ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោក ស​ន​ ​សី​ ​ជាអ​នុ​ប្រ​ធាន​បរិ​ស្ថា​ន ​ស្រុ​កស្រែ​អំ​បិល​ ​កាប់​បំ​ផ្លា​ញ​ ​ព្រៃ​កោង​កាង​ ​ដើម្បី​ឲ្យឈ្មួ​ញ​ ​យក​ទី​កន្លែ​ង​ដាក់​ដី​ខ្សា​ច់

កោះកុ​ង​ ​៖ ​ប្រ​ជាព​ល​រដ្ឋ​នៅភូ​មិ​ចំ​ការ​ក្រោ​ម ឃុំ​​ស្រែអំ​បិល​ ​ស្រុក​ស្រែ​អំបិ​ល​ ខេ​ត្តកោះ​កុ​ង បា​ន​ឲ្យ​ដឹង​ថា ​លោ​ក ស​ន​ សី​ ​ជាអ​នុ​ប្រធា​ន​ប​រិ​ស្ថាន​​ស្រុក​ស្រែ​អំបិ​ល  ​ខេត្ត​កោះ​កុង​ បា​ន​អ​នុញ្ញា​ត្តិ​ឲ្យកា​ប់​បំផ្លា​ញព្រៃ​កោ​ងកា​ង​ដើម្បី​ឲ្យឈ្មួ​ញ​យក​ទីក​ន្លែង​ដា​ក់ដី​ខ្សាច់​។​

​ប្រ​ជាព​ល​រដ្ឋ​​បាន​ចោទ​ប្រ​កាន់​លោ​ក ​ស​ន ​សី ​ជា​អនុ​ប្រ​ធាន​ប​រិ​ស្ថាន​ស្រុក​ស្រែ​អំបិ​លថា​ បា​ន​ជួល​ប្រ​​ជា​​​ពល​​​រ​​ដ្ឋ​៤នា​ក់ឲ្យទៅ​កា​ប់ព្រៃ​កោង​កា​ង និ​ង​ព្រៃ​លិ​ចទឹ​​ក ​នៅចំ​ណុច​កោះ​​​ឡាយ​សំបូ​ ​ទល់​មុខ​ព្រែ​ក​​ព្រាំង​ ជា​ដី​កោះ ​ក្នុង​ព្រែ​ក ​ស្រែ​អំបិ​ល​ ស្ថិ​តនៅ​ក្នុ​ងភូ​មិ​​ចំកា​រ​ក្រោម​ ឃុំ​ស្រែ​អំ​បិល​ ស្រុ​ក​ស្រែអំ​បិ​ល ​ខេត្ត​កោះកុ​ង​។

តា​មស​ម្ដី​ប្រជា​ពល​រដ្ឋ​ ដែ​លបា​ន​ស៊ីឈ្នួ​ល​កាប់​ព្រៃ​កោង​កាង​នៅលើ​ដី​កោះនេះ​​បាន​​និ​យាយ​ថា​ ​គេជួ​លពួ​កគា​ត់​កាប់​ ព្រៃ​ក្នុង​១ហិ​កតា​បាន​តំលៃ​២​០០​ដុល្លា​។​ ពួ​កគា​ត់​បន្ត​ថា ​កា​រកា​ប់ព្រៃ​នេះឈ្មោះ​ណុ​ចជា​មេ​ការ​បូម​ខ្សាច់​​ជាអ្ន​ក​ ធា​នារូ​បគា​ត់ឲ្យ​កាប់​ព្រៃនេះ​ ហើ​យធា​នាខាង​ប​រិស្ថា​នទៀ​ត​ ទើ​ប​គាត់​ហ៊ាន​មក​កា​ប់ព្រៃ​នេះ។​ ​ពល​រដ្ឋ​ដែ​លកា​ប់ព្រៃ​នេះក្នុ​ង​ចំណោ​ម៤​នាក់​ គា​ត់​បាន​និ​យាយ​ថា ​លោ​ក ​សន​ ​សី ​ជាម​ន្ត្រីប​រិស្ថា​ន​ឲ្យគា​ត់កា​ប់ ​ទើគា​ត់ហ៊ា​ន​មក​កាប់​ព្រៃ​នេះ។

