ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​គ្រូ​ ​អ្នក​គ្រូ​​ និ​ង​​សិ​ស្ស ​ផ្ទុះ​​បា​តុក​ម្ម​តវ៉ា​ ​ក្រោយ​​ក្រ​សួ​ង​​អប់​រំ​ ស​ម្រេច​​ចែក​ ​​​វិទ្យា​ល័យ​​​ព្រះស៊ី​សុ​វត្ថិ​ ទៅជាពីរវេន គឺ​សា​លា​​ជំ​នា​ន់​​ចាស់​ ​និ​ង​​សាលា​​​ជំនា​ន់​​ថ្មី​​

រា​ជធា​នី​ភ្នំពេ​ញ ​៖ តា​ម​ប​ណ្តាញ​គេហទំពរ័បា​ន​ឲ្យ​ដឹង​ថា​ លោ​កគ្រូ​ ​អ្នក​គ្រូ ​និ​ង​​សិស្ស​ ​​នៃ​​វិ​ទ្យាល័​យ​​ព្រះ​ស៊ីសុ​វ​ត្ថិ ​បាន​នាំ​គ្នា​​ផ្តិត​មេ​ដៃ​​តវ៉ា​​​ប្រឆាំ​ង​​ដា​ច់ខា​ត ​​នូ​វ​​កា​រដ​ក​​លោ​កនា​យ​ក​​គ្រប់​គ្រ​ង​​សាលា​​វិ​ទ្យា​ល័យ​​ព្រះ​ស៊ី​សុវ​ត្ថិ ​និង​​​ការ​ដាក់​បញ្ចូ​ល​​វិ​ទ្យាល័​យ​​ព្រះ​ស៊ីសុ​វត្ថិ​​ទៅ​ជា​​សា​លា​​ជំនា​ន់​​ថ្មី​ ដែ​ល​​ហៅ​​កាត់​ ​NG​S ​គឺ​​ប្រៀប​​ដូ​ច​​ទៅ​នឹង​​​សាលា​​ឯ​ក​ជន​​​មួយ​ កើ​ត​​ឡើង​លើ​​វិទ្យា​ល័​យ​​មួយ​​នេះ​​។​​​

​​​ការ​ត​វ៉ា​​នេះ​​ហា​ក់​បីដូ​ចជា​ប្រឆាំងនឹង​ថ្នាក់លើ​របស់ខ្លួន គឺ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ខណៈដែល​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង ដោយ​ប្រកាស​អញ្ជើញ​គណៈនាយក លោកគ្រូ អ្នកគ្រូ ទាំងអស់​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ចូល​រួម​ប្រជុំ​ស្តីពី ការប្រកាស​សមាសភាព​គណៈ​គ្រប់គ្រង បណ្តោះអាសន្ន​នៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ នា​ថ្ងៃទី​១៩​ ខែកញ្ញា ក្រោម​អធិបតីភាព​លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​។​

​ការដាក់បញ្ចូល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ទៅជា​សាលា​ជំនាន់​ថ្មីដែល​ហៅ​កាត់ NGS គឺ​សាលា​ព្រះស៊ីសុវត្ថិ មាន​ពីរ​វេន​គឺ សាលា​ជំនាន់​ចាស់ និង​សាលា​ជំនាន់​ថ្មី ហើយ​ការ​វាយ​ជួង​គឺ​វាយ​ពីរដង ។ សាលា​ជំនាន់​ចាស់ វាយ​ជួង​ចូលរៀន​នៅ​ម៉ោង​៧​ព្រឹក រីឯ​សាលា​ជំនាន់​ថ្មី វាយ​ជួង​ចូលរៀន​នៅ​ម៉ោង​៧​និង​៣០​នាទី ហើយ​ក្នុង​បំពាក់​ទៅដោយ​បរិក្ខារ​ទំនើប និង​មាន​បំពាក់​ម៉ាស៊ីនត្រជាក់ជាដើម​។​

​មានការ​ភ្ញាក់ផ្អើល​មិន​សុខចិត្ត ពី​លោកគ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ពេលឮ​ដំណឹង​ថា ត្រូវ​ដក​លោកនាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោក មូល ស៊ុយ​ហេង​ ដោយ​គ្មាន​មូលហេតុ​។​

