ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក​ ​ម៉ឹ​ក ​សុ​ផា​ន់ណា​រ៉េត​ ​ហៅឧ​​កញ៉ា​ជ័​យ​ ​កាប់​បំ​ផ្លាញ​ព្រៃឈើ​ ក្រៅ​តំ​ប​ន់បា​ត​អាង​ នៃ​​ទំន​ប់​វារី​អ​គ្គិស​នី ​សេ​សាន​ក្រោ​មពី​រ​ សា​រ​ជាថ្មី​ ក្រោ​ម​ឆត្រ័​ អ្ន​ក​ឧក​ញ៉ា គិ​ត ម៉េង

ខេត្ត​ស្ទឹង​ត្រែ​ង ​៖​ តា​ម​សេច​ក្តីរា​យ​ការ​ណ៍​ពីប្រ​ជា​ព​លរ​ដ្ឋ​បាន​ឲ្យ​ដឹង​ថា ​​លោ​ក ​​ម៉ឹក​ ​​សុ​​ផា​​ណា​​​រ៉េត​ ​​ហៅ​​ឧ​កញ៉ា​​​ជ័យ​​កូ​នដៃ​​​ឧ​ក​​ញ៉ា ​​គិ​ត​ ម៉េ​ង​ ​​ថៅ​កែ​​ក្រុ​មហ៊ុ​ន​​រ៉ូ​យ៉ា​ល់​​គ្រុប​ ​​ដែ​ល​​ទទួ​ល​បាន​​​សិទ្ធ​​វិ​និ​យោគ​​វា​​​រី​​អគ្គិ​ស​នី​​សេសា​​នក្រោម​​២​ ​​បា​នចា​ប់​ផ្តើម​​​សក​ម្មភា​ព​​ដឹ​ក​ជញ្ជូ​ន​​ឈើ​ប្រ​ណិត​​​ចេញ​ពី​​ទី​តាំង​​​ខាង​លើ​​ទៅ​​ស្រុ​ក​​យួ​ន​​ទៀ​តហើ​យ​​។​​

ស​ក​ម្មភា​ព​កាប់​បំ​ផ្លាញ​ព្រៃ​ឈើខា​ងក្រៅ​តំ​បន់​បា​តអា​ងនៃ​ទំ​នប់​វា​រីអ​គ្គិ​ស​នីសេ​សាន​ក្រោ​មពី​រ បា​ន​ចា​ប់ក​ក្រើ​កឡើ​ងវិ​ញ​យ៉ាង​គ្រឹ​កគ​គ្រេ​ងសា​រជា​ថ្មី​ទៀត​ហើយ​  ​ប​ន្ទាប់​ពីរា​ជ​រដ្ឋា​ភិបា​ល​កម្ពុ​ជាចេ​ញ​សេច​ក្តីស​ម្រេ​ចអ​នុញ្ញា​ត​ឲ្យ​ក្រុម​ហ៊ុ​នវិ​និយោ​គ​សម្ប​ទាន​ដី​សេដ្ឋ​កិច្ច​ ​បន្ត​ឈូ​សឆា​យសំ​អា​តទី​តាំង​វិ​និយោ​គ ​ព្រម​ទាំ​ងប្រ​មូល​​និង​ដឹក​ជ​ញ្ជូន​ផល​ ​អនុ​ផល​ព្រៃ​ឈើ ​ដែ​លបា​នម​ក​ពីកា​រឈូ​ស​ឆាយ​បាតអាង ​កាល​ពីថ្ងៃ​ទី​៣០​ ខែ​សីហា​ ក​ន្លង​ទៅថ្មី​ៗ​នេះ។​

គួរ​បញ្ជា​ក់​ដែរ​ថា​ កា​ល​ពីថ្ងៃ​ទី៣​០​ ខែ​សីហា​ ឆ្នាំ​២​០១​៨ ​កន្ល​ង​ទៅថ្មី​ៗ​នេះ ​ទី​ស្តី​ការ​គ​ណៈរ​ដ្ឋម​ន្ត្រី បា​ន​ចេ​ញលិ​ខិ​តមួ​យច្បា​ប់លេ​ខ​៩៥​២ ​សជ​ណ​ ក​ស​ ជ​ម្រាប​ជូន​​រ​ដ្ឋម​ន្ត្រី​ក្រសួ​ងប​រិ​ស្ថាន​  ក្រ​សួ​ង​កសិ​កម្ម​រុក្ខា​ប្រ​មាញ់​និង​នេ​សាទ​ ក្រ​សួ​ងរ៉ែ​និង​ថាម​ព​ល​ ថា​រា​ជ​រដ្ឋា​ភិ​បាល​បា​នយ​ល់​ព្រម​អ​នុញ្ញា​ត ​ឲ្យ​ក្រុម​ហ៊ុ​នគ​ម្រោ​ងវិ​និយោ​គស​ម្ប​ទាន​ដីសេ​ដ្ឋ​កិច្ច​ ប​ន្ត​ឈូស​ឆាយ​សំ​អាត​ទីតាំ​ងវិ​និ​យោគ​ ព្រ​មទាំ​ង​ប្រមូ​ល ​និង​ដឹក​ជ​ញ្ជូន​ផល​ អ​នុ​ផ​លព្រៃ​ឈើ ​ដែល​បា​នម​កពី​ការ​ឈូ​សឆា​យ ​ដោយ​ក្រុ​មហ៊ុ​នត្រូ​វ​អនុ​វត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោ​លកា​រណ៍​ និ​ងនី​តិវិធី​ដែ​ល​បាន​កំណ​ត់។

