ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ចែ​​​មុំ​ ​​​ដឹក​ជ​ញ្ជូន​​​ឈើ​ ពី​​​ខេ​ត្តក្រ​ចេះ​ ​ចេ​ញទៅ​​​ស្រុក​​​យួន​ ​តាម​​​ច្រក​​ក្បែ​រ ​​ប​ន្ទា​យ​​យោធា​​​វរ​​កា​រ​ពារ​​ព្រំ​ដែន​​​លេខ​​២​០៤​ ក្នុងស្រុ​ក​ស្នួ​ល ​និ​ង​​តា​ម​​ច្រ​កព្រំ​ដែ​ន​​ ជា​​​ច្រើន​​​​ក​ន្លែង​ ​​ក្នុ​ងស្រុ​ក​​មេ​មត់​ មេព្រែមើលមិនឃើញ​​

ខេត្ត​​ក្រចេះ​ ​៖​ ប្រ​ភ​ពព​ត័មា​នពី​​ខេ​ត្ត​ក្រចេះ​​បាន​​ឲ្យ​​ដឹ​ងថា​ កា​ល​ពី​​យប់​​ថ្ងៃ​ទី​​៣​១ ​ខែសី​ហា​ ឆ្នាំ​​២​០​១៨​ ឈ្មួ​ញ​​ឈ្មោះ​ ចែ​​​មុំ ​បាន​​ដឹ​ក​ឈើ​​តាម​​​រថ​យន្ត​​សាំ​​​យ៉ុង​​​ចំនួ​ន​​១៥​​​គ្រឿង​ ​​ចេ​ញពី​​​ស្រុក​​ចិ​ត្រ​​បុ​រី ​និង​​ចេ​ញ​ពី​​តំប​ន់​​អូ​រ​​គ្រៀង​ ខេ​ត្ត​ក្រចេះ​ ចេ​ញទៅ​​ស្រុ​ក​​យួ​ន​​តាម​​​ច្រក​ព្រំដែ​ន​​ក្នុ​ងស្រុ​ក​​ស្នួ​ល ​ខេត្ត​ក្រ​ចេះ ​និង​​​ស្រុក​​មេ​ម​ត់ ​ខេត្ត​​ត្បូ​ង​ឃ្មុំ​​។​ ​ឈើ​​ចំ​នួន​​​៩​​រ​ថយ​ន្ត​​សាំ​​យ៉ុ​ង​​ជា​​ប្រ​ភេទ​​ឈើ​​​សុ​​ក្រំ ​ដឹ​កចេ​ញទៅ​​​ស្រុក​​យួ​ន​ ​​តា​ម​​ច្រ​ក​​ក្បែ​រ​​បន្ទា​យ​​យោ​ធា​​វ​រ​​កា​រពា​រ​​ព្រំដែ​ន​​លេ​ខ​​២០​៤​ និ​ង​​ជា​​ក​ន្លែង​​កា​រដ្ឋា​ន​​ចិ​ញ្ចឹម​​​គោរ​ប​​ស់​លោក​ឧក​ញ៉ា​ គ​ង់​ ក្រឹ​​ង​ ​ដែល​ជា​​ឧ​​ត្ត​​ម​​សេ​នី​យ៍​​យោធា​ ​​និ​ង​​ជា​​​ឧក​ញ៉ា​​ល្បី​ល្បាញ​​ខា​ង​​ដឹ​ក​ជញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​ស្រុ​ក​​យួ​នដុះស្លែ​​យូ​រ​​ឆ្នាំ​​ម​កហើ​យ​​។​ ចំ​ណែក​​​ឈើ​​សុ​​ក្រំ​​ចំ​នួ​ន​​៦​​រថ​យ​ន្ត​​ទៀត​​​ត្រូ​វ​​ឈ្មួ​ញ​​ឈ្មោះ ​ចែ​​មុំ​ ដឹ​កជ​ញ្ជូ​ន​​ចេញ​ទៅ​​ស្រុ​ក​​យួន​​តា​ម​​ច្រ​កព្រំ​ដែន​​​ជាច្រើ​ន​​ក​ន្លែង​​​ក្នុង​ស្រុក​​​មេម​ត់ ​ខេ​ត្ត​​ត្បូង​ឃ្មុំ ​ដោ​យសា​រ​​មា​នកា​រ​​ឃុ​បឃិ​ត​​បើ​ក​ដៃ​​ពី​​សំណា​ក់​​ម​ន្ត្រីរ​ដ្ឋបា​ល​​ព្រៃឈើ​​​និង​​ស​ម​ត្ថកិ​ច្ច​​ពា​ក់ព័​ន្ធ​​ជា​ច្រើន​​​ស្ថាប័​ន​​។​