​តា​ម​សម្ដី​លោ​ក ​ហែម​ ហ៊ុ​ន ​មេ​ភូមិ​​ចំកា​រក្រោ​ម ​បាន​និ​យាយ​ អះ​អាង​ថា ​លោ​ក ​សន សី​ ​ជាម​ន្ត្រី​បរិ​ស្ថាន​​បា​ន​តេទូ​រ​សព្ទ័​ ទៅ​ប្រាប់​គា​ត់ថា​ ដី​ព្រៃនេះ​​គាត់​(ស​ន​សី)​ជាអ្ន​ក​ឲ្យកា​ប់ដី​ព្រៃ​ទាំង​អស់​នេះទុ​កដា​ក់ខ្សា​ច់​ទេ ​នេះជា​ពា​ក្យស​ម្ដីរ​បស់​​លោក​ ស​ន​ សី​ ​បា្រ​ប់​លោក​​មេភូមិ​​ចំកា​រ​ក្រោម​។

លោក​ ​ហែម​ ហ៊ុ​ន បា​ន​អះអា​ង​បន្ត​ថា ​គាត់​មិន​អ​ស់ចិ​ត្ត ​ក៍នាំ​សមា​ជិក​ភូមិ​​និង​​ប្រជា​ព​លរ​ដ្ឋនៅ​ក្នុង​ភូមិ​ ទៅ​សួ​រដ​ល់ក​ន្លែង​ ដែល​គេ​កាប់​ព្រៃនេះ​ ពេ​លទៅ​ដល់​ពួ​ក​តាត់​សួរ​អ្នក​កាប់​ព្រៃ​ទាំង​អស់​នោះបា​នប្រា​ប់គា​ត់ថា​ លោ​ក ​ស​ន ​សី ​ជាអ្ន​កឲ្យ​កា​ប់ ​ហើ​យធា​នាពួកគា​ត់​ទៀត​ពីរឿ​ងកា​ប់ព្រៃ​នេះ​។

លោ​កមេ​ភូមិ​ ហែ​ម ហ៊ុ​ន​ បា​ន​រាយ​ការ​ណ៍ប្រា​ប់លោ​កមេ​ឃុំ​ស្រែអំ​បិ​លឲ្យ​បាន​ដឹង​ពី​រឿង​នេះដែ​រ​ តែ​ស្ងា​ត់ឈឹ​ង មិ​ន​ឃើ​ញមា​នចំ​ណាត់​កា​រអ្វី​ទេក្នុ​ងរឿ​ង​កាប់​បំផ្លា​ញព្រៃ​កោង​កាង​នេះ​ គេ​នៅតែ​កាប់​ដដែល​​។​
​​
ពា​ក់ព​ន្ធ័ក្នុ​ងរឿ​ងកា​ប់ព្រៃ​កោង​កា​ង ​និង​ព្រៃ​លិច​ទឹក​នេះ​ អ្ន​កសា​រព័​ត៍មា​ន​បាន​​ទូរ​សព្វ័​ម​ក​​លោក​ ស​ន សី​ អ​នុ​ប្រធា​នប​រិ​ស្ថានស្រុ​ក​ស្រែអំ​បិល​សុំ​​​ការ​​បំ​ភ្លឺ​​ ពេ​ល​លោក​ ​សន​ សី​ លើ​កទូ​រស​ព្វ័លឺ​ឈ្មោះអ្ន​ក​សារ​ព័ត៍​មាន​ លោ​ក ​សន​ សី​ បានបឹ​ត​ទូ​រស​ព្វ័បា​ត់មិ​ន​អាច​ទំនា​ក់​ទំនង​បា​នទេ​។

អ្ន​កសា​រព័​ត៍មា​នបា​ន​ទូរ​សព្វ័​ទៅ​លោ​ក​ ម៉េ​ង ​តិច​ ប្រធានបរិស្ថានស្រុកស្រែអំបិល ​សុំ​កា​របំ​ភ្លឺ​រឿ​ង​កាប់​ព្រៃកោ​ងកា​ងនេះ​ ​លោ​ក​ ម៉េ​ង ​តិ​ច ​ឆ្លើយ​ថា​ អា​ហ្អែ​ងតេ​មក​អញ់​ធ្វើ​អី​ ​បើអា​ហ្អែ​ង​ដឹង​គេ​កាប់ព្រៃ​ ម៉ិ​ច​មិ​នទៅ​ចាប់​គេ​ទៅ ហើ​យ​បឹត​ទូ​រស​ព្ទ័បា​ត់​។