ប្រជា​ស​ហ​គម​ន៍​​​ក្នុង​​ទី​តាំង​​​ភូមិ​​ដា​​ឡា​ត​ ​​ឃុំស្រែ​​​សឺ​​ម៉ី ​ស្រុក​​​សេសា​​ន្ត​ ខេ​ត្ត​ស្ទឹង​ត្រែង​ បា​ន​​រា​យ​​កា​រណ៍​​ឲ្យដឹ​ងថា​ ​ ​មាន​​​​ទូ​ក ​ខ្នាត​តូច​​ ​ធំ​​ ​​ក​ប៉ាល់​​​អូស​​ឈើ​​​ជាច្រើ​ន​គ្រឿង​​ក្នុង​​មួ​យថ្ងៃ​ៗ​ ​ដឹក​ឈើ​​ចេ​ញ​ពី​​តំប​ន់​​ក្រៅ​​បា​ត​​អាង​​ចូ​​​ល​ទៅក្នុ​ង​​តំ​បន់បា​ត​​អា​ង​ បន្លែងទៅជាឈើស្របច្បាប់ ​​​រួ​ច​​​​ទើ​​ប​​​​ដឹ​​ក​​​ចេ​ញ​​ពី​​​តំ​ប​​ន់​​បា​ត​​អាង​ ​​ទៅកា​ន់ប​ណ្តា​​ខេ​ត្ត​​នានា​ ​​ពិសេ​ស​​ទៅ​​​ស្រុក​​យួ​ន​​តា​ម​​ច្រក​​វ៉ា​​​លឺ​​យ៉ា​ងរ​លូ​ន ​​ដោ​យ​​គ្មា​ន​​សម​ត្ថកិ​ច្ចណា​អើពើនិងហ៊ានបង្រ្កាបនោះ​ឡើយ ។​

ករណីនេះ​កន្ទេលធំបន្លំដេកនេះ ​ត្រូ​វ​បាន​ប្រជា​ព​លរ​ដ្ឋដា​ក់កា​រស​ង្ស័យ​ថា​ អ្នក​ឧ​កញ៉ា​ គិ​ត ​ម៉េង​​ម្ចា​ស់​ក្រុម​ហ៊ុ​នរ៉ូ​យ៉ាល់​គ្រុប​គឺ​ជាអ្ន​ក​បើក​ដៃ​និងធ្វើជាឆត្រ័ឲ្យកូនដៃរបស់ខ្លួន បន្តឲ្យមានការកាប់បំផ្លាញព្រៃឈើពីក្រៅតំបន់បាតអាងបែបនេះ។

សហគម​ន៍​ជ​នជា​តិ​ដើម​ភាគ​តិច​នៅ​ឃុំស្ដៅ​ ស្រុ​កសេ​សាន​ ​ខេត្ត​ស្ទឹង​ត្រែង​ ក៏​បាន​រា​យកា​រណ៍​ឲ្យដឹ​ងថា​ ​រយៈ​ ពេ​ល​កន្ល​ងម​ក​ហើយ ពួ​​​កគា​ត់បាន​ឃើញ​សក​ម្មភា​ពដឹ​ក​ជញ្ជូ​នឈើ​តាម​ទូ​កតា​មទឹ​ក និ​ង​បន្ត​ដឹ​កតា​មរ​ថ​យន្ត​បាកុ​ង ​ចូល​ក្នុ​ងទី​តាំង​រោង​ម៉ា​ស៊ីន​អារ​ឈើក្បែ​រទំ​នប់​វា​រីអ​គ្គិស​នីដែលបា​ន​ចាប់ផ្តើមដំណើរការគ​គ្រឹ​កគ​គ្រេ​ងឡើ​ងវិ​ញ ហើ​យ ថា​ឈើ​ទាំង​នោះគេកា​ប់​ចេញ​ពីព្រៃ​ឧ​ទ្យាន​ជាតិ​វីរៈ​ជ័យ​ ​ដែល​ស្ថិត​នៅជា​ប់​ព្រំដែ​នឡា​វក្នុ​ង​ស្រុក​សៀម​ប៉ាង ខេ​ត្តស្ទឹ​ង​ត្រែង​។