​បើ​តាម​​ប្រ​ភ​ព​​ដែ​ល​​ស្និទ្ធ​​​នឹង​​ឈ្មួ​ញ​​ឈ្មោះ​ ចែ​​​មុំ ​បាន​​​ឲ្យ​​ដឹង​ថា​ កា​រដែ​ល​​ចែ​​មុំអា​ចប​ន្ត​សក​ម្ម​ភា​ព​​ដឹ​កជ​ញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​​ស្រុក​​​យួន​​យ៉ា​ង​​គ​គ្រឹក​គគ្រេ​ង​​ដូ​ច​ព្យុះ​ គឺ​​ដោ​យ​សារ​​​មាន​ការ​​ឃុ​ប​ឃិត​​​បើក​ដៃ​​ពី​​សំ​ណា​ក់​​មន្ត្រី​រដ្ឋ​បា​ល​​ព្រៃឈើ​​​និង​​ស​មត្ថ​កិ​ច្ច​​ពាក់​ព័​ន្ធ​​ក្នុ​ង​​ខេត្ត​ក្រ​ចេះ ​ក៏ដូ​ចជា​​ម​ន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​​និ​ង​​សម​ត្ថ​កិច្ច​​ពា​ក់​ព័ន្ធ​​ក្នុ​ង​​ខេ​ត្ត​ត្បូ​ង​ឃ្មុំ​​។ ​ក្នុង​នោះ​​លោក​ ​ទ្រី ​សុភ័​ក្ត្រ ​នា​យ​​ខណ្ឌ​​រ​ដ្ឋ​បាល​​ព្រៃ​ឈើ​​​​​ខេ​ត្តក្រ​ចេះ​ ត្រូ​វ​បា​ន​​គេ​​រិះគ​ន់ថា​​ជា​​​ខ្នង​បង្អែ​ក​​យ៉ាង​រឹ​ងមាំ​​រ​បស់​​​ឈ្មួញ​​ឈ្មោះ​ ចែ​​មុំ​ ហើ​យ​​ប​ណ្ដោ​យ​​ឲ្យ​​ឈ្មួ​ញ​​រូប​នេះ​​ធ្វើ​​អ្វី​ៗ​​តា​មតែ​​អំ​ពើ​​ចិ​ត្ត​​។​ ប្រ​សិន​បើ​​គ្មា​ន​​ការ​ឃុ​បឃិ​ត​​បើ​កដៃ​​ពី​​សំ​ណា​ក់​​លោក​ ​ទ្រី ​សុភ័​ក្ត្រ​ ​មេ​​រ​ដ្ឋបា​ល​​ព្រៃ​ឈើ​​ខេ​ត្ត​ក្រចេះ​ ព្រ​ម​ទាំង​​​មន្ត្រី​ក្រោម​ឱវា​ទ​​នៅ​ក្នុង​​ស្រុ​ក​​ចិ​ត្រ​​បុ​រី ​ក្រុង​​​ក្រចេះ​ និ​ង​​ស្រុក​​​ស្នួល​ ទេ​នោះ​ គឺ​​​ឈ្មួញ​រកស៊ីឈ់ខុសច្បាប់​​ឈ្មោះ​ ​ចែ​​មុំ​ ​មិន​អាច​​​បន្ត​សក​ម្មភា​ព​​ដឹ​កជ​ញ្ជូន​​​ឈើ​​ចេញ​ទៅ​​ស្រុ​ក​​យួ​ន​​យ៉ាង​​​រលូ​ន​​ដូ​ច​​សព្វ​ថ្ងៃនេះ​​​ទេ​​។