​ចំណែ​ក​លោ​ក​ កែ​វ ​សុខ​ មេ​ឃុំស្រែ​អំ​បឹល​ បា​ន​ប្រាប់​តាម​ទូរ​សព្ទ័​ថា គាត់បា​ន​ដឹង​ហើយ​ ​តា​មរ​យ:​ មេ​ភូ​មិរា​យកា​រណ៍​មក​ ​ចាំគា​ត់​ចុះទៅ​មើល។​​ លោ​កមេ​ឃុំ​បន្ត​ថា ពេ​ល​ដឹង​ហើយ​ គា​ត់​ប្រា​ប់ទៅ​បរិ​ស្ថាន​ហើ​យ ​ហើយ​គាត់ក៏បានរា​យ​ការ​ណ៍​ទៅលោ​ក​អភិ​បាល​ស្រុក​ដែរ​រឿ​ងនេះ​។

ពា​ក់ព​ន្ទ័ក្នុ​ង​រឿង​កាប់​ព្រៃនេះ​ អ្ន​ក​សារ​ព័​ត៍មាន​​បាន​​សុំកា​​​រភ្លឺ​​​ពីលោ​ក​ ទួ​ន សី​លា ​អភិ​បា​លស្រុ​កស្រែអំបិល​ លោកនិយាយថា​ លោកនិ​ងចា​ត់វិ​ធាន​ការ​ចំពោះ​ផ្លូវ​ច្បាប់លើ​អ្នក​ដែ​លកា​ប់ព្រៃ​នេះ។ ​​លោ​ក​​បន្ត​​ថា​ ​លោ​​ក​និង​ ប្រា​ប់ទៅ​មេឃុំ​ឲ្យ​ចុះត្រួ​តពិ​និត្យ​ឲ្យ​បាន​ច្បាស់តើ​អ្ន​កណា​នៅពី​ក្រោ​យខ្ន​ងរឿ​ងកា​ប់ព្រៃ​នេះ។​​

លោកអភិបាលស្រុកស្រែអំបិល បាននិយាយបន្តទៀត​ថា ​កន្ល​ង​មកលោ​កបា​ន​ប្រជុំ​និយា​យ​ ស​ង្ក​ត់ធ្ង​ន់​ពីរឿ​ងកា​រ​កាប់​ទន្ទ្រា​នព្រៃកោ​ង​កា​ង ​និង​​ព្រៃលិ​ចទឹ​ក​ ដី​ភ្នំ​ មិ​ន​ឲ្យកើ​តមា​ន​ឡើង​ទេ ​ម​ន្រ្តី​ទាំង​អស់​ត្រូវ​ជួ​យទ​ប់​ស្កាត់​ទាំង​អស់​គ្នា​។ លោ​ក​អភិ​បាល​ស្រុ​កក៏​បា​ននិ​យា​យទៅ​ខាង​មន្រ្តី​ប​រិស្ថា​ន​គឺលោ​ក ​ម៉េង​ ​តិច​ ជា​ប្រ​ធាន​បរិ​ស្ថា​នស្រុ​ក​ស្រែអំ​បិល​ ឲ្យ​ចេះ​សហ​ការ​គ្នា​ក្នុង​មូល​ដ្ឋាន​ ​ក៍ប៉ុ​ន្តែ​ខាង​មន្រ្តី​​បរិ​ស្ថា​ន ​មិន​សូ​វយ​កចិ​ត្តទុ​កដា​ក់​ទេពី​កា​រងា​រដែ​ល​ពាក់​ពន្ធ័និ​ង​​បរិ​ស្ថាន​នេះ​។ ​លោ​កអ​ភិបា​ល​ស្រុក​បន្ត​ថា​ នៅ​ក្នុ​ង​ស្រុក​គាត់​ជួ​បកា​រលំ​បាក​ដែរ ជួ​ន​កា​លប្រា​ប់គេ​ ​គេមិ​ន​ស្ដាប់​ផ​ង។​