​សិស្ស​ម្នាក់​បាន​និយាយថា សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជា​សាលា​ដែល​សល់​ពី​ជំនាន់​ព្រះបាទស៊ីសុវត្ថិ មកម្ល៉េះ មិន​ត្រូវយក​សាលា​នេះ ឲ្យ​ទៅជា​សាលា​ឯកជន​នោះ​ឡេីយ។​​ សិស្ស​និស្សិត​ដែល​ធ្លា​ប់រៀន​នៅ​សាលា​បន្តថា នៅតែ​បន្ត​ការតវ៉ា បើសិន​មិនមាន​ការដោះស្រាយ រឿង​ដក​លោកគ្រូ​នាយក នឹង​ផ្ទេរ​សាលា​នេះ ទៅជា​សាលា​ឯកជន​។

​ប៉ុន្តែ​មហាជន​បាន​លើកឡើងថា ការផ្លាស់ប្តូរ​នាយក​សា​លា គឺជា​សិទ្ធិ​និង​តួនាទី​របស់​ក្រសួង​អប់រំ មិនមែន​គ្រូ និង​សិស្ស ជា​អ្នកសម្រេច​នោះទេ ហើយ​ការតវ៉ា​នោះ នឹង​នាំ​ឲ្យ​មាន​បញ្ហា​កាន់តែ​ធំ​និង​ធ្ងន់ធ្ងរ ចំពោះ​នាយក​សាលា​ស៊ីសុវត្ថិ ។ ប្រភព​ដដែល​បន្តថា ការតវ៉ា​នេះ អាចជា​ល្បិច​របស់លោក​ មូល ស៊ុយ​ហេង ដើម្បី​បាន​ខ្លួន​នៅ​ធ្វើជា​នាយក​សាលា​នេះ បាន​ទៅ​ញុះញង់​ឲ្យ​គ្រូ និង​សិស្ស លើក​បដា​តវ៉ា ដើម្បី​ការពារ​តំណែង​របស់ខ្លួន​។​

​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ រាជធានី បាន​អញ្ជើញ​លោកគ្រូ អ្នកគ្រូ ចូលធ្វើការ​ពិភាក្សា​នៅ​ខាងក្នុង​បន្ទប់​វិញ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការចរចា​គ្នា​យ៉ាងណា​នោះ មិនទាន់​ទំលាយ​ឲ្យ​ដឹង​នូវឡើយ​ទេ ។​

​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី Phosthey Kouy បាន​លើកឡើងថា យើង​មិន​ចង់​បាត់បង់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​របស់​យើង​។​

​សុខៗ មក​ឮថា​ចង់​ផ្លាស់ប្តូ​រដាក់​ជា NGS (​សាលា​ជំនាន់​ថ្មី​) គិតថា NGS និង​ល្អ​ប៉ុនណា​ទៅ អស្ចារ្យ​ប៉ុនណា​ទៅ បានជា​ចង់​មក​លុបបំបាត់ វិទ្យាល័យ​របស់​ពួកយើង​។ សុំ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ដក​សាលារៀន​ជំនាន់​ថ្មី​ចេញទៅ​។ លើសពីនេះទៅទៀត សូម​លោក​ពិចារណា​ឡើងវិញ នូវ​ការដែល​លោក​ចង់​ដក​លោកនាយក មូល ស៊ុយ​ហេង ចេញ​។ ពួកយើង​មិន​ឯកភាព​ដាច់ខាត​។ ឱ​! វិទ្យាល័យ​ខ្ញុំ​អើយ តើ​អ្នកនឹង​ក្លាយទៅជា​យ៉ាងណា​? ។​

​ចំណែក​គណនី Heng Seyha បានសរសេរថា ក្នុងនាម​ជា​អតីត​សិស្ស​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ខ្ញុំ​មាន​កិត្តិយស ដោយបាន​ប្រាប់​សិស្ស​ទាំងអស់ ឱ្យជួយ​ប្រឆាំងនឹង​ជំនាន់​ថ្មី Schoool (NGS) ដែល​បាន​បង្កើតឡើង​អស់​រយៈពេល 3 ឆ្នាំ​រួចមកហើយ និង​បានទទួល​នូវ​លក្ខណៈសម្បត្តិ របស់​សាលា​បន្តិច​ម្តងៗ ។ យើងទាំងអស់គ្នា កំពុង​ប្រមូល​សិស្ស​ចាស់ និង​បច្ចុប្បន្ន នៃ​សាលារៀន​ម៉ោង 6:30 ព្រឹក​ថ្ងៃស្អែក​។​