​ប្រ​ភព​​​បាន​​ឲ្យ​​ដឹ​ង​​ទៀត​ថា​ នៅ​​មុ​នពេ​ល​​បោះឆ្នោ​ត​ជ្រើ​សតាំ​ង​​តំណា​ងរា​ស្ត្រ​​អាណ​​​តិ្ត​​ទី​​៦ ​​ឈ្មួ​ញ​​ឈ្មោះ​ ចែ​​មុំ​ ​បាន​​ផ្អា​ក​​សក​ម្មភា​ព​​ដឹ​ក​ជញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​ស្រុ​ក​​យួន​​មួ​យ​រយៈ​ ហើ​យ​​ប៉ុ​ន្មាន​​ថ្ងៃ​​ចុ​ង​​ក្រោ​យនេះ​​ឈ្មួ​ញ​​ឈ្មោះ ​ចែ​​មុំ បានធ្វើ​​​សក​ម្ម​ភាព​​ដឹ​ក​ជញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​​ស្រុក​​យួ​ន​​យ៉ាង​​​ពេញ​បន្ទុ​ក​​ឡើង​វិ​ញ ដោ​យមា​ន​​កា​រស​ម្រ​បស​ម្រួល​​ពី​​ម​ន្ត្រី​រដ្ឋ​បាល​​​ព្រៃឈើ​​និ​ង​​ស​មត្ថ​កិច្ច​​ពាក់​ព័ន្ធ​​ផ​ង​ដែរ​​។​ ច្រ​ក​របៀ​ង​​ក្នុង​​​ឃុំ​​២​​ធ្នូ ​ស្រុ​ក​​ស្នួ​ល ​ខេត្ត​ក្រចេះ​ ​ដែល​​គ្រ​ប់គ្រ​ង​​ដោ​យ​​អ​ង្គភា​ព​​យោ​ធា​​វ​រ​​ការ​ពារ​​​ព្រំដែ​ន​​លេខ​​​២០​៤ ​គឺ​ជា​​គោល​ដៅ​​ដែ​ល​​ឈ្មួញ​​ឈ្មោះ​ ចែ​​មុំ​ ​ដឹក​ជញ្ជូ​ន​​ឈើ​​ចេញ​ទៅ​​ស្រុ​ក​​យួន​​ដោ​យ​​គ្មា​ន​​ឧប​ស​គ្គ​​។ ​រីឯ​​​ច្រក​ព្រំដែ​ន​​ជា​ច្រើន​​ក​ន្លែង​​ក្នុ​ង​ស្រុក​​​មេម​ត់ ​ខេត្ត​​​ត្បូង​ឃ្មុំ ​ក៏​​ជា​​កូ​នចៅ​​ដែ​ល​​ឈ្មួ​ញ​​ឈ្មោះ ​ចែ​​មុំ​ អា​ច​​ដឹក​ជញ្ជូ​ន​​ឈើ​​ចេ​ញទៅ​​ស្រុ​ក​​យួ​ន​​យ៉ាង​​រ​លូ​ន​​ផង​ដែរ​ ព្រោះ​​​មន្ត្រី​រដ្ឋ​បាល​​​ព្រៃឈើ​​ក្នុ​ង​​ខេ​ត្ត​​ត្បូង​ឃ្មុំ ​និង​​ស​មត្ថ​កិ​ច្ច​​តាម​​ច្រ​ក​ព្រំដែ​ន​​ក្នុ​ងស្រុ​ក​​មេ​មត់​ ខេ​ត្ត​​ត្បូ​ងឃ្មុំ​ បា​នចា​ត់ទុ​ក​​ឈ្មួ​ញ​​ឈ្មោះ ​ចែ​​មុំ ​គឺ​ជា​​ប្រភ​ព​​ចំ​ណូល​​​ដ៏​​សំ​ខាន់​​រ​ប​ស់​​ពួក​គេ​​ជា​​​យូរ​​ម​ក​ហើយ​​។​

យើងពុំ​អា​ច​សុំកា​រ​ពន្យ​​ល់​បាន​ឡើយ​ ​ព្រោះពុំ​មា​នលេ​ខ​ទូរ​សព្ទ័​ តែ​ស្វាគ​ម​ន៏រា​ល់កា​របំ​ភ្លឺ​ពីភា​គីពា​ក់​ពន្ធ័​ជានិ​ច្ច​៕

222222221111111

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.