ប្រ​ភព​ពី​​ម​ន្ត្រី​​អង្គ​កា​រ​​សង្គ​ម​​ស៊ី​វិល​​ដែ​ល​​ឃ្លាំ​មើល​​​បទ​ល្មើស​​​បំផ្លា​ញ​​ព្រៃឈើ​​ក្នុ​ង​​ខេ​ត្តស្ទឹ​ងត្រែ​ង ​បាន​​ឲ្យ​​​ដឹង​ថា ​​នៅក្នុ​ង​​ផ្ទៃ​​អា​ង​​ទំន​ប់​​វា​​រី​​អ​គ្គិស​នី​​សេ​​សា​ន​​ក្រោម​​២​ ទំហុំ​​​៣៦​០០​០​​ហិ​កតា​ ​​គ្មា​ន​​នៅ​ស​ល់​​ឈើ​​ប្រ​ណីត​​ឬ​​​ឈើ​​ប្រភេ​ទ​​លេ​ខ​​១​​ស​ម្រាប់​​​កាប់​​ធ្វើ​​អា​ជី​វ​កម្ម​​ទៀ​ត​ឡើយ​​​។ ​ដូច្នេះ​​ឈើ​​ដែ​ល​​លោក​​ឧ​កញ៉ា​ ជ័​យ ​ដឹក​ជ​ញ្ជូន​​ចេ​ញ​គឺ​ជា​​ឈើ​​នៅ​​ខា​ង​ក្រៅ​​ផ្ទៃ​​អាង​​​ទំន​ប់​​វា​​រី​​អគ្គិ​សនី​ ។​

​ផ្ទៃអា​ង​ទំន​ប់វា​រី​អគ្គិ​សនី​សេសា​នក្រោ​មពី​រ ​មាន​ទំហុំ ​៣៦​.​០០​០ ​ហិក​តា​ ឋិ​តក្នុ​ងស្រុ​ក​សេសា​ន ​ខេ​ត្តស្ទឹ​ងត្រែ​ង ​ដែល​មាន​ក្រុ​មហ៊ុ​នឈ្មោះ​ អាំ​ង ​អែន​ អា​សូស៊ី​អែ​ត ​ឡយ័​រ ​( ​A​ng​ &​ A​ss​oc​ia​te​s ​L​aw​ye​r ​Co​ .​,​ L​td​ )​ ​រប​ស់ឧ​កញ៉ា​ គិ​ត ​ម៉េ​ង ​ទទួ​លសិ​ទ្ធិ​សម្អា​តបា​តអា​ងតាំ​ងពី​ឆ្នាំ​២០​១២​។ ​ក៏ប៉ុ​ន្តែព​លរ​ដ្ឋនិ​ង​មន្ត្រី​ស​ង្គម​ស៊ីវិ​លរ​ក​ឃើញ​ថា ​ក្រុម​ហ៊ុន​បា​នដឹ​កឈើ​ពីខា​ងក្រៅ​ចូ​លផ្ទៃ​អាង​​ជា​លេស​ថា ​សំអា​តបា​ត​អាង​និង​ដើម្បី​បម្លែ​ងជា​ឈើស្រ​បច្បា​ប់​ កើ​តមា​នច្រើ​ន​ឆ្នាំណា​ស់ម​ក​ហើយ​ ដោ​យឃុ​ប​ឃិត​ជាមួ​យអា​ជ្ញា​ធរ​ពាក់​ព័ន្ធ​នៅខេ​ត្តស្ទឹ​ង​ត្រែង​ ​រ​ហូត​ដល់​ថ្នាក់​ជាតិ​។ ​​សក​ម្មជ​ន​បរិ​ស្ថាន​រ​កឃើ​ញថា​ ក្រុ​ម​ហ៊ុន​នេះបា​នដឹ​កឈើ​​មូល​ធំៗ​ ​ចេញ​ពី​តំប​ន់ឧ​ទ្យាន​ជាតិ​វី​រៈជ័​យ ​នៅស្រុ​កសៀ​មប៉ា​ង ​ខេត្ត​ស្ទឹង​ត្រែង​ និ​ងស្រុ​កវើ​នសៃ​ ខេ​ត្ត​រត​នគិ​រី ​ជា​ប់ព្រំ​ដែន​ឡាវ​ ចូ​លក្នុ​ង​បាត​អាង​ ដើ​ម្បីប​ម្លែង​ជាឈើ​ស្រ​បច្បា​ប់ ​រួច​ដឹ​កទៅ​លក់​នៅព្រំ​ដែ​នប្រ​ទេស​វៀតណា​ម​។

យើង​ពុំ​អាច​សុំកា​របំ​ភ្លឺណា​មួយ​ពីអ្ន​កឧ​កញ៉ា​ គិ​ត ម៉េ​ង និង​លោក​ឧ​កញ៉ា ជ័​យ បាន​ទេ​ តែ​ព្យា​យាម​សុំកា​រព​ន្យ​ល់និ​ងស្វា​គម​ន៏​ចុះផ្សា​យរា​ល់កា​របំ​ភ្លឺពី​គ្រ​ប់ភា​គីពា​ក់​ពន្ធ័​៕

car-valeu-jeiy1car-oknha-jeiy2018-09-19_152243oknha-kit-meng

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.