លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ខេត្តកំពង់ធំ បានស្ទាក់ចាប់ រថយន្តក្រុងមួយគ្រឿង មានស្លាកលេខភ្នំពេញ 3A-9749 នៅត្រង់ចំណុចមុខស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបារាយណ៍ របស់ក្រុមហ៊ុន ជុំ សុវណ្ណ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៤ អ្នកបើកបររថយន្តឈ្មោះ សុខ សុភាព ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈដែលបើកបរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ ៦ ដោយក្តាប់បានមុខសញ្ញាច្បាស់ ។
លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ ឆ្លងយោបល់ទៅព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ធំ ឆែកឆេរឃើញមានឈើជាច្រើន ប្រភេទឈើធ្នង់ និងឈើបេង អញ្ជើញចូលរួមមានផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ធ្វើកំណត់ហេតុវាស់វែង ថ្លឹងនិងវាស់មានចំនួន ២៩ដុំ ស្មើនឹង ១ម៉ែត្រគូប រីឯភស្តុតាងរថយន្ត និងតៃកុងរថយន្ត លោកវរៈសេនីយ៍ត្រី ឃុន ប៊ុនហួរ បានប្រគល់ជូនទៅឱ្យផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ចងក្រងសំណុំរឿងទៅកាន់តុលាការ សាលាដំបូងខេត្តកំពង់ធំ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ តេច ឆេង