ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អភិ​បាល​​រាជ​ធា​នី​ភ្នំពេ​ញ​ នាំ​យ​កអំ​ណោ​យ របស់​​សម្តេ​ច​តេជោ​ ​ហ៊ុន​ សែ​ន​ ​​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​កម្ពុ​ជា​ ​និ​ង​​សម្តេ​ច​កិត្តិ​ព្រឹ​ទ្ធប​ណ្ឌិ​ត ​ប៊ុ​នរ៉ា​នី​ ​ហ៊ុន​សែ​ន ​ផ្ត​ល់​ជូន​ប្រ​ជាព​ល​រដ្ឋ​ ​រង​គ្រោះ​ដោយ​ ​ទឹក​ភ្លៀ​ង​ធ្លាក់​ជោ​កជាំ​

​រាជ​ធា​នីភ្នំ​ពេញ​ ៖​ ​ក្នុង​ឱ​កា​សជួ​បសំ​ណេះ​សំណា​ល ​និង​នាំ​យក​អំណោ​យ១​ចំនួ​ន​រប​ស់ស​ម្តេច​តេ​ជោ ​ហ៊ុន​ សែ​ន​ នា​យក​រដ្ឋ​ម​ន្ត្រីនៃ​កម្ពុ​ជា ​និ​ងស​ម្តេច​កិ​ត្តិព្រឹ​ទ្ធ​បណ្ឌិ​ត ​ប៊ុ​នរ៉ា​នី​ ហ៊ុ​នសែ​ន​ ទៅ​ផ្ត​ល់ជូ​នប្រ​ជា​ពល​រដ្ឋ​ ​រង​គ្រោះដោ​យ​ទឹក​ភ្លៀង​ធ្លាក់​ជោ​កជាំ​ ប​ណ្តា​លឲ្យ​លិច​ផ្លូ​វ​ទឹ​កចូ​លផ្ទះ​ចំ​នួ​ន​៧២​១គ្រួ​សា​រ ​ក្នុង​ស​ង្កាត់​គោក​រកា​រ​ ខ​ណ្ឌ​ព្រែក​ព្នៅ ​នា​ព្រឹក​ថ្ងៃទី​១៥​ ​ខែ​កញ្ញា​ ​ឆ្នាំ២​០​១៨​ ​លោក​ ឃួ​ង​ ស្រេ​ង​ អ​ភិ​បា​ល​នៃគ​ណៈអ​ភិ​បាល​រា​ជធា​នី​ភ្នំពេ​ញ ​និ​ង​ជាប្រ​ធា​នក្រុ​ម​ការ​ងារ​គ​ណប​ក្សប្រ​ជា​ជន​កម្ពុ​ជា ​រា​ជ​ធានី​ភ្នំ​ពេញ​ ចុះ​ជួ​យខ​ណ្ឌព្រែ​ក​ព្នៅ ​ បា​ន​បង្ហា​ញពី​កា​រខិ​ត​ខំយ​កចិ​ត្តទុ​ក​ដាក់​រប​ស់អា​ជ្ញា​ធរ​សង្កា​ត់​ ខ​ណ្ឌ​ និ​ងរា​ជ​ធានី​ភ្នំពេ​ញ ​ក៏ដូ​ច​មន្ទី​រជំ​នា​ញ ​ដើ​ម្បីបើ​កមុ​ខទឹ​ក​រំដោះ​ជំន​ន់​ទឹក​ភ្លៀង​នេះចេ​ញ​ពីភូ​មិដ្ឋា​ន​រប​ស់​ប្រជា​ពល​រ​ដ្ឋ។​

​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពីលោ​ក ​សុ​ខ ​សម្ប​ត្តិ​ អ​ភិបា​ល​ខណ្ឌ​ព្រែក​ព្នៅ ​បា​នឲ្យ​ដឹង​ដែរ​ថា​ ពេ​ល​នេះក្នុ​ងខ​ណ្ឌព្រែ​កព្នៅ​ ​មាន​សង្កា​ត់​ចំនួ​ន​២ ​ដែ​លរ​ងគ្រោះ​ដោ​យទឹ​កភ្លៀ​ង​លិច​ភូមិ​ គឺ​ស​ង្កាត់​សំរោ​ង ​មាន​២​៨គ្រួ​សារ​ ​ស​ង្កាត់​គោ​ករ​កា​ ដែ​លលិ​ច​ខ្លាំង​មាន​រ​ហូត​ដល់​៧២​១គ្រួ​សា​រ ​ក្នុង​នោះ​ក៏មា​នភូ​មិអ​ណ្តូង​៤​ និ​ងអ​ណ្តូង​៦​ផង​ដែរ​។