​ក្រសួង​អប់រំ​យុវជន​និង​កីឡា សម្រេច​ដក​លោក មូល ស៊ុយ​ហេង នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដោយសារ​ក្នុង​សាលា​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ មានការ​បង្រៀន​ស្ដង់ដារ​២ គឺ​សាលា​ជំនាន់​ចាស់ និង​សាលា​ជំនាន់​ថ្មី ក្នុង​បរិវេណ​សាលា​តែមួយ ដែល​ធ្វើ​ឲ្យ​មានការ​រើសអើង និង​មិន​ចុះសម្រុង​គ្នា​ទៅវិញទៅមក រវាង​សិស្ស​និង​សិស្ស ហើយ​គ្រូ​និង​គ្រូ​ ​គឺ​ដាក់បញ្ចូល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ទៅជា សាលា​ជំនាន់​ថ្មី ដែល​ហៅ​កាត់ NGS គឺ​ប្រៀប​ដូច​ទៅ​​​នឹង​​​​សាលា​ឯកជន​មួយ​កើត​ឡើងលើ​វិទ្យាល័យ​មួយ​នេះ​ផងដែរ ព្រោះ​ការសិក្សា​ត្រូវ​មានការ​បង់លុយ ដើម្បី​ទ្រទ្រង់​ដល់​គម្រោង​បង្កើត​សាលា​ជំនាន់​ថ្មី​នេះ​បន្ត​ទៅមុខទៀត​។​

​ក្រសួង​អប់រំ យុវជន និង កីឡា តាមរយៈ​អ្នកនាំពាក្យ លើកឡើងថា រហូតដល់​ល្ងាច ថ្ងៃទី​១៨ កញ្ញា​នេះ ក្រសួង​មិនទាន់​ទទួលបាន​ញត្តិ តវ៉ា​ពី​ក្រុម​គ្រូបង្រៀន​ទាំងនោះ​នៅឡើយ​ទេ ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា ក្រសួង​អប់រំ នឹង​ពិនិត្យ​ដោះស្រាយ​លើ​ការតវ៉ា​នេះ ។​

​ក្រុម​គ្រូបង្រៀន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិបាន​លើកឡើងថា សាលា​ជំនាន់​ថ្មី​បានធ្វើ​ឲ្យ​សិស្ស និង​សិស្ស គ្រូ និង គ្រូ និង​គណៈ​គ្រប់គ្រង មានការ​រើសអើង​គ្នា នឹង​គ្នា ។ ក្រុម​គ្រូបង្រៀន ក៏បាន​ស្នើ​សូម​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​កុំ​ឲ្យ​មានការ​បង្កើត​សាលា​ក្នុង​សាលា ( សាលា​ជំនាន់​ថ្មី ព្រោះ​សាលា​ជំនាន់​ថ្មី​បានធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ) ។ ក្រុម​គ្រូបង្រៀន អ្នក​តវ៉ា​ក៏បាន​ទាមទារ​ឲ្យ​ក្រសួង​អប់រំ ត្រូវតែ ដក​សាលា​ជំនាន់​ថ្មី ចេញពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ជាដាច់ខាត ។​

​ជាមួយគ្នា​នោះ ក្រុម​គ្រូបង្រៀន អ្នក​តវ៉ា​ក៏​បាន​លើកឡើងថា “ ការបង្កើត​សាលា​ជំនាន់​ថ្មី នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ធ្វើ​ឲ្យ​បាត់បង់ បេតិកភណ្ឌ​ជាតិ ។ ក្នុងនោះ​ការបង្កើត សាលា​ក្នុង​សាលា គឺ​ដូច​បង្កើត​រដ្ឋ ក្នុង​រដ្ឋ ” ។​

​ក្រៅពី​ការតវ៉ា​ជំទាស់ នឹង​ការបង្កើត​សាលា​ជំនាន់​ថ្មី នៅក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ លោកគ្រូ អ្នកគ្រូ ក៏បាន​តវ៉ា​នឹង​ការប្រកាស​តែងតាំង សមាសភាព គណៈ​គ្រប់គ្រង​បណ្តោះអាសន្ន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ពោលគឺ​ក្រុម​គ្រូបង្រៀន ប្រឆាំងនឹង​ការដក​លោក មូល ស៊ុយ ហេង ចេញពី​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ផងដែរ ។​

​ជុំវិញ ការតវ៉ា​របស់​គ្រូបង្រៀន​ជាច្រើន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នា រសៀល​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៨ ត្រូវបាន​លោក ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង អប់រំ យុវជន និង កីឡា​បាន​ឲ្យ​ដឹងថា ក្រសួង​មិនទាន់​បានទទួល​ញត្តិ​តវ៉ា​ណាមួយ​នៅឡើយ​ទេ គ្រាន់តែ​បានដឹងថា មាន​គ្រូបង្រៀន​មួយចំនួន នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​លើក​បដា​តវ៉ា ៕​

ae98503d-5e34-467d-91f0-896d7b78a64d-640x301efc9cfdc-a589-4a40-a36e-70944a581335-640x480a-baka1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7978 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.