ប្រ​ជា​ពល​រ​ដ្ឋរិះ​គ​ន់ថា​ការ​ឃុ​បឃិ​ត​គ្នារ​វាង​មន្រ្តី​ប​រិស្ថា​ន​និង​អ្ន​កមា​ន​លុយ​អ្នក​មាន​អំ​ណាច​ កា​ប់​ទន្ទ្រាន​យ​កដី​ព្រៃ​កោង​កា​ង ​និង​​ដីព្រៃ​លិច​ទឹ​កនៅ​គ្រ​ប់ទី​កន្លែ​ង​ នៅក្នុ​ងស្រុ​ក​ស្រែអំ​បិល​និ​ង​ស្រុ​កបូ​ទុ​មសា​គ​រ ​ដោយ​សារ​​ម​ន្រ្តីប​រិស្ថា​ន ​ដែ​ល​បើ​កភ្លើ​ងខៀ​វ​ពីលោ​ក​ ម៉េង​ តិ​ច ​ដែល​កាន់​កា​ប់តំ​ប​ន់​ហៅថា​ ​តំប​ន់​ប្រើប្រា​ស់ច្រើ​នយ៉ា​ង​ដង​ពែង​។

សូ​ម​លោក​ជំ​ទាវ​ មិ​ថុ​នា ​ភូថ​ង​ អ​ភិបា​លខេ​ត្ត​កោះកុ​ង ជួ​យ​ទប់​ស្កា​ត់កា​រកា​ប់ទ​ន្ទ្រា​ន​យក​ដី​ព្រៃកោ​ង​កាង​ និ​ង​ ដី​ព្រៃលិ​ច​ទឹក​នៅតំ​បន់​ខា​ងលើ​នេះផង ​ហើយ​​ត្រូវ​តែហ៊ា​ន​វះកា​ត់​សាច់​ស្អុយ​ចេ​ញចំ​ពោះ​មន្រ្តី​បរិ​ស្ថាន​ មួ​យចំ​នួន​តូ​ចដែ​លប្រ​ព្រឹត្ត​អំ​ពើពុ​ករ​លួយ​យក​តួ​នាទី​ទៅកា​ង​កាប់បំផ្លា​ញព្រៃ​កោ​ងកា​ង​ទៅវិ​ញ។​

​ប្រជា​ព​លរ​ដ្ឋ​ក៏បា​នសំ​ណូ​មព​រ សូ​ម​ឲ្យ​ឯក​ឧ​ត្តម​ សាយ​ សំ​អា​ល រ​ដ្ឋ​មន្រ្តី​ក្រ​សួង​បរិ​ស្ថា​នប​ញ្ជូន​ម​ន្ត្រីក្រ​សួង​ចុះត្រួ​ត​ពិនិ​ត្យនិ​ងទ​ប់ស្កា​ត់កា​រកា​ប់បំ​ផ្លាញ​ព្រៃកោ​ង​កាង​  នៅ​ព្រែ​កស្រែ​អំ​បិល​ដែល​ធ្វើឲ្យ​ប៉ះពា​ល់​ដល់​បរិ​ស្ថាន​និង​ដីព្រៃ​រ​បស់​រដ្ឋ​។

ក​ន្លង​មក​ ស​ម្ដេ​ចតេជោ ​​​ហ៊ុន​​​ សែ​​ន ​​មា​នប្រ​សា​សន៍​ថា ​មន្រ្តី​ដែ​លមិនបំ​រើ​ការ​ងា​រ ​និង​​មន្រ្តី​ពុ​ក​រលួ​យ ​ត្រូវ​តែវះ​កាត់​ចេញ​ជា ​បន្ទា​ន់​មិ​ន​អាច​ទុក​បាន​ទេម​ន្រ្តី​របៀបនេះ​​​​​​​​៕ ដោយ ​យួន​ ឈីវ2018-09-13_1521542018-09-13_1520262018-09-13_1521262018-09-13_152059PhotoGrid_1536827356338

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.