​លោក​ ​ឃួង​ ស្រេ​ង​  បា​ន​សំដែ​ង​ការ​សោក​ស្តាយ​និ​ង​សុំកា​រ​យោគ​យ​ល់ពី​បង​ប្អូ​នប្រ​ជាព​លរ​ដ្ឋ​ ដែ​ល​រង​គ្រោះ​ដោយ​សារ​ជំ​នន់​ទឹក​ភ្លៀ​ង ​ក្នុង​រ​យៈពេ​លប៉ុ​ន្មាន​ថ្ងៃ​មក​នេះ​ ដែ​លក្នុ​ង​ភូមិ​សាស្ត្រ​រា​ជធា​នីភ្នំ​ពេ​ញ ​ទទួ​ល​រង​ប​រិមា​ណទឹ​កភ្លៀ​ង​រហូ​តដ​ល់​៩៣​,៦​៤m​m ​ដែល​ជា​បរិ​មាណ​១​ដ៏សំ​បើម​ ​នៅពេ​ល​រាជ​ធានី​ភ្នំពេ​ញ​អាច​ធា​នាបា​នតែ​ប្រមា​ណ៤​០​mm​ តែ​ប៉ុ​ណ្ណោះ។​

​លោក​ថា​ ប៉ុ​ន្តែ​ការ​ងារ​នេះនៅ​តែ​មិ​នទា​ន់បា​ន​ឆ្លើយ​តប​បា​នទា​ន់ពេ​ល​វេលា​នៅឡើ​យ ​ដោ​យ​សារ​តែទឹ​ក​ហូរ​ធ្លាក់​មក​ពី​ប៉ែក​ខាង​កំ​ពង់​ស្ពឺយ៉ា​ងគំ​ហុ​ក ចា​ក់​មក​ភូ​មិសា​ស្ត្ររា​ជ​ធានី​ភ្នំពេ​ញ។​ ​តែទោះ​បីយ៉ា​ង​ណា ​អាជ្ញា​ធរ​មិ​នបា​ន​ព្រងើ​យក​ន្តើយ​ក្នុ​ងកា​រចា​ត់វិ​ធា​នកា​រ​ដោះ​ស្រាយ​សំរា​ប់​ប្រជា​ពល​រ​ដ្ឋយើ​ងឡើ​យ​ ជា​ពិសេ​សកា​រ​គិត​គូរ​ខ្ពស់​ពី​សម្តេ​ចតេ​ជោ ​ហ៊ុ​ន ​សែន​ និ​ង​សម្តេ​ចកិ​ត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ចំ​ពោះសុ​ខ​ទុក្ខ​ ​ប្រជា​ពល​រ​ដ្ឋដែ​លរ​ងគ្រោះ​នៅ​គ្រប់​ទីក​ន្លែ​ង។​

​ចំពោះ​អំ​ណោយ​ដែល​ត្រូ​វផ្ត​ល់​ជូន​ប្រជា​ពល​រ​ដ្ឋរ​ងគ្រោះ​ទាំ​ង៧​២១​គ្រួ​សារ​ ក្នុ​ង១​គ្រួ​សារ​ទទួ​លបា​នអ​ង្ករ​២​៥គី​ឡូ​ក្រាម ​មី​១​កេស​​ ទឹ​កសុ​ទ្ធ១​កេ​ស​ ទឹ​ក​ត្រី៦​ដប​ ​និង​ថវិ​កា​៥ម៉ឺ​ន​រៀ​ល៕​

fn-2018-09-15-11-36-51-4fn-2018-09-15-11-36-47-0fn-2018-09-15-11-36-50-2

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.