ឈ្មួ​ញរ​កស៊ី​ទិ​ញដី​ធ្លី។​

លោ​ក​ នេ​ត្រ​ ភ​ក្ត្រា ​រ​ដ្ឋលេ​ខា​ធិកា​រ ​និ​ងជា​អ្ន​កនាំ​ពាក្យ​ក្រ​សួង​បរិ​ស្ថា​នបា​នថ្លែ​ង​ថា ​កា​រទ​ន្ទ្រា​ន ​រុក​រា​នកា​ន់​កាប់​ដី​ដោយ​ខុ​ស​ច្បាប់​រប​ស់​បង​ប្អូ​នប្រ​ជា​ពល​រ​ដ្ឋខ្លះ​ ​ត្រូវ​បា​នធ្វើ​ឡើ​ងក្រោ​ម​ការ​បំផុ​ស​ពីឈ្មួ​ញ​រក​ស៊ីដី​ធ្លី​ដែល​ពួក​គេ​បាន​ញុះ​ញង់​ឱ្យ​ប្រជា​ព​លរ​ដ្ឋ​នៅមូ​ល​ដ្ឋាន​រំលោ​ភ​បំពា​ន​ច្បាប់​ ​និង​បំ​ផ្លាញ​ធន​ធា​ន​ធម្ម​ជា​តិក្រោ​មច្រើន​រូ​បភា​ព​ ដូ​ច​ជា ​ការ​ដាំ​ដំណាំ​ចេ​ក ​ស្វា​យ ​ខ្នុរ​ ​អាកា​ស្យា​..​ ​ជាដើ​ម​ដើម្បី​ប​ន្លំថាជា​ដី​ និ​ង​ដំណាំ​ដែ​លខ្លួ​ន​បាន​កាន់​កា​ប់ ​និ​ងអា​ស្រ័​យផ​លជា​កម្ម​សិ​ទ្ធិ ​ឬខ្លួ​ន​បាន​គ្រប់​គ្រ​ងជា​យូរ​ម​កហើ​យ។​

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្តថា ល្បិចកលក្នុងការបំផ្លាញធនធានធម្មជាតិខ្លះ ដែលជនខិលខូចខ្លះបានធ្វើក្នុងការទន្ត្រានកាន់កាប់ដីព្រៃខុសច្បាប់នោះ គឺដូចជាការបោះព្រំដី ការត្រាយព្រៃតូចៗឱ្យងាប់ រួចដុតសម្អាត សម្រាប់ដាំដំណាំតាមរដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។ល។ ក្នុងរូបភាពអាស្រ័យផល និងឈានទៅដាក់ស្នើសុំការវាស់វែង ផ្តល់កម្មសិទ្ឋិជូនពួកគាត់ទៅ អាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ឋ ជាពិសេសស្នើទៅរដ្ឋាភិបាលជាបន្តបន្ទាប់។

លោកបន្តថា ពេលខ្លះក្នុងករណីមានការបង្ក្រាប ឬបដិសេធការផ្តល់កម្មសិទ្ធិ ក្រុមឈ្មួញបានញុះញង់ឱ្យមានការតវ៉ា និងពេលខ្លះឡើងមកតវ៉ានៅរាជធានីភ្នំពេញ ហើយត្រូវបានបំពងសំឡេង ដោយក្រុមអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សមួយចំនួនថា ជាការរំលោភបំពានលើសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋានជាដើម។ តាមពិត នេះគឺជាការរំលោភច្បាប់យ៉ាងច្បាស់។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាទូទៅនៅតាមតំបន់ការពារធម្មជាតិនីមួយៗ មន្ត្រីឧទ្យានុរក្សមិនមានការរឹតបន្តឹង ឬហាមឃាត់ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ដែលប្រកបរបរចិញ្ចឹមជីវិត អាស្រ័យលើការប្រមូលអនុផល ព្រៃឈើ មានដូចជា រកផ្តៅ វល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬអុសសម្រាប់ដុតប្រចាំថ្ងៃនោះទេ។ រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាក្រសួងបរិស្ថាន បានគិតគូរ និងយកចិត្តទុកដាក់បំផុតចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ការពារធម្មជាតិនានា តាមរយៈការជួយបង្កើតមុខរបរ បង្កើតប្រភពចំណូល បង្កើនចំណូលសម្រាប់អភិវឌ្ឍជីវភាពគ្រួសារបងប្អូន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ចារលេខ ០១ បប ចុះថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០១២ ស្តីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ឋភាព នៃការគ្រប់គ្រង សម្បទានដីសេដ្ឋកិច្ច និងបានបើកយុទ្ឋនាការ វាស់វែងចេញកម្មសិទ្ឋិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ និងដាំដុះជាក់ស្តែងក្រោមបេសកកម្ម គោលនយោបាយចាស់ សកម្មភាពថ្មី។ ចំពោះករណី ប្រជាពលរដ្ឋ ដែលចូលទន្ទ្រានកាន់កាប់ដីរដ្ឋថ្មៗ ក្រោយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ មិនអាចយកដោះស្រាយបានឡើយ។

ដើម្បីទប់ស្កាត់នូវរូបភាពការទន្ទ្រានកាន់កាប់ដីធ្លី ក្នុងតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានដោយសហការ ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ឋ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពល្មើស ដូចបានរៀបរាប់ខាងលើ ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន។

ជា​មួយ​គ្នា​នេះ​ រ​ដ្ឋ​លេខា​ធិកា​រ​ក្រសួ​ងប​រិ​ស្ថាន​ លោក នេ​ត្រ​ ​ភក្ត្រា​ បាន​គូ​សប​ញ្ជាក់​ថា កា​រ​យក​ប្រ​ជាព​លរ​ដ្ឋម​ក​ធ្វើជា​លេស​ដើ​ម្បីទ​ន្ទ្រា​ន ​កាន់​កា​ប់ដី​រដ្ឋ​ខុស​ច្បាប់​នេះជា​រឿ​ងហួ​សសម័​យហើ​យ​។ ​ក្នុង​ការ​ការ​ពា​រធ​នធា​នធ​ម្ម​ជាតិ​ឱ្យបា​នល្អ​ ​ក្រសួ​ងប​រិស្ថា​នបា​ន​បង្កើ​តស​ហគ​មន៍​មូ​លដ្ឋាន​ ​ចំពោះ​ប្រជា​ព​លរ​ដ្ឋដែ​លរ​ស់នៅ​ក្នុ​ងតំ​បន់​កា​រពា​រ ​ហើយ​ក្រ​សួង​ក៏បា​នឆ្វៀ​លដី​ដែល​មា​ន​ផល​ប៉ះពា​ល់​ជូ​ន​ដល់​ប្រ​ជាព​ល​រដ្ឋ​រួច​ហើ​យដែ​រ​។ ​លោ​កបា​ន​បញ្ជា​ក់ថា​ ​អ្នក​ដែល​មក​ទ​ន្ទ្រាន​ រុ​ក​រា​ន​ដីព្រៃ​ ភា​គ​ច្រើ​នជា​ពល​រ​ដ្ឋចំ​ណាក​ស្រុ​កពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិដែលប្រទេសកម្ពុជា មានដើម្បីទុកសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាខ្វះដីពិតប្រាកដ សូមដាក់សំណើសុំដីសម្បទានសង្គមកិច្ចពីអាជ្ញាធរ មិនគួរទន្ទ្រាន រុករានកាប់ឆ្ការព្រៃ កាន់កាប់ដីរដ្ឋដោយខុសច្បាប់ឡើយ។ ជនទាំងឡាយដែលបំពាននឹងត្រូវប្រឈមមុខច្បាប់៕

2018-09-24_090242